Home ព័ត៌មានអន្តរជាតិ ផ្អើញ​ទិញ​ទំន...

ផ្អើញ​ទិញ​ទំនិញ​ទុក​ទៀត​ហើយ​នៅ​សិង្ហ​បុរី​បន្ទាប់​ពី​រដ្ឋ​បង្កើន​កំរិត​ព្រមាន​អំពី​វីរុស​

​អ្នកដើរ​ផ្សារ​សិង្ហ​បុរី​ដែល​មាន​ការព្រួយបារម្ភ​បាន​តំរៀបជួរ​ដ៏​វែង​នៅ​តាម​ហាង​លក់​គ្រឿងទេស​នានា​កាលពី​ថ្ងៃ​សៅរ៍​ទី​៨​កុម្ភៈ និង​បាន​ទិញ​យក​អស់​ទំនិញ​ចាំ​​បាច់​ប្រចាំថ្ងៃ​ពី​ធ្នើ បន្ទាប់​ពី​រដ្ឋ​បែប​ជា​ទីក្រុង​នេះ​បាន​បង្កើន​កំរិត​ព្រមាន​អំពី​ការឆ្លង​រាលដាល​កូរ៉ូណា​វីរុស​។​

​ចាប់តាំងពី​វា​បង្ហាញ​វត្តមាន​ដំបូង​កាលពី​ចុងឆ្នាំ​មុន វីរុស​នេះ​បាន​សម្លាប់​មនុស្ស​ជាង​៧០០​នាក់​និង​ចម្លង​ទៅ​មនុស្ស​ជាង​៣៤.០០០​នាក់​នៅ​ចិន និង​រាលដាល​​ទៅកាន់​ប្រទេស​ផ្សេង​ទៀត​ជាង​ម្ភៃ​។​

​សិង្ហ​បុរី ដែល​មាន​អ្នក​ឆ្លង​៣៣​ករណី កាលពី​ថ្ងៃ​សុក្រ​បាន​បង្កើន​កំរិត​ព្រមាន​ពី​ពណ៌​លឿង​មក​ពណ៌​ទឹកក្រូច ជា​ការព្រមាន​ដូច​កាលពី​ការផ្ទុះ​ជម្ងឺ​SARS នៅ​ឆ្នាំ​២០០៣​។​ការព្រមាន​ពណ៌​ទឹកក្រូច​មានន័យថា ការឆ្លង​វីរុស​នេះ​មាន​សភាព​ធ្ងន់ធ្ងរ​និង​ចម្លង​រវាង​មនុស្ស​។​

​ការប្រកាស​បង្កើន​កំរិត​ព្រមាន​នេះ​នាំអោយ​មាន​ការភិតភ័យ​ស្លន់ស្លោរ​នៅក្នុង​រដ្ឋ​ដែល​មាន​ប្រជាពលរដ្ឋ​៥,៧​លាន​នាក់​នេះ​កាលពី​យប់​ថ្ងៃ​សុក្រ ដោយ​មនុស្ស​កាន់​​តែ​ច្រើន​នាំគ្នា​ពាក់​ម៉ា​ស់មុខ ហើយ​ខ្លះ​ប្រញាប់ប្រញាល់​ទៅ​ផ្សារ​ដើម្បី​ទិញ​ទំនិញ​ទុក ដូចជា​អង្ករ មី​និង​ក្រដាស​អនាម័យ​។​

​ទិដ្ឋភាព​បែប​នេះ​ក៏​ត្រូវបាន​គេ​ប្រទះឃើញ​នៅ​ពីរ​បី​ថ្ងៃ​មក​នេះ​នៅ​ហុងកុង ដោយ​ទំនិញប្រើប្រាស់​ចាំបាច់​ប្រចាំថ្ងៃ ក្រដាស​អនាម័យ អង្ករ មី​ឬ​សាប៊ូ​ត្រូវគេ​ទិញ​​អស់​ពី​ធ្នើ​។​

​ក្នុងពេល​ជាមួយគ្នា រដ្ឋាភិបាល​សិង្ហ​បុរី​បាន​អំពាវនាវ​អោយ​ស្ងប់ស្ងាត់ ដោយ​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​និយាយថា មិនចាំបាច់​ទិញ​ទំនិញ​ចាំបាច់​ទុក​ទេ ដោយសារ​ទំនិញ​​បែប​នេះ​នឹង​មិន​ខ្វះ​ឡើយ​៕​ប្រែ​សម្រួល​៖​វាសនា​

ប្រជាជន​សិង្ហ​បុរី​ចាប់ផ្តើម​ទិញ​ទំនិញ​ចាំបាច់​ទុក ដោយសារ​ផ្អើល​រឿង​កូរ៉ូណា​វីរុស ទោះ​ជា​រដ្ឋាភិបាល​ធានា​ថា​នឹង​មិន​ខ្វះខា​តក្តី​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

តើ​គម្រោង​រៀបចំ​ការបោះឆ្ន...

ដោយ​: មុនី​រ័ត្ន / ភ្នំពេ...

ក្រសួង​អប់រំ​ផ្អាក​ការហាត...

​ដោយ​: ដេប៉ូ / ភ្នំពេញ​: ...

វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន​៖ ...

​ដោយៈ​សុផល​/​ភ្នំពេញ​: គិ...

ក្នុងចំណោម​អ្នកមាន​វិជ្ជម...

​ដោយ​:​រ៉ា​ម៉ន​/​ភ្នំពេ...