Home ព័ត៌មានអន្តរជាតិ រដ្ឋមន្ត្រី​ថ...

រដ្ឋមន្ត្រី​ថៃ​សុំទោស​ចំពោះ​ការ​និយាយថា ទេសចរ​ណា​អត់​ពាក់​ម៉ាស់​គួរ​ដេញចេញ​

​រដ្ឋ​មន្ត្រី​សុខាភិបាល​ថៃ លោក អា​នូ​ទីន ឆាន​វី​រ៉ា​គុល បាន​សុំ​ទោស​បន្ទាប់ពី​លោក​បាន​និយាយថា ពួក​បរទេស​ណា​ដែល​មិន​ពាក់​ម៉ាស់​ការពារ គួរ​«​បណ្តេញចេញ​​ពី​ថៃ​»​។​

​លោក​អា​នូ​ទីន បាន​និយាយ​ដូច្នេះ​ទៅ​កាន់​អ្នកយក​ព័ត៌មាន​ក្នុងអំឡុងពេល​លោក​ចុះទៅពិនិត្យ​មើល​សង្កាត់​លក់ដូ​រមួយ​នៅ​កណ្តាល​ក្រុង​បាងកក​ហើយ​ចែក​​ម៉ាស់​មុខ​ដល់​ប្រជាជន​នៅ​តំបន់​នោះ​។​

​អ្នកទេសចរ​ខ្លះ​បាន​បដិសេធ​មិន​ព្រម​ពាក់​ម៉ាស​មុខ​និង​មិន​ទទួលយក​ម៉ាស​មុខ​ដែល​លោក​ចែក​អោយ​ជា​ហេតុនាំអោយ​លោក​ផ្ទុះ​សម្តី​បែបនេះ តែ​ក្រោយមក​​លោក​បាន​ធ្វើការ​សុំទោស​តាម​ទំព័រ​ហ្វេ​សប៊ុក​។​

​រដ្ឋ​មន្ត្រី​សុខាភិបាល​ថៃ លោក​អា​នូ​ទីន ឆាន​រី​រ៉ា​គុល (​ស្តាំ​)​ចែក​ម៉ា​ស់មុខ​ទៅកាន់​សាធារណៈជន​នៅ​ស្ថានីយ​រថភ្លើង​អាកាស​មួយ​នៅ​កណ្តាល​ក្រុង​បាងកក​កាល​​ពី​ថ្ងៃ​០៦​កុម្ភៈ​

​ការបង្កើន​ការយល់ដឹង​អំពី​ការពាក់​ម៉ាស់​មុខ​ការពារ​នេះ កើតឡើង​ខណៈពេល​ព្រះរាជាណាចក្រ​នេះ​ជួប​ការធ្លាក់ចុះ​ចំនួន​ទេសចរ​មកពី​ចិន កន្លែង​ដែល​វីរុស​បាន​​សម្លាប់​មនុស្ស​ជាង​៧០០​នាក់​និង​ចម្លង​ទៅ​មនុស្ស​ជាង​៣៤.០០០​នាក់ ជាហេតុ​នាំ​អោយ​មាន​ការ​រឹតត្បិត​ការធ្វើដំណើរ​ជាទូទៅ​។​

​សូមបញ្ជាក់​ថា ទេសចរណ៍​ចូលរួមចំណែក​១៨​ភាគរយ​នៃ​ផលិតផល​សរុប​ក្នុង​សរុប​របស់​ថៃ និង​ពួក​អ្នកដើរ​កម្សាន្ត​ចិន​ស្មើនឹង​១​ភាគ​៤​នៃ​ភ្ញៀវទេសចរ​បរទេស​​ដែល​មក​ទស្សនា​ថៃ​។​កាលពី​ឆ្នាំមុន​ទេសចរ​ចិន​ជាង​១០​លាន​នាក់​បាន​មកលេង​ប្រទេស​ថៃ តែ​ឆ្នាំនេះ​ថៃ​រំពឹងថា​នឹង​ធ្លាក់​ចុះ​២​លាន​នាក់​ដោយសារ​វីរុស​។​

​ថៃ​បាន​រកឃើញ​អ្នក​ផ្ទុក​កូរ៉ូណា​វី​រុសចំនួន​២៥​ករណី និង​អ្នក​ជម្ងឺ​៩​នាក់​បាន​ជា​ពី​ជម្ងឺ​។​

​ពួក​អ្នកជំនាញ​សុខភាព​ជា​ទូទៅ​យល់ស្រប​ថា ម៉ាស់​មុខ​មាន​ប្រយោជន៍​ប្រសិនបើ​អ្នក​មាន​រោគសញ្ញា​ផ្លូវដង្ហើម ឬក៏​មើលថែ​ឬ​ទៅ​សួរសុខទុក្ខ​អ្នក​ជម្ងឺ​។​តែ​មន្ត្រី​​នៅ​ការិយាល័យ​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​ថៃ អះអាងថា ម៉ាស់​មុខ​មិន​ចាំបាច់​ទេ​សំរាប់​សាធារណជន​ទូទៅ​ដែល​មិន​មាន​រោគសញ្ញា​ផ្លូវដង្ហើម​។​

​អង្គការ​នេះ​បាន​ណែនាំ​អោយ​ប្រជាជន​លាងដៃ​ជា​ទៀងទាត់​និង​ជៀសវាង​ប៉ះពាល់​មុខ​របស់​គេ​៕​ប្រែ​សម្រួល​៖​វាសនា​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ព្យួរ​មុខតំណែង​មេបញ្ជាការ...

​ដោយៈ ទេព មង្គល / ភ្នំពេញ...

​លោ​ស្រី កែ សួន​សុ​ភី ស ស...

​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេ...

ធនាគារអភិវឌ្ឍន៍អាស៊ី​ផ្តល...

​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ​...

ក្រសួងផែនការ​បង្ហាញ​លទ្ធផ...

​ដោយៈ មុនី​រ័ត្ន​/​ភ្នំពេ...