Home ព័ត៌មានជាតិ សេដ្ឋកិច្ច កម្លាំង​ជំនាញ...

កម្លាំង​ជំនាញ​ចាប់​រថយន្ត​ប្រភេទ​វេ​អង​ធុន​ធំ​១​គ្រឿង​ដឹកឈើ​អត់​ច្បាប់​ជាង​៤០​ម៉ែត្រគូប​

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​កម្លាំង​បរិស្ថាន​បឹង​ពែរ​កាលពី​យប់​ថ្ងៃទី​៧​ខែកុម្ភៈ​ឆ្នាំ​២០២០​ដែល​ឈរជើង​នៅមុខ​ផ្សារ​ទ្រី​ភាព​ទន្លេ​ម្រិច​ក្នុង​ខេត្តព្រះវិហារ​បាន​ឃាត់​រថយន្ត​ប្រភេទ​វេ​អង​(V1)​ធុន​ធំ​១​គ្រឿង​របស់​ឈ្មោះ​យ៉េ​ង​និង​ប្រពន្ធ​ឈ្មោះ​ស៊ុន​លី​ដឹកឈើ​គ្មាន​ច្បាប់​អនុញ្ញាត​។​

​តាម​ការបញ្ជាក់​ពី​សមត្ថកិច្ច​ថា រថយន្ត​នេះ​ដឹកឈើ​បង្កប់​ក្រោម​បេ​អង្កាម​ចំនួន​សាច់​ឈើ​ជាង​៤០​ម៉ែត្រគូប ចរាចរ​តាមផ្លូវ​ជាតិ​លេខ​៦២​។​លុះ​មកដល់​ចំណុច​មុខ​ផ្សា​ទ្រី​ភាព​រថយន្ត​ត្រូវ​មន្ត្រី​បរិស្ថាន​ត្រួតពិនិត្យ​ឃើញ​ឈើ​ពេញ​ដាក់​បេ​អង្កាម​គ្របពីលើ ពេលនោះ​ត្រូវបាន​ឃាត់ទុក​និង​ត្រូតពិនិត្យ​តាម​ក្រោយ​។​

​ប្រភព​អះអាងថា​រថយន្ត​ធំ​ប្រភេទ​នេះ​បើសិន​ដឹកស្រូវ​ឬក៏​ដឹក​ដំឡូង​មី​មិនមាន​អ្នក​នាំ​ផ្លូវ​ទេ​តែ​រថយន្ត​ដឹកឈើ​មាន​អ្នក​នាំ​ផ្លូវ​ដើម្បី​ដោះស្រាយ​បាយទឹក​ដល់​សមត្ថកិច្ច​តាមផ្លូវ​។​អ្នក​នាំ​ផ្លូវត្រូវ​បាន​គេ​ស្គាល់​ឈ្មោះថា​ញ៉ា​ត្រូវជា​ក្មួយ​ម្ចាស់​ឈើ​ឈ្មោះ​យ៉េ​ង​និង​ប្រពន្ធ​ឈ្មោះ​ស៊ុន​លី​សព្វថ្ងៃ​រស់នៅ​ភូមិ​តា​រ៉េ​ន​ជោ​ឃុំ​អង្កាញ់ ស្រុក​ត្រាំ​ង​ខេត្តតាកែវ ។

បច្ចុប្បន្ន​ឈើ​អារ​ជា​គ្រឿងផ្ទះ​និង​រថយន្ត​ខាងលើ​ត្រូវបាន​មន្ត្រី​បរិស្ថាន​ស្នាក់ការ​បឹង​ពែ​ទល់មុខ​ផ្សារ​ទ្រី​ភាព យកទៅ​រក្សាទុក​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។​មជ្ឈដ្ឋាន​មួយចំនួន​រង់ចាំ​មើលថា​តើ​រថយន្ត​ផ្ទុក​ឈើ​ខាងលើ ចេញរួច​ទៅវិញ​ដែរឬទេ​? S/​

រូប៖ម្ចាស់រថយន្តដឹកឈើ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

លោកស្រី អោ​ង សាន ស៊ូ​ជី​៖...

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេ...

ចាប់ផ្ដើម​សាងសង់​អគារ​សាល...

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖...

រាវ​រកឃើញ​គ្រាប់​យុទ្ធ​ភ័...

ដោយ​: ប​.​ជ័យ / បន្ទាយមាន...

លោកនាយ​ឧត្ដមសេនីយ៍ ម៉ឹង ស...

ដោយ​: វ៉ៃ​កូ / ខេត្តស្វាយ...