ការនាំចេញម៉ាស់មុខរបស់វៀតណាមទៅកាន់ប្រទេសចិនបានកើនឡើង២៦០ ភាគរយនៅក្នុងខែមករា បើធៀបនឹងចំនួននាំចេញកាលពីខែដូចគ្នានៅឆ្នាំ ២០១៩ ។
លោកម៉ាយ សួន ថាញ់ អនុប្រធានគយវៀតណាមបាននិយាយនៅក្នុងកិច្ចប្រជុំរដ្ឋាភិបាលកាលពីថ្ងៃព្រហស្បតិ៍ទី៦កុម្ភៈថាចំនួននេះគឺរួមបញ្ចូលទាំងការដឹកជញ្ជូនម៉ាស់វេជ្ជសាស្ត្រជាង ៤,២ លានទៅប្រទេសចិនតាមច្រកព្រំដែននៅខេត្តឡាង សឺនភាគខាងជើង រវាងថ្ងៃទី ២៩ ខែមករា និង ថ្ងៃទី ៣ ខែកុម្ភៈ។
លោកមិនបានបញ្ជាក់ពីតួលេខជាក់លាក់ចំពោះការនាំចេញម៉ាស់(ធម្មតា)នៅក្នុងខែមករាឬសម្រាប់ឆ្នាំ ២០១៩ នោះទេ។
សារព័ត៌មានវៀតណាមបាននិយាយថា បន្ថែមលើម៉ាស់វេជ្ជសាស្ត្រនាយកដ្ឋានគយនៃខេត្តឡាង សឺន បានពិនិត្យនិងអនុវត្តនីតិវិធីសម្រាប់ការនាំម៉ាស់ប្រភេទផ្សេងៗទៀតជិត៨០០.០០០ ម៉ាស់ ទៅប្រទេសចិនក្នុងរយៈពេល៦ថ្ងៃ។
ការនាំចេញម៉ាស់ចំនួន ១៥០.០០០ ទៀតបានកំពុងរង់ចាំការពិនិត្យនិងសម្រេចនៅ ច្រកព្រំដែននៃខេត្តនេះខណៈដែលម៉ាស់វេជ្ជសាស្ត្រសរុបចំនួន ១,៣លានបានកំពុងរង់ចាំការបញ្ចប់នីតិវិធីស្រដៀងគ្នានេះ នៅច្រកព្រំដែនមួយទៀត ។
ដោយសារតែការកើនឡើងនៃតម្រូវការភ្លាមៗចំពេលមានការផ្ទុះឡើងនៃវីរុសថ្មី2019-nCoVមានការខ្វះខាតទំនិញដូចជាម៉ាស់និងថ្នាំសម្លាប់មេរោគនៅទីផ្សារក្នុងស្រុកហើយតម្លៃរបស់វាបានកើនឡើងខ្ពស់៕ដោយ៖សុខា/sn
កម្មករផលិតម៉ាសនៅរោងចក្រមួយនៅខេត្តថាយ ង្វៀន