មនុស្ស២នាក់ត្រូវបានចាប់ខ្លួននៅខេត្តហាទិញ ប្រទេសវៀតណាមកាលពីថ្ងៃព្រហស្បតិ៍ទី៦កុម្ភៈ នៅពេលប៉ូលិសចាប់រឹបអូសគ្រឿងញៀនមេតំហ្វេតាមីនចំនួន ៤៥ គីឡូក្រាមនៅក្នុងរថយន្តរបស់ពួកគេ។
២នាក់ដែល ម្នាក់ឈ្មោះង្វៀន ហ៊ូ ហាយ និង ម្នាក់ទៀតឈ្មោះត្រាន់ ឡុង បៀន បានកំពុងបើករថយន្តកាត់តាមស្រុកមួយក្នុងខេត្ត កាលពីល្ងាចកាលពីថ្ងៃព្រហស្បតិ៍ នៅពេលប៉ូលិសបានផ្តល់សញ្ញាឱ្យពួកគេឈប់ បន្ទាប់ពីទទួលបានដំណឹងសម្ងាត់អំពីសកម្មភាពជួញដូរគ្រឿងញៀន។
អ្នកទាំង២ ដែលបានព្យាយាមបើករត់គេចនេះ ត្រូវបានចាប់ខ្លួន ហើយយកទៅឃុំខ្លួននៅនាយកដ្ឋានប៉ូលិសក្នុងស្រុកហួង សឺន ៕ប្រែសម្រួល៖សុខា/sn

២នាក់ត្រូវបានចាប់ខ្លួននៅខេត្តហាទិញកាលពីថ្ងៃព្រហស្បតិ៍ នៅពេលប៉ូលិសចាប់រឹបអូសថ្មាំញឿនមេតំហ្វេតាមីន៤៥ គីឡូក្រាមនៅក្នុងរថយន្តរបស់ពួកគេ