Home កីឡា កម្មវិធី​ប្រក...

កម្មវិធី​ប្រកួត​បាល់ទាត់​អន្តរជាតិ​ថ្ងៃ សៅរ៍ ទី​៨ ខែ កុម្ភៈ ឆ្នាំ ២០២០

•​ ​ក្របខ័ណ្ឌ English Premier League រដូវ​កាល​២០១៩ / ២០២០
(19:30) Everton vs Crystal Palace
(00:30) Brighton vs Watford
​គូ​ល្អ​ប្រចាំ​សប្តាហ៍​
Everton vs Crystal Palace

ក្រុម Everton នឹងត្រូវ​ទទួលភ្ញៀវ Crystal Palace នៅ​រាត្រី​ថ្ងៃ​សៅរ៍​នេះ​នៅ​ពហុ​កីឡដ្ឋាន Goodison Park សម្រាប់​ការប្រកួត​ក្របខ័ណ្ឌ​ព្រី​មី​ញ៉េ​លី​ក​។​
​ ​
ក្រុម Everton ឈាន​ជើង​ចូលរួម​ការប្រកួត​នេះ ប្រកបដោយ​ទំនុកចិត្ត បន្ទាប់ពី​យកឈ្នះ​ក្រុម Watford កាលពី​ចុង​សប្តាហ៍​មុន​។ ក្រុម​នេះ​បាត់បង់​ពីរ​គ្រាប់​ដំបូង មុនពេល​កីឡាករ យឺ​រី មីណា (Yerry Mina) រកបាន​២​គ្រាប់​ម្នាក់ឯង​។​
​ ​
វា​គឺជា​ទម្រង់​លេង​ដ៏​ល្អ​ដែល​ធ្វើ​ឲ្យ​អ្នកគាំទ្រ​មាន​សុទិដ្ឋិនិយម​អំពី​ការដឹកនាំ​របស់លោក កា​ឡូ អែន​សេ​ឡូត​ទី (Carlo Ancelotti) ។​
​ ​
ស្របពេល​គ្រូបង្វឹក​សញ្ជាតិ​អ៊ីតាលី​រូបនេះ​មិនទាន់បាន​ដឹកនាំ​ពេញលេញ​ដោយផ្ទាល់​ចាប់តាំងពី​លោក​មកដល់ លោក​ទើបនឹង​ចាញ់​មួយ​ប្រកួត​ប៉ុណ្ណោះ​ក្នុងចំណោម​៧​ប្រកួត​នៅ​ក្របខណ្ឌ ព្រី​មី​ញ៉េ​លី​ក ដែល​លោក​ដឹកនាំ​។ ក្រុម Everton ឈរ​នៅ​លេខ​រៀង​ទី​៩​និង​អាច​មានឱកាស ចូលរួម​ក្របខ័ណ្ឌ​ឆេ​ម​ពាន​លី​ក​។​
​ ​
​ក្រុម Crystal Palace ឈរ​នៅ​លេខ​រៀង​ទី​១៤​។ ហើយ​លោក រ៉​យ ហាច​សិន (Roy Hodgson) បារម្ភ​អំពី​លទ្ធផល​មិនល្អ ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ​។​
​ ​
តាមពិត​ក្រុម Crystal Palace មានឱកាស​ច្រើន​ក្នុង​ការរក​គ្រាប់​បាល់​តែ​មិនសូវមាន​គុណភាព ក្នុងការ​ទាត់​បញ្ចូល​ទី​។ ការបង្កើត​ឱកាស​វា​ពិតជា​ពិបាក​ណាស់​សម្រាប់​ក្រុម Palace​ដែល​នៅ តែ​ពឹងផ្អែក​ខ្លាំង​លើ​ខ្សែបម្រើ​ស្លាប​ប្រកបដោយ​ទេពកោសល្យ វី​ល​ហ្វ្រី​ដ ហ្សា​ហា (Wilfried Zaha) ។​

​ចាំ​មើលថា តើ​ក្រុម​ណាមួយ​អាច​រកបាន​៣​ពិន្ទុ​បន្ថែមទៀត​នៅ​រាត្រី​ថ្ងៃ​សៅរ៍​នេះ​៕
​ទស្សន​: Everton 3-2 Crystal Palace
•​ ​ក្របខ័ណ្ឌ​អេ​ស្ប៉ា​ញ La Liga រដូវ​កាល​២០១៩ / ២០២០
(19:00) Levante vs Leganes
(22:00) Getafe vs Valencia
(00:30) Valladolid vs Villarreal
(03:00) Atl. Madrid vs Granada
​គូ​ល្អ​ប្រចាំ​សប្តាហ៍​
Atl. Madrid vs Granada

GRANADA, SPAIN – NOVEMBER 23: Victor Machin Perez ‘Vitolo’ of Club Atletico de Madrid duels for the ball with Domingos Duarte of Granada CF during the Liga match between Granada CF and Club Atletico de Madrid at Estadio Nuevo Los Carmenes on November 23, 2019 in Granada, Spain. (Photo by Aitor Alcalde/Getty Images)

ក្លិប Atletico Madrid ចាញ់​ក្លិប Real Madrid កាលពី​ចុង​សប្តាហ៍​មុន ហើយ​បាន​ធ្លាក់​មក​លេខ រៀង​ទី​៦​នៅ​ក្របខ័ណ្ឌ La Liga ។ ពួកគេ​ត្រៀម​នឹង​ស្តា​ទម្រង់​លេង​ឡើងវិញ បន្ទាប់ពី​ចាញ់​ក្រុម Granada ក្នុង​ទឹកដី​។ ក្រុម Granada ឈរ​នៅ​លេខ​រៀង​ទី​១០​។​
​ ​
​ក្រុម Atletico មាន​គម្លាត​៣​ពិន្ទុ​ពី​កៅអី​សម្រាប់​ក្របខ័ណ្ឌ​ឆេ​ម​ពាន​លី​ក បន្ទាប់ពី​ប្រកួត​ចាញ់​២ ក្នុងចំណោម​បី​ប្រកួត​ចុងក្រោយ​។​
​ ​
បរាជ័យ​មួយទៀត គឺ​ពួកគេ​ចាញ់​ក្រុម Eibar ២-០ ហើយ​ប្រកួត​ចុងក្រោយ​របស់​ពួកគេ​ស្មើ ជាមួយ​ក្រុម​បាត​តារាង Leganes ។ ដោយ​ចាញ់​នៅ​ទឹកដី Cultural Leonesa នៅ​ក្របខណ្ឌ Copa del Rey វា​គឺជា​រឿង​ដ៏​គួរ​ឲ្យ​បារម្ភ​សម្រាប់​ក្រុម Atletico ដែល​លេង​បី​ប្រកួត​ដោយ​មិន អាច​រកបាន​មួយ​គ្រាប់​សោះ​។ ទម្រង់​លេង​ក្នុង​ទឹកដី​ធ្វើ​បានល្អ​គួរសម ហើយ​មានតែ​ក្រុម Real Madrid និង Barcelona ប៉ុណ្ណោះ ដែល​អាច​យកឈ្នះ​ពួកគេ​ក្នុង​៣១​ប្រកួត​ចុងក្រោយ​ក្នុង​ទឹកដី​។​
​ ​
​ក្រុម Granada បាន​ឡើងមក​ក្របខ័ណ្ឌ La Liga នៅ​រដូវ​កាល​នេះ ហើយ​ចាប់ផ្តើម​បានល្អ​។ ពួកគេ​ទើបនឹង​ចាញ់​ពីរ​ប្រកួត​ក្នុង​១០​ប្រកួត​ដំបូង​នៅ​រដូវ​កាល​នេះ ហើយ​បាន​យកឈ្នះ​ក្រុម Barcelona ២-០ ក្នុង​ទឹកដី​។​
​ ​
ប៉ុន្តែ​ពួកគេ​ធ្វើ​មិន​បានល្អ​ទេ​ចាប់តាំងពី​ពេល​នោះមក ហើយ​ក្រុម​នេះ​អាច​ឈ្នះ​៣​ប្រកួត​ក្នុងចំណោម​១២​ប្រកួត​ចុងក្រោយ​។​
​ ​
​ទម្រង់​លេង​នៅក្រៅ​ទឹកដី​គឺ​យ៉ាប់​មែនទែន​សម្រាប់​ក្រុម Granada ដោយ​លេង​៧​ប្រកួត​ក្រៅទឹកដី​ចាញ់​ទាំង​៧​ប្រកួត ហើយ​ពួកគេ​មិនអាច​រកបាន​មួយ​គ្រាប់​សោះ​ក្នុង​៥​ប្រកួត​ចុងក្រោយ​។​
​ ​
នេះ​គឺជា​ការប្រកួត​ដែល​ក្រុម Atletico ត្រូវការ​ឈ្នះ ជាពិសេស​ស្របពេល​ពួកគេ​ត្រូវការ ទំនុកចិត្ត ដើម្បី​ប្រកួត​ជាមួយ​ក្រុម Liverpool នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​។ មើលទៅ​ក្រុម Atletico សង្ឃឹម​ឈ្នះ​ច្រើនជាង​៕
ទស្សន​: Atl. Madrid 3-1 Granada
•​ ​ក្របខ័ណ្ឌ​អាល្លឺម៉ង់ Bundesliga រដូវ​កាល​២០១៩ / ២០២០
(21:30) Freiburg vs Hoffenheim
(21:30) Hertha Berlin vs FSV Mainz 05
(21:30) Schalke 04 vs Paderborn 07
(21:30) Werder Bremen vs Union Berlin
(21:30) Wolfsburg vs Fortuna Dusseldorf
(00:30) Leverkusen vs B. Dortmund
​គូ​ល្អ​ប្រចាំ​សប្តាហ៍​
Leverkusen vs B. Dortmund

ក្រុម Dortmund អាច​នឹង​ស្មើ​ពិន្ទុ​ជាមួយ​ក្រុម​នាំមុខ Bayern Munich នៅ​ក្របខណ្ឌ Bundesliga ប្រសិនបើ​ឈ្នះ​ការប្រកួត​នេះ​។​
​ ​
ក្រុម Dortmund បានចាប់ផ្តើម​ការប្រកួត​ចុង​សប្តាហ៍​ដោយ​ឈរ​នៅ​លេខ​រៀង​ទី​៣ ប៉ុន្តែ​ហាក់ ដូចជា​លំបាក​បន្តិច​សម្រាប់​ការប្រកួត​ក្រៅ​ទឹកដី​ជាមួយ​ក្រុម Bayern Leverkusen ដែល​ឈរ នៅ​លេខ​រៀង​ទី​៥​នៅលើ​តារាង​។​
​ ​
ក្រុម Leverkusen ចាញ់​ពិន្ទុ​គូប្រកួត​របស់ខ្លួន​៥​ពិន្ទុ ហើយ​ត្រូវការ​ស្រង់ដើម​វិញ បន្ទាប់ពី​ចាញ់ក្រុម Hottenheim កាលពី​ចុង​សប្តាហ៍​មុន​។ ពួកគេ​នាំមុខ ១-០ មុន ប៉ុន្តែ​បែរជា​ចាញ់ ២-១ ទៅវិញ​។​
​ ​
លទ្ធផល​នេះ​បានបញ្ចប់​ស្ថិតិ​ឈ្នះ​៣​ប្រកួត​ជាប់​គ្នា​ខណ​:​ពួកគេ​អាចធ្វើ​បាន​លើ​ក្រុម​បាត​តារាង ទាំង​បួន ប៉ុន្តែ​ការប្រកួត​នេះ មិនមែនជា​រឿង​ងាយស្រួល​ទេ​។​
​ ​
ក្រុម Leverkusen ឈ្នះ​៤​ក្នុងចំណោម​១០​ប្រកួត​ក្នុង​ទឹកដី ស្របពេល​ចាញ់​ពីរ​ប្រកួត​។ បរាជ័យទាំងពីរ​នេះ​កើតមាន​ក្នុង​៥​ប្រកួត​ចុងក្រោយ​ក្នុង​ទឹកដី​ដោយសារ​ក្រុម Hertha Berlin និង Monchengladbach ។​
​ ​
ក្រុម Dortmund ឈរ​នៅ​លេខ​រៀង​ទី​៣ ហើយ​ក្រុម​នេះ​ឈ្នះ​ទាំងបី​ប្រកួត​ចុងក្រោយ​។ ការរក​គ្រាប់​បាល់​ហាក់ដូចជា​គ្មាន​បញ្ហា​ទេ​សម្រាប់​ក្រុម​នេះ ដោយ​រកបាន​៥​គ្រាប់​។ ចាំ​មើលថា តើ​ក្រុម​ណាមួយ​ធ្វើបាន​ល្អ​ជាង​នៅ​រាត្រី​ថ្ងៃ​សៅរ៍​នេះ ៕
​ទស្សន​: Leverkusen 0-2 B. Dortmund
•​ ​ក្របខ័ណ្ឌ​បារាំង Ligue 1 រដូវ​កាល ២០១៩/២០២០
(23:30) Marseille vs Toulouse
(02:00) Amiens vs Monaco
(02:00) Dijon vs Nantes
(02:00) Metz vs Bordeaux
(02:00) Nice vs Nimes
(02:00) Rennes vs Brestois
•​ ​ក្របខ័ណ្ឌ​អ៊ីតាលី Serie A រដូវ​កាល​២០១៩ / ២០២០
(21:00) Fiorentina vs Atalanta
(00:00) Torino vs Sampdoria
(02:45) Verona vs Juventus

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រុស្ស៊ី​នឹង​លក់​វ៉ាក់សាំង...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

ដាក់​ផែនការ​ការពារ​សន្តិស...

​ដោយៈ​រ៉ា​ម៉ន​/​ភ្នំពេញៈ​...

ព្រឹក​ថ្ងៃទី​២៥ វិច្ឆិកា​...

​ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ...

ពិនិត្យ​ការធ្វើ​ស្រែ​ឡើងវ...

​ដោយ​:​កាំ​ពី​/​ក្រចេះ​: ...