Home ព័ត៌មានអន្តរជាតិ ថៃ​រកឃើញ​កូរ៉...

ថៃ​រកឃើញ​កូរ៉ូណា​វីរុស​៧​ករណី​ថ្មី សរុប​៣២​ករណី​

​ក្រសួង​សុខាភិបាល​ប្រទេស​ថៃ​បាន​រាយការណ៍​អំពី​ការរកឃើញ​អ្នក​ឆ្លង​វីរុស​កូរ៉ូណា​៧​ករណី​ថ្មី​កាលពី​ថ្ងៃ​សៅរ៍​ទី​០៨ ខែ​កុម្ភៈ​ដោយ​នៅក្នុង​នោះ មាន​ជនជាតិ​ថៃ​៣ នាក់​និង​ជនជាតិ​ចិន​៤ នាក់​។​

​ករណី​ថ្មី​ទាំងនេះ បាន​ធ្វើ​ឱ្យ​ចំនួន​អ្នក​ឆ្លង​វីរុស​នេះ​សរុប​នៅក្នុង​ប្រទេស​ថៃ​កើន​ដល់​៣២​ករណី ដែល​ស្ថិត​នៅក្នុង​ចំនួន​ការឆ្លង​វីរុស​នេះ ច្រើន​ជា​គេ​បំផុត​ទី​២​នៅ​ក្រៅ​ពី​ប្រទេស​ចិន​។​

​ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ជំងឺឆ្លង​ថៃ លោក​ស៊ូ​វ៉ាន់​ណា​ឆៃ បាន​និយាយថា ” ៧​នាក់​ដែល​ឆ្លង​វីរុស​នេះ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។ លោក​បាន​និយា​​យ​ថា​ម្នាក់​ក្នុងចំណោម​ពួក​អ្នក​ឆ្លង​វីរុស​ជា​ជនជាតិ​ថៃ​នេះ គឺ​ស្ថិតនៅក្នុង​មនុស្ស​មួយ​ក្រុម​មាន​គ្នា​១៣៨​នាក់ ដែល​ត្រូវបាន​ជម្លៀសចេញ​កាលពី​ថ្ងៃ​អង្គារ​ពី​ទីក្រុង​​វូ​ហាន ប្រទេស​ចិន​។​

​លោក​បាន​និយាយថា ជនជាតិ​ថៃ​២​នាក់​ទៀត​ទំនងជា​បាន​ឆ្លង​វីរុស​នេះ ក្នុងពេល​ធ្វើដំណើ​រទេស​ច​រណ៍​។​

​លោក​ស៊ូ​វ៉ាន់​ណា​ឆៃ បាន​និយាយថា​ក្នុងចំណោម​ជន​ជាតិចិន​ទាំង​៤ នាក់ នោះ មាន​៣ នាក់​ជា​សមាជិក​នៃ​ក្រុមគ្រួសារ​ដែល​មាន​ករណី​ឆ្លង​វីរុស​ដែល​បាន​រាយ​​ការណ៍​ពី​ពេលមុន ខណៈ​ដែល​ម្នាក់​ទៀត​ជា​អ្នកទេសចរ​មក​ពី​តំបន់​ដែល​មាន​ការឆ្លង​វីរុស​នេះ នៅ​ប្រទេស​ចិន​។​

​ក្នុងចំណោម​៣២​ករណី​ដែល​ប្រទេស​ថៃ​បាន​រាយការណ៍​មកទល់ពេលនេះ មាន​២៣​ករណី ជា​ជនជាតិ​ចិន និង​៩ ករណី​ជា​ជនជាតិ​ថៃ​។ គិត​ត្រឹម​ថ្ងៃ​សៅរ៍​ទី​៨​កុម្ភៈ ១០​នាក់​ក្នុងចំណោម​ពួក​គេ​នេះ​ត្រូវបាន​អនុញ្ញាត​ឱ្យ​ចេញពី​មន្ទីរពេទ្យ​៕​ប្រែ​សម្រួល​៖​សុខា​/sn

មន្ត្រី​សុខាភិបាល​ថៃ​ពិនិត្យមើល​ការមកដល់​របស់​អ្នកដំណើរ​នៅ​អាកាសយានដ្ឋាន​មួយ នៅ​ទីក្រុង​បាងកក​កាលពី​ថ្ងៃទី ៧ ខែ​កុម្ភៈ​ឆ្នាំ ២០២០

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្តេច​តេ​ជោ ហ៊ុន សែន កោត...

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំព...

កម្ពុជា​ប្រារព្ធ​ទី​វា​ជា...

ដោយ​: ជា​សីហៈ​/​កំពង់ចាម​...

​សម្តេច​តេ​ជោ ហ៊ុន សែន នឹ...

ដោយ​: មុនី​រ័ត្ន​/​ភ្នំពេ...

អនុប្រធាន​ទី​២​នៃ​រដ្ឋសភា...

ដោយៈ​សុផល​/​ភ្នំពេញៈ​លោកស...