យក​ថ្ងៃកំណើត​សាង​អំពើ​ល្អ​ចែកជូន​គ្រឿងឧបភោគ​បរិភោគ​ដល់​គ្រួសារ​ក្រីក្រ​និង​ចាស់ជរា

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​កាលពី​ព្រឹក​ថ្ងៃទី​៨ ខែកុម្ភៈ​ឆ្នាំ​២០២​លោក​ឃិត​ឈឿន​និង​ក្រុមគ្រួសារ​នៃ​ក្រុមហ៊ុន ចំរើន​សម្បត្តិ​ខន​ស្ត្រា​កសិន​និង​ផ្សារ​KC​ខេ​ស៊ី​បាន​យក​ថ្ងៃ​ពិសេស​ឡើង​គេហដ្ឋាន​ថ្មី​និង​ថ្ងៃ​ខួបកំណើត​លោក​ផ្ទាល់ មក​ចែក​គ្រឿង​ឧ​ប​ភោ បរិភោគ សម្ភារ​ថវិការ ជូន​គ្រួសារ​ក្រីក្រ​និង​ចាស់ជរា ៥០​គ្រួសារ និង​សម្ភារៈ សិក្សា និង​ថវិការ មួយចំនួន ជូន​លោកគ្រូ​អ្នកគ្រូ សិ​ស្សា​នុ​សិក្សា ជាង​៥០០​នាក់​។

​នាឱកាស​នោះ​លោក​ឃិត​ឈឿន​អគ្គនាយក​ក្រុមហ៊ុន​ចំរើន​សម្បត្តិ​បាន​លើកឡើងថា​សិស្សានុសិស្ស​និង​លោកគ្រូ​អ្នកគ្រូ​គឺ​លោក​តែងតែ​គិតគូរ​ថាបើ​មាន​សាលារៀន​រីកចម្រើន​ច្រើន​នោះ​សិស្ស​ទាំងអស់​ទទួលបាន​ការរៀនសូត្រ​ប្រៀនប្រដៅ​ពី​លោកគ្រូ​អ្នកគ្រូ​បានល្អ​និង​អាច​ក្លាយទៅជា​ពលរដ្ឋ​ល្អ​ក្នុងសង្គម​មួយ​ដែល​ផ្ដើមចេញពី​យើង​ជាម​នុស្ស​ល្អ​និង​សំបូរ​ទៅដោយ​ធនធានមនុស្ស​ល្អជា​ច្រើន​។

​លោក​បន្តទៀតថា​ដើម្បី​ក្លាយជា​ពលរដ្ឋ​ល្អ​ជួយ​ដល់​សង្គម​ប្រជាពលរដ្ឋ​គ្រប់រូប​ចូលរួម​ចាប់ផ្ដើម​ពី​ការគោរព​ច្បាប់ ចរាចរ​ឫ​ក៏​ចូលរួម​វេច​ខ្ចប់ ទុកដាក់​សំរាម​ឱ្យមាន​របៀប រៀបរយ ក៏​អាច​ក្លាយជា​ពលរដ្ឋ​ល្អ ជួយ​សង្គម​បាត់ទៅហើយ​។​ដូច​យើង​ដឹង​ស្រាប់​ហើយ​ថា​កន្លងមក​លោក​តែងតែ​នាំនូវ​សំភារៈ​សិក្សា​និង​គ្រឿង​ឧបភោគបរិភោគ​ចែកជូន​ដល់​ជន​ងាយ​រងគ្រោះ​ជួប​ការលំបាក​ទៅតាម​លទ្ធភាព​របស់លោក​និង​ក្រុមគ្រួសារ ។

អ្វីដែល​លោក​ចង់បាន​គឺ​គ្រាន់តែ​ចង់ឃើញ​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ចេះ​គោរព​ស្រឡាញ់គ្នា​និង​ចេះ​ជួយ​ការងារ​សង្គម​ក៏ដូចជា​យកចិត្តទុកដាក់​បញ្ហា​សំរាម​ត្រូវ​ទុកដាក់​សំរាម​អោយបាន​ត្រឹមត្រូវ​នោះ​នឹង​ក្លាយទៅជា​ពលរដ្ឋ​ល្អ​មួយរូប​ដោយ​មិនចាំបាច់​ធ្វើការ​ងារ​ជាច្រើន​ដើម្បី​ក្លាយទៅជា​ពលរដ្ឋ​ល្អ​បាន​នោះទេ​។​

​យើង​ម្នាក់ៗ​គឺជា​កោសិកា​នៃ​សង្គម​ហើយ​បើ​កោសិកា​នៃ​សង្គម​វា​មិនល្អ​នោះ​សង្គម​យើង​ក៏​មិនអាច​ទទួលបាន​នូវ​ផល​ល្អ​បានដែរ​វា​អាស្រ័យទៅលើ​យើង​គ្រប់គ្នា​រួមគ្នា​ធ្វើអំពើ​ល្អ​នៅក្នុង​សង្គមជាតិ​យើង​ឱ្យបាន​កាន់តែច្រើន ជៀស​ឆ្ងាយ​ពី​គ្រឿងញៀន ល្បែងស៊ីសង នោះ​វា​មិនមាន​ភាពភ័យខ្លាច ចោរលួច ឆក់​ប្លន់ បន្តទៅទៀត​ទេ​នៅពេលដែល​ប្រជាពលរដ្ឋ​យើង​ធ្វើ​ល្អ​យល់ដឹង​បានល្អ​គ្រប់គ្នា​។​

​សម្រាប់​សម្ភារ​គ្រឿងឧបភោគ​បរិភោគ​ដែល​ចែក​ឱ្យ​ប្រជាពលរដ្ឋ​ខ្វះខាត​ងាយ​រងគ្រោះ​ប្រមាណ​៥០​គ្រួសារ​ដែលមាន​អង្ករ​ទឹកត្រី​ទឹកស៊ីអ៊ីវ​ត្រីខ​ស្ករស​ប៊ីចេង​និង​ថវិការ​៥​ម៉ឺន​រៀល​។​ចំណែកឯ​សិស្សានុសិស្ស​និង​លោកគ្រូ​អ្នកគ្រូ​ក៏បាន​ទទួល​ជា​សម្ភារ​សិក្សា​និង​ថវិកា​ផងដែរ​។​មិនតែប៉ុណ្ណោះ​សម្រាប់​សិស្សានុសិស្ស​ក៏​ទទួលបាន​នូវ​សំបុត្រ​សម្រាប់​ហែល​ទឹក​នៅលើ​ផ្សារ​ខេ​ស៊ី​ផងដែរ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular