Home ព័ត៌មានជាតិ សន្តិសុខ ​បុរស​ចំណាស់​...

​បុរស​ចំណាស់​ម្នាក់​ខ្យល់គ​ស្លាប់​ទាំង​ព្រឹក​នៅ​ចិញ្ចើមផ្លូវ​មុខ​ផ្សារ​ស្ទឹងមានជ័យ​ថ្មី

ដោយ​សម្បត្តិ​/​ភ្នំពេញ​៖​បុរស​វ័យ​ចំណាស់​ម្នាក់​បាន​ដើរមក​ដេក​ខ្យល់គរ​ស្លាប់​មុខ​ផ្សារ​ស្ទឹងមានជ័យ​ថ្មី​ស្ថិតក្នុង​សង្កាត់​ស្ទឹងមានជ័យ​១ ខណ្ឌមានជ័យ បង្ក​ការភ្ញាក់ផ្អើល​កាលពី​ព្រឹក​ថ្ងៃ​៨ ខែកុម្ភ​: ឆ្នាំ​២០២០​។​សព​បុរស​ជនរងគ្រោះ​ខាងលើ​ពុំ​ស្គាល់​អត្តសញ្ញាណ​នោះទេ​ដោយ​រូបគាត់​ជា​ជន​សតិ​មិនល្អ​ស្នាក់នៅ​មិន​ពិតប្រាកដ​។​

បន្ទាប់មក​សមត្ថកិច្ច​មូលដ្ឋាន​បាន​ទាក់ទង​ទៅ​មន្ត្រី​ជំនាញ​ខាង​កោសល្យវិច័យ​មក​ត្រួតពិនិត្យ​ទើប​សន្និដ្ឋានថា​ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​គាំងបេះដូង​(​ខ្យល់គរ​)​ពិតប្រាកដ​មែន​។​បច្ចុប្បន្ន​សព​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​ប្រគល់​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ដឹក​យកទៅ​វត្ត​ស្ទឹងមានជ័យ​ដើម្បី​បូជា​តាម​ប្រពៃណី ៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular