​ដោយៈ មេសា​/ភ្នំពេញៈ ក្រសួងសុខាភិបាល នៃ ព្រះរាជាណាចក្រ​កម្ពុជា បានប្រកាសថា បច្ចុប្បន្ននេះ មា​នង​ហាង​កែ​សម្ផស្ស និង មជ្ឈមណ្ឌល​ថែរក្សា​សម្ផស្ស​មួយចំនួន មិនទាន់​មានច្បាប់​អនុញ្ញាត​ពី​ក្រសួងសុខាភិបាល​នៅឡើយ ខណៈ​ច្បាប់​ដែល​ចេញ​នៅ​ឆ្នាំ ២០១១ តម្រូវឱ្យ​ទីតាំង​ទាំងនោះ​មានច្បាប់​អនុញ្ញាត​ពី​ក្រសួងសុខាភិបាល ។ ដូច្នេះ​សូម​លោក លោកស្រី​ដែលជា​ម្ចាស់​ហាង​កែ​សម្ផស្ស និង មជ្ឈមណ្ឌល​ថែរក្សា​សម្ផស្ស ដែល​ពុំទាន់​មានច្បាប់​អនុញ្ញាត​ពី​ក្រសួងសុខាភិបាល ឬ មានបំណង​ចង់​បើក​មជ្ឈមណ្ឌល​កែ​សម្ផស្ស ឬ មជ្ឈមណ្ឌល​ថែរក្សា​សម្ផស្ស ត្រូវ​ម​ទំនាក់ទំនង​នៅ នាយកដ្ឋាន​មន្ទីរពេទ្យ ឬ នាយកដ្ឋាន​ឱសថ ចំណីអាហារ បិ​រ​ក្ខា​ពេទ្យ និង គ្រឿងសំអាង នៃ ក្រសួងសុខាភិបាល​ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​តទៅ ។​


​សេចក្តីប្រកាស​ដដែល​ប​ញ្ជា​ក់​ច្បាស់​ថា ករណី​ម្ចាស់​ហាង​កែ​សម្ផស្ស ឬ មជ្ឈមណ្ឌល​ថែរក្សា​សម្ផស្ស មិន​គោរព​តាម​សេចក្តីជូនដំណឹង​នេះ ក្រសួង​នឹង​ចាត់វិធានការ​តឹងរឹង​តាមច្បាប់ និង លិខិត​បទ​ដ្ឋា​គតិយុត្ត​ជា​ធរមាន ។​


​សេចក្តីប្រកាស​នេះ​បាន​បន្ថែមថា ការធ្វើ​បែបនេះ គឺ​ដើម្បី​ពង្រឹង​ការអនុវត្ត​ឱ្យស្រប​តាម​បទដ្ឋាន​បច្ចេកទេស សំដៅ​ធានាបាន​នូវ​សុវត្ថិភាព គុណភាព និង ប្រសិទ្ធភាព ក្នុង​ការផ្តល់​សេវាកម្ម​កែ​សម្ផស្ស និង ថែរក្សា​សម្ផស្ស​ដល់​អតិថិជន ៕ Kh

ហាង​កែ​សម្ផស្ស​ដែល​មិនទាន់​មានច្បាប់​អនុញ្ញាត សូម​រូតរះ​ទៅ​ទំនាក់ទំនង​នៅ​ក្រសួងសុខាភិបាល ( រូបៈ ឯកសារ )