ដោយវណ្ណៈ/ព្រះសីហនុ៖តាមហ្វេសប៊ុកផ្លូវការរបស់លោកអ៊ីសុខឡេងអភិបាលក្រុងព្រះសីហនុបានឱ្យដឹងថាកាលពីរសៀលថ្ងៃទី៧ខែកុម្ភៈឆ្នាំ២០២០រដ្ឋបាលក្រុងបានចុះបង្ក្រាបទីតាំងហ្គេមលួចលាក់មួយកន្លែងស្ថិតនៅខាងជើងសាលារៀនសាគូរ៉ាភូមិ៣ទំនប់រលកសង្កាត់១ក្រុងព្រះសីហនុ។
លោកអភិបាលក្រុងសរសេរនៅក្នុងហ្វេសប៊ុកផ្លូវការរបស់លោកបញ្ជាក់បន្ថែមថាកន្លងមកទីតាំងនេះ រដ្ឋបាលក្រុងធ្លាប់បានធ្វើកំណត់ហេតុឱ្យបិទ២ដងមកហើយ។ប៉ុន្តែនៅតែលួចបើកទើបថ្ងៃនេះមានវិធានការទៅចាប់យកកុំព្យូទ័រហ្គេមចំនួន១៦ឈុតយកមករក្សាទុកនៅសាលាក្រុងនិងបាននាំម្ចាស់មកសាលាក្រុងព្រះសីហនុ ដើម្បីធ្វើកិច្ចសន្យាឱ្យបញ្ឈប់ប្រកបអាជីវកម្មនេះតទៅទៀត៕S/

រូបភាពពីសាលាក្រុងព្រះសីហនុ


