ដោយបូរិន/ភ្នំពេញ៖យ៉ាងហោចណាស់មានភាពយន្តល្បីៗចំនួន៥រឿងបាននឹងកំពុងចាក់បញ្ចាំងឲ្យទស្សនាឡើងវិញដោយឥតគិតថ្លៃចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី៩ខែកុម្ភៈនេះនៅរោងភាពយន្ត Prime Cineplex សាខាថ្មីទួលគោកសម័យស្វែរ(SamaiSquare)។
រឿងទាំងនេះសុទ្ធសឹងតែជាភាពយន្តដែលមានការគ្រាំទ្រច្រើនជាងគេនាឆ្នាំកន្លងទៅ(ឆ្នាំ២០១៩)ប្រចាំនៅរោងភាពយន្តមួយនេះ។ភាពយន្តដែលបាននិងកំពុងចាក់បញ្ចាំងក្នុងកម្មវិធីមានដូចជាភាពយន្តខ្មែររឿង“ស្នេហាក្មេងៗ”របស់ផលិតកម្មកងចក្រ,រឿងលោកបងណាក់របស់ក្រុមហ៊ុនSabayMVP,រឿងParasite, Exit, នឹងរឿង GravityofLoveរបស់ក្រុមហ៊ុនWestecMedia។

លោកស្រីលីខ្យ៉ុងហីអនុប្រធានរោងភាពយន្តPrimeCineplexបានបញ្ជាក់ថាការប្រកាសចាក់បញ្ចាំងនេះក៏ជាការសាទរនៃការបើកដំណើរសាកល្បងរោងភាពយន្តPrimeCineplexសាខាថ្មីទួលគោកសម័យស្វែរ(SamaiSquare)។មិនតែប៉ុណ្នោះក៏នៅមានប្រូម៉ូសិនជាច្រើនទៀតដូចជាការចុះឈ្មោះចូលជាសមាជិកថ្មីនឹងទទួលបានទឹកប្រាក់៣ដុល្លារភ្លាមៗក្នុងកម្មវិធីនោះផងដែរ។ក៏ជាការបញ្ចូលទឹកប្រាក់បន្ថែមទៅក្នុងគណនី នឹងទទួលបានទឺកប្រាក់បន្ថែម ៥០ភាគរយ ភ្លាមៗផងដែរគឺ ចាប់ពីថ្ងៃទី ១៣ ដល់ ថ្ងៃទី១៥ ខែ កុម្ភៈ ឆ្នាំ២០២០ ។

លោកស្រីបន្ថែមថារោងភាពយន្តប្រ៉ាមស៊ីនេផ្លិចនឹងព្យាយាមបន្តគាំទ្រទៅលើវិស័យខ្សែភាពយន្តនៅក្នុងប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើនខ្លាំងជាងនេះដោយការនាំចូលនឹងបង្កើតរោងភាពយន្តបែបទំនើបនឹងទាន់សម័យជាងគេក្នុងប្រទេសកម្ពុជា។

លោកស្រី ឯក រតនា ប្រធានផ្នែកទីផ្សាររោងភាពយន្ត Prime Cineplexបានបញ្ជាក់ថាភាពយន្តទាំង៥ដែលត្រូវបានជ្រើសរើសយកមកចាក់បញ្ចាំងនៅពេលនេះគឺជាភាពយន្តទទួលបានការគាំទ្រច្រើនពីទស្សនិកជន។ពិសេសភាពយន្តកូរ៉េរឿងParasiteExitដែលទទួលបានពានរង្វាន់អូស្កានោះក៏ត្រូវបានយកមកចាក់បញ្ចាំងឡើងវិញផងដែរ។អ្នកស្រីរំពឹងថាតាមរយៈការបង្កើតឲ្យមានកម្មវិធីនេះនឹងធ្វើឲ្យអ្នកចូលចិត្តទស្សនាភាពយន្តពេញចិត្តជាក់ជាមិនខានទាំងអតិថិជនចាស់ៗនិងថ្មី ស្របពេលដែលសាខាថ្មីនេះបំពាក់ដោយបច្ចេកវិទ្យាទំនើប។

សូមបញ្ជាក់ដែរថាជាមួយគ្នានេះផងដែល សាខាថ្មីរបស់ រោងភាពយន្ត ប្រ៉ាមស៊ីនេផ្លិច សម័យស្វែរ សាខាទួលគោក (Samai Square) មានទីតាំងនៅផ្លូវ៣៣៧ សង្កាត់បឹងកក់១ ខណ្ឌទួលគោក ភ្នំពេញ ក្នុង ផ្សារទំនើបសម័យស្វែរ(SamaiSquare)ជាន់ទី៣ដែលបំពាក់បច្ចេកទេសទំនើបចុងក្រោយហើយនឹងបើកសម្ពោធជាផ្លូវការនៅដើមខែមីនាខាងមុខ។

រោងភាពយន្តនេះមាន៥រោងដែលសរុបប្រមាណជាង៥០០កៅអី។ស្របតាមកំណើននៃការនិយមទស្សនាភាពយន្តប្រ៉ាមស៊ីនេផ្លិចគ្រោងបើកដំណើរការឡើងវិញនៅផ្សារទំនើបសុវណ្ណាបន្ទាប់ពីសាខាចោមចៅសាខាបុរីវិមានភ្នំពេញនិងសម័យស្វែរនេះ។ការបង្កើនរោងភាពយន្តថ្មីនេះក៏ត្រូវបានគេរំពឹងថានឹងជួយជំរុញនិងបង្កើនទីផ្សារប្រាក់ចំណូលបានពីការចាក់បញ្ចាំងភាពយន្តខ្មែរផងដែរ៕S/
