ដោយមូលសម្បត្តិ/ភ្នំពេញ៖អាស្រ័យដោយសារកិច្ចខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រងនិងអភិរក្សតំបន់ការពារធម្មជាតិបានល្អប្រសើរកម្ពុជាបានលក់ឥណទានកាបូននៅក្នុងឧទ្យានជាតិជួរភ្នំក្រវ៉ាញខាងត្បូងដែនជម្រកសត្វព្រៃសត្វព្រៃតាតៃក្នុងខេត្តកោះកុង។ដែនជម្រកសត្វព្រៃកែវសីម៉ាក្នុងខេត្តមណ្ឌលគិរីក្នុងក្របខណ្ឌទីផ្សារស្ម័គ្រចិត្តដោយទទួលបានថវិកាសរុបប្រមាណ១១,៦លានដុល្លារអាមេរិក។
ក្រុមការងារបច្ចេកទេសបាននិងកំពុងសិក្សាបន្ថែមលើការលក់ឥណទានកាបូននៅដែនជម្រកសត្វព្រៃព្រៃឡង់ក្រោយបានរៀបចំយន្តការហ្មត់ចត់និងការពារបានល្អប្រសើរ។សូមថ្លែងអំណរគុណចំពោះភាគីពាក់ព័ន្ធនានារួមនឹងប្រជាសហគមន៍ដែលបានចូលរួមការពារនិងអភរិក្សធនធានធម្មជាតិហើយកិច្ចខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រងនិងអភិរក្សតំបន់ការពារធម្មជាតិកន្លងមក។បានល្អប្រសើរដែលអនុញ្ញាតឱ្យកម្ពុជាអាចលក់ឥណទានកាបូននិងប្រើប្រាស់ដើម្បីការងារអភិរក្សធនធានធម្មជាតិ។
អភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាននាពេលកន្លងទៅរាជរដ្ឋាភិបាលកម្ពុជាខិតខំធ្វើយ៉ាងណាប្រឹងការពារឱ្យមានប្រសិទ្ធភាពចំពោះតំបន់ការពារធម្មជាតិដែលយើងមានដើម្បីឈានទៅលក់ឥណទានកាបូន។ ពេលនេះយើងអាចធ្វើបានហើយនិងកំពុងបោះមួយជំហានទៀតក្នុងការធ្វើការគ្រប់គ្រងនិងអភិរក្សធនធានធម្មជាតិរបស់យើងឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀតនិងមានលទ្ធភាពគិតគូរបន្ថែមលើការលើកស្ទួយជីវភាពប្រជាពលរដ្ឋមូលដ្ឋានរួមទាំងក្រុមគ្រួសារមន្ត្រីឧទ្យានុរក្សនិងប្រជាសហគមន៍។
គួរបញ្ជាក់ថាប្រទេសកម្ពុជាមានធនធានធម្មជាតិនិងជីវៈចម្រុះដ៏សំបូរបែប។ព្រៃឈើគ្របដណ្តប់ប្រមាណ ៥០ភាគរយនៃផ្ទៃប្រទេសដែលជាអត្រាខ្ពស់បំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។មកទល់បច្ចុប្បន្ននេះរាជរដ្ឋាភិបាលបានបង្កើនផ្ទៃដីតំបន់ការពារធម្មជាតិដែលស្ថិតនៅក្រោមយុត្តាធិការរបស់ក្រសួងបរិស្ថានរហូតដល់ប្រមាណ ៤១ភាគរយនៃផ្ទៃដី ប្រទេសកម្ពុជា គឺស្មើនឹងប្រមាណ ៧,២លានហិកតា៕S/

រូបខាងក្រោមនេះជាទិដ្ឋភាពព្រៃឈើនៅដែនជម្រកសត្វព្រៃព្រៃឡង់ដែលមានទំហំជាង៤៣ម៉ឺនហិកតាស្ថិតក្នុងភូមិសាស្ត្រ ខេត្តកំពង់ធំ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ។

