ដោយ៖បញ្ញាសាស្រ្ត/ភ្នំពេញ៖សិក្ខាកាម មកពីបណ្តានាយកដ្ឋាន និងមន្ទីរវប្បធម៌រាជ ធានី-ខេត្ត នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈចំនួន ៩២រូប បានបញ្ចប់វគ្គសិក្សារបស់ ខ្លួនហើយកាលពីល្ងាចថ្ងៃសុក្រ ទី៧ កុម្ភៈ២០២០ ក្រោយពេលទទួលបានវគ្គសិក្សាចំនួន៤ថ្ងៃស្តីពីវគ្គបណ្តុះ បណ្តាល «ការងាររដ្ឋបាល សម្រាប់មន្រ្តីក្របខណ្ឌឆ្នាំ២០១៩ នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ »។
ថ្លែងក្នុងពិធីបិទវគ្គនៅក្រសួង លោក សោម សុគន្ធ រដ្ឋលេខាធិកាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា «ដំណើរការនៃវគ្គបណ្តុះបណ្តាលដែល ក្មួយៗមន្រ្តីកម្ម សិក្សា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចូលរួមថ្ងៃនេះ វាកើតចេញពីការយកចិត្ត ទុកដាក់ របស់ថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ ជាពិសេសនោះគឺ សម្តេចអគ្គមហា សេនា បតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចតែងតែ គិតគូសុខទុក្ខ និងសុខមាលភាព បងប្អូនកូនក្មួយមន្រ្តីរាជការ គ្រប់ពេលវេលា ដោយ មិនគិតពីនិន្នាការនយោបាយឡើយ»។
លោកបានបន្តទៀតថា «ក្មួយៗគឺជាទំពាំងស្នងឬស្សី និងជាមូលធនមនុស្សប្រកប ដោយសក្តានុពល ក្នុងកិច្ចការងារលើកស្ទួយវិស័យវប្បធម៌ និងវិចិត្រសិល្បៈនៅថ្ងៃ អនាគត ដូច្នេះការបំពាក់ចំណេះដឹង និងចំណេះធ្វើ នៅកន្លែងធ្វើការ គឺជាផែនការយុទ្ធ សាស្រ្តអាទិភាព ដែលមានប្រមុខរាជរដ្ឋាភិបាល ជាពិសេសក្រសួងវប្បធម៌ និងវិចិត្រ សិល្បៈ តែងតែគិតគូអភិវឌ្ឍន៍សមត្ថភាព និងធនធានមនុស្សក្នុងវិស័យរដ្ឋបាល និង ជំនាញវិជ្ជាជីវៈ ដែលបម្រើអោយវិស័យសិល្បៈ និងវប្បធម៌ និងដើម្បីអោយស្របទៅ តាមបរិបទ នៃសកលភាវូបនីយកម្ម និងភាពរីកចម្រើនរបស់សង្គមជាតិ នាពេល បច្ចុប្បន្ន»។
លោក រដ្ឋលេខាធិការ បានបញ្ជាក់បន្ថែមថា ទន្ទឹមនឹងនេះ ក៏ស្នើរសុំអោយសាលា បណ្តុះបណ្តាលក្របខណ្ឌវប្បធម៌ បន្តអភិវឌ្ឍ និងកែទម្រង់ធ្វើអោយប្រសើរ ឡើងថែម ទៀតប្រព័ន្ធការងារ និងការបណ្តុះបណ្តាលនៅសាលា តួយ៉ាងការគ្រប់គ្រងច្បាស់ លាស់ ការធ្វើទំនើបកម្មជាបន្តបន្ទាប់ហេត្ថារចនាសម្ព័ន្ធសិក្សា និងស្រាវជ្រាវ ការធ្វើទំ នើបកម្មប្រព័ន្ធគ្រប់គ្រង និងការងាររដ្ឋបាលសំដៅធនាបានតម្លាភាព គណនេយ្យ និង គុណភាពគំរូ។ សហការអោយល្អជាមួយនាយកដ្ឋានពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ ក្រោម ជាតិ ដាក់ចេញយន្តការវាយតម្លៃបេក្ខភាព និងជ្រើសរើសសម្រាំងបេក្ខជន ជាមន្រ្តី ដែល ធ្វើការផ្ទាល់នឹងជំនាញ ហើយត្រូវចាត់តាំងអោយមកទទួលការបណ្តុះបណ្តាល និងរៀនយល់ដឹងអោយច្បាស់អំពីការទទួលខុសត្រូវរបស់ពួកគេនាពេលអនាគត ជា មួយនិងប្រធានបទថ្មីបន្ថែមក្រៅពីកិច្ចការរដ្ឋបាល រួមមាន ការអភិវឌ្ឍចំណេះដឹង និង ជំនាញវិជ្ជាជីវៈលើវិស័យវប្បធម៌ និងកិច្ចការងារអភិរក្ស និងទិសដៅ អភិវឌ្ឍ វប្បធម៌ ជាតិ អោយស្របទៅតាមវត្ថុបំណងនៃផែនការយុទ្ធសាស្រ្ត២០២០-២០២២ ដែលដាក់ ចេញដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ៕