Home ព័ត៌មានអន្តរជាតិ អាម៉េរិកយល់ព្...

អាម៉េរិកយល់ព្រមលក់មីស៊ីលប្រឆាំងនាវាចំនួន ២០០ គ្រាប់តម្លៃជិត១ពាន់លានដុល្លារឱ្យទៅអូស្ត្រាលី

ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិ (DSCA) បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានថា រដ្ឋបាលត្រាំបានយល់ព្រមលក់មីស៊ីលប្រឆាំងនាវាចំនួន ២០០ គ្រាប់ឱ្យទៅអូស្ត្រាលីក្នុងតម្លៃ ៩៩០ លានដុល្លារ។

សេចក្តីប្រកាសព័ត៌មានបាននិយាយកាលពីថ្ងៃសុក្រទី៧កុម្ភៈថា “ក្រសួងការបរទេសបានធ្វើការប្តេជ្ញាចិត្តក្នុងការអនុម័តការលក់សព្វាវុធយោធាឱ្យទៅអូស្ត្រាលីគឺមីស៊ីលប្រឆាំងនាវាប្រភេទ AGM-158C ចំនួន ២០០ គ្រាប់ និងឧបករណ៍ពាក់ព័ន្ធក្នុងតម្លៃប្រមាណ ៩៩០ លានដុល្លារ”។

ទីភ្នាក់ងារ DSCA បាននិយាយថា ការលក់នេះនឹងរួមបញ្ចូលទាំងប្រព័ន្ធមីស៊ីល ATM-158C LRASM Telemetry ចំនួន ១១ មីស៊ីល DATM-158C LRASM មីស៊ីល Captive Air Training Missiles (CATM-158C LRASM) និង ឧបករណ៍ដទៃទៀត ដោយក្រុមហ៊ុន Lockheed Martin​ គឺជាអ្នកម៉ៅការ។

រដ្ឋបាលត្រាំបាននិងកំពុងពង្រីកកិច្ចសហប្រតិបត្តិការយោធារបស់ខ្លួនជាមួយអូស្រ្តាលីនិងជប៉ុននៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក៕ ដោយ៖ កញ្ញាដាលីស

អាម៉េរិកនឹងលក់មីស៊ីលប្រឆាំងនាវាប្រភេទ AGM-158C ចំនួន ២០០ គ្រាប់ឱ្យទៅអូស្ត្រាលី

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

បញ្ចូលសមាជិកបក្សជាង១០០នាក...

ដោយ:ទេពកង្រី/កំពង់ឆ្នាំង:...

ករណីពុល​ស្រាស​៖ ​អ្នកស្លា...

​ដោយ​: ទេ​ពក​ង្រី / ខេត្ត...

លោកទេសាភិបាលធនាគារជាតិធ្វ...

ដោយ:បញ្ញាសាស្រ្ត/ភ្នំពេ...

អភិបាលខេត្ត​បាត់ដំបង​ទស្ស...

​ដោយ​: គ្រញូង / សៀមរាប​: ...