អាហារ​អ្វីខ្លះ​ជួយ​ឱ្យ​ធ្មេញ​ស​?

​កំពុង​ស្វែងរក​អាហារ​ដែល​អាចជួយ​ឱ្យ​ធ្មេញ​ស រឹងមាំ បាត់​កំណកកំបោរ និង​ប្រយុទ្ធប្រឆាំង បាក់តេរី​បង្ក​ក្លិន​មាត់​មែន​ទេ​? ក្រៅពី​អនាម័យ​មាត់​ធ្មេញ​ត្រឹមត្រូវ​ហើយ​នោះ​ការបន្ថែម​អាហារ មួយចំនួន​ខាងក្រោម​ចូលក្នុង​របប​អាហារ​ប្រចាំថ្ងៃ​នឹង​ជួយ​ឱ្យ​សុខភាព​មាត់​ធ្មេញ​របស់​អ្នក​កាន់តែ​ប្រសើរឡើង​។​

១. ទឹក​
ទឹក​ជួយ​រក្សា​អញ្ចាញ​ឱ្យមាន​សំណើម​និង​រំញោច​ទឹកមាត់​ដែល​ល្អ​ក្នុងការ​ប្រយុទ្ធប្រឆាំង​ជាមួយ​បាក់តេរី​។ លើសពីនេះទៅទៀត​ការលាង​សម្អាត​ក្នុង​មាត់​ជាមួយ​ទឹក​ក៏​ជួយ​កម្ចាត់​កំទេចកំទី អាហារ​ដែល​ជាប់​ចន្លោះ​ធ្មេញ​និង​មាត់​ទប់ស្កាត់​បញ្ហា​ក្លិន​មាត់​មិនល្អ​បាន​យ៉ាង​ប្រសើរ​។ ដូច្នេះ ចូរ​ព្យាយាម​ទទួលទាន​ទឹក​ឱ្យបាន​ច្រើន​គ្រប់គ្រាន់​ជាប្រចាំ​ដើម្បី​រក្សា​ជាតិ​ទឹក​ក្នុង​រាងកាយ​និង​ជម្រុញ​ការផលិត​ទឹកមាត់ ហើយ​ប្រសិនបើ​អ្នក​មិនអាច​ដុសធ្មេញ​ក្រោយ​ទទួលទាន​អាហារ រួច​ទេនោះ​យ៉ាងហោចណាស់​ក៏​គួរ​លាង​សម្អាត​ជាមួយ​ទឹក​ដែរ​។​

២. ផ្កា​ខាត់ណា​ខៀវ​
​បន្លែ​នេះ​មាន​ផ្ទុក​ជាតិ​ដែក​ដែល​ជួយ​ការពារ​ធ្មេញ​ទប់ទល់​នឹង​ជាតិ​អាស៊ីត​ពី​ភេសជ្ជៈ​ក៏ដូចជាអាហារ​ដែល​អ្នក​បានទទួល​ទាន​។​

៣. ម្នាស់​
ផ្លែឈើ​នេះ​មាន​ផ្ទុក​អង់ស៊ីម bromelain ដែល​ជួយ​កម្ចាត់​ស្នាម​ប្រឡាក់​លើ​ផ្ទៃ​ធ្មេញ​ដោយមិន​បង្ក​ផលប៉ះពាល់​ដល់​អញ្ចាញ​។​

៤. តែ​បៃតង​
ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ Catechins ដែល​ជួយ​កម្ចាត់​បាក់តេរី​ក្នុង​មាត់​។ ដូច្នេះ​ព្យាយាមទទួលទាន​តែ​បៃតង​ឱ្យបាន​យ៉ាងហោចណាស់​ពី ២ ទៅ ៥ ពែង​ក្នុង​មួយថ្ងៃ​។​

៥. គ្រាប់ល្ង​
ការ​ទទួលទាន​គ្រាប់ល្ង​មិន​ត្រឹមតែ​ជួយ​កម្ចាត់​កំណកកំបោរ​ជាប់​ធ្មេញ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​បង្កើន ភាពរឹងមាំ​នៃ​កាចា​ធ្មេញ​ផងដែរ​។ គ្រាប់ល្ង​មាន​ផ្ទុក​សម្បូរ​ទៅដោយ​កាល់ស្យូម​ដែល​ចាំបាច់ សម្រាប់​សុខភាព​ឆ្អឹង​ជុំវិញ​អញ្ចាញធ្មេញ​និង​ធ្មេញ​៕ ដោយៈ health.com.kh

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រោងភាពយន្ត លេ​ជិន ផ្អាក​ប...

​ដោយៈ សុផល / ភ្នំពេញៈ រោង...

ក្រោយ​ការធ្វើ​តេស្ត​ជំងឺ​...

​ដោយ​៖ ទេព មង្គល / ភ្នំពេ...

ថ្នាក់ដឹកនាំ​និង​មន្ត្រី​...

ដោយៈ​ដេប៉ូ​/​ភ្នំពេញៈ​ថ្ន...

ក្រសួង​អប់រំ​ប្រកាស​ផ្អាក...

​ដោយ​:​សុផល​/​ភ្នំពេញៈ​ដើ...