Home ព័ត៌មានអន្តរជាតិ ​ប្រជាជន​គ្រប...

​ប្រជាជន​គ្រប់​ជនជាតិ​មាន​ជីវភាព​រស់នៅ​កាន់តែ​ល្អប្រសើរ​

​អ្នក​រៀបរៀង ៖ កាលពី​ថ្ងៃទី ១៩ ដល់ទី ២១ ខែមករា ឆ្នាំ ២០២០ ឯកឧត្តម ស៊ី ជីន​ភីង អគ្គលេខាធិការ​បក្សកុម្មុយនិស្ត​ចិន ប្រធានាធិបតី​ចិន និង​ជា​ប្រធាន​គណៈកម្មាធិការ​យោធា មជ្ឈិម​បក្សកុម្មុយនិស្ត​ចិន បាន​អញ្ជើញ​ទៅ​ខេត្ត​យូ​ន​ណាន ដើម្បី​សួរសុខទុក្ខ​ជាមួយ​កម្មាភិបាល និង​ប្រជាជន​ជនជាតិ​ផ្សេងៗ ព្រមទាំង​សម្តែង​នូវ​ក្តី​ជូនពរ​ដ៏​ល្អ​បវរ​ចំពោះ​ប្រជាជន​ទូទាំង ប្រទេស​ចិន​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​នេះ ។ ៥ ឆ្នាំមុន ឯកឧត្តម​ធ្លាប់​អញ្ជើញ​មក ខេត្ត​យូ​ន​ណាន​ម្តង ។ ក្នុងអំឡុងពេល ៥ ឆ្នាំ​កន្លង​ទៅនោះ ខេត្ត​យូ​ន​ណាន​បានកើត​មានការ ផ្លាស់ប្តូរ​ច្រើន​គួរឱ្យកត់សម្គាល់ ។ ការ​សែត​យើងខ្ញុំ​សូម​ចុះផ្សាយ​នូវ​អត្ថបទ​អំពី​ការផ្លាស់ប្តូរ នៃ​ខេត្ត​យូ​ន​ណាន​ក្នុង​រយៈពេល ៥ ឆ្នាំ​កន្លងទៅ​ដើម្បី​បង្ហាញជូន​លោកអ្នក​អំពី​ការរីកចម្រើន នៃ​ខេត្ត​យូ​ន​ណាន ។​

​នៅ​ថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២០ ឯកឧត្តម ស៊ី ជីន​ភីង អញ្ជើញ​ទៅ​ទស្សនា​ក្រុម​ជនជាតិ​វ៉ា ជុង​ចាយ ស៊ី​ម៉ូ​រ៉ា ភូមិ​សាន​ចា ឃុំ​ឈី​ង​សួយ ស្រុក​ធឺ​ង​ឈុ​ង ក្រុង​ប៉ាវ​សាន ដើម្បី​សិក្សា និង​យល់ដឹង​ពី​ស្ថានភាព​នៃ​ការស្តារ និង​អភិវឌ្ឍ​ភូមិ​ជនជាតិភាគតិច​នៅ​ខេត្ត​យូ​ន​ណាន ។​

​ក្នុង​ភាសា​ជនជាតិ​តៃ ពាក្យ​ថា​“​ស៊ី​ម៉ូរា​”​មានន័យថា​“​កន្លែង​ប្រកបដោយ​សុភមង្គល​” ។ ភូមិ​នេះ មាន​ប្រវត្តិសាស្ត្រ​ជាង ៥០០ ឆ្នាំ​ហើយ ដែល​ជនជាតិ​វ៉ា ហាន ប៉ៃ និង​តៃ​ជាដើម​បានរួម​រស់នៅ ជាមួយគ្នា​ដោយ​សុខដុមរមនា ។ ប៉ុន្មាន​ឆ្នាំ​មកនេះ​រដ្ឋបាល​ភូមិ​ខិតខំ​ជំរុញ​ការបង្កើត​ភូមិ ទេសចរណ៍​ពិសេស​អំពី​វប្បធម៌​ជនជាតិ​វ៉ា​ហើយ​កែលម្អ​ល័ក្ខខ័ណ្ឌ​ហេដ្ឋារចនាសម្ព័ន្ធ​ជា​បន្ត បន្ទាប់ ។ នៅ​ឆ្នាំ ២០១៩ អ្នកភូមិ​បានទទួល​ចំណូល​ជា​មធ្យម ១១៤៤៨​យាន់​សម្រាប់​មនុស្ស ម្នាក់ៗ ដែល​បានធ្វើឱ្យ​អ្នកភូមិ​មាន​ជីវភាព​រស់នៅ​កាន់​តែមាន​សុភមង្គល ។​

​ជាការ​ពិត ក្នុង​ខេត្ត​យូ​ន​ណាន​នៅមាន​ភូមិ​ដូច​ភូមិ​ស៊ី​ម៉ូរា​ជាច្រើន ។ ជនជាតិភាគតិច​ចំនួន ២៥ បានរស់នៅ​ក្នុង​ខេត្ត​យូ​ន​ណាន​យូរ​មកហើយ ។ នៅ​ខេត្ត​យូ​ន​ណាន​មាន​ប្រជាជន​ជនជាតិ ភាគតិច ១៥,៩ លាន​នាក់ ស្មើនឹង ១ ភាគ ៣ នៃ​ចំនួន​ប្រជាជន​ទូទាំង​ខេត្ត​យូ​ន​ណាន ។ ខេត្ត​យូ​ន​ណាន​ចាត់ទុក​ការ​អ​ភ​វិ​ឌ្ឍ​ន៍​ជា​“​កូនសោ​”​សម្រាប់​ពង្រឹង​សាមគ្គីភាព​និង​ជំរុញ​វិបុលភាព នៃ​ជនជាតិ​ផ្សេងៗ ។ បច្ចុប្បន្ន ក្នុងស្រុក​(​ក្រុង​)​ស្វយ័ត​ជនជាតិភាគតិច​ចំនួន ៧៨ នៃ​ខេត្ត​យូ​ន ណាន មានស្រុក​(​ក្រុង​)​ស្វយ័ត​ចំនួន ៤៣ បាន​ត្រូវ​ត​ភ្ជាប់​ដោយ​ផ្លូវ​ល្បឿន​លឿន​ហើយ​មាន ព្រលានយន្តហោះ​ចំនួន ៩ បាន​ត្រូវ​សាងសង់​នៅក្នុង​តំបន់​ជនជាតិភាគតិច ។ ជាពិសេស មណ្ឌល​ស្វយ័ត​ចំនួន ៤ រួមមាន​ឈូ​ស្យូ​ង តា​លី វិ​ន​សាន និង​ហុង​ហ៊ឺ​បាន​បើក​ខ្សែ​រថភ្លើង ល្បឿន​លឿន ។ កសិកម្ម​ពិសេស និង​ទេសចរណ៍​-​វប្បធម៌​បានក្លាយ​ទៅជា​នាម​បណ្ណ​របស់ តំបន់​ជនជាតិភាគតិច ។ នៅ​ចុងឆ្នាំ ២០១៩ ប្រជាជន​ក្រីក្រ​នៅ​តំបន់​ស្វយ័ត​ជនជាតិភាគតិច នៃ​ខេត្ត​យូ​ន​ណាន​បាន​ត្រូវ​កាត់បន្ថយ​ដល់ ១៦,៥ ម៉ឺន​នាក់ ៕ (​កាសែត​យូ​ន​ណាន ដេលី​)

នៅថ្ងៃទិ១៩ ខែមករា ឆ្នាំ២០២០ ឯកឧត្តម ស៊ី ជីនភីង ប្រធានាធិបតីចិនអញ្ជើញទៅទស្សនា ក្រុមជនជាតិវ៉ាជុងចាយស៊ីម៉ូរ៉ា ភូមិសានចា ឃុំឈីងសួយ ស្រុកធឹងឈុង ក្រុមប៉ាវសាន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

លោកស្រី អោ​ង សាន ស៊ូ​ជី​៖...

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេ...

ចាប់ផ្ដើម​សាងសង់​អគារ​សាល...

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖...

រាវ​រកឃើញ​គ្រាប់​យុទ្ធ​ភ័...

ដោយ​: ប​.​ជ័យ / បន្ទាយមាន...

លោកនាយ​ឧត្ដមសេនីយ៍ ម៉ឹង ស...

ដោយ​: វ៉ៃ​កូ / ខេត្តស្វាយ...