ដោយ​៖​វណ្ណៈ​/​ព្រះសីហនុ​៖​នាវា​ទេសចរណ៍​បរទេសមួយ​គ្រឿង​បាន​ចូល​ចត​កំពង់ផែ​អន្តរជាតិ​សមុទ្រ​ក្រុងព្រះសីហនុ​វេលា​ម៉ោងជាង​៩​ព្រឹក​ថ្ងៃទី​៨​ខែកុម្ភៈ​ឆ្នាំ​២០២០​ប្រកបដោយ​សុ​វត្តិភាព​។​ក្នុង​បំណង​ទស្សនកិច្ច​កម្ពុជា​រយៈពេល​១​ថ្ងៃ​។​

មន្ត្រីនគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​កំពង់ផែ​ខេត្ត​ព្រះសីហនុ​បានឱ្យដឹងថា​នាវា​នេះ​បាន​ដឹក​ភ្ញៀវ​ទេសចរណ៍​ចម្រុះ​ជាតិ​សាសន៍​ចំនួន​១.៦២៤​នាក់​មាន​កង​នាវិក​សរុប​៧៧៥​នាក់​មានដំណើរ​ចេញពី​ប្រទេស​ថៃ​ចូលមក​កម្ពុជា​និង​បន្ត​ទៅកាន់​ប្រទេស​សឹង្ហ​បុរី​ទៀត​នៅវេលា​ម៉ោង​៧​យប់​ថ្ងៃ​ដដែល​នេះ​៕S/​