ដោយ៖ប.ជ័យ/បន្ទាយមានជ័យ៖អ្នកស្រុកថាដូចជើងកបត្រង់ផ្លូវចំណុចកើតហេតុ។ប៉ុន្តែមន្ត្រីនគរបាលថាចំណុចផ្លូវកោងងាយគ្រោះថ្នាក់ហើយអ្នកបើកបរធ្វេសប្រហែស។នោះជាគ្រោះថ្នាក់ចរាចរកាលពីយប់នៅថ្ងៃទី៧ខែកុម្ភៈឆ្នាំ២០២០រថយន្តបុកអ្នកដំណើរនៅចំណុចភូមិក្តឹបថ្មឃុំគោករមៀតស្រុកថ្មពួកបន្ទាយមានជ័យ ។
មន្ត្រីនគរបាលការពារព្រំដែនគោកនៃវរសេនាតូច៨០៧ថ្មពួកបានឱ្យដឹងថា៖គ្រោះថ្នាក់នោះបង្កដោយរយន្តម៉ាកនីសាន់(ព្រឹនធា)បើកបរលើផ្លូវលេខ៥៨ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន។អ្នកឃើញហេតុការណ៍និងជនរងគ្រោះរបួសឱ្យដឹងថា៖មកដល់ចំណុចកើតហេតុរថយន្តបានរ៉េចង្កូតទៅបុករះអ្នកដំណើរ ក្នុងទិសដៅស្របគ្នាបណ្ដាលឱ្យមនុស្សស្លាប់ចំនួន ២នាក់របួសស្រាល៤នាក់របួសធ្ងន់ម្នាក់ ។
ប្រភពបន្តថាអ្នកដំណើររងគ្រោះមានឈ្មោះ អូ ទិត្យ ភេទប្រុសអាយុ២០ឆ្នាំរស់នៅខេត្តកណ្ដាល (ស្លាប់)។២ឈ្មោះសឿនភេទប្រុសអាយុ៣៥ឆ្នាំរស់នៅភូមិគោកត្នោតឃុំកណ្ដៀងស្រុកបាគងខេត្តសៀមរាប(ស្លាប់)។៣ឈ្មោះធីភេទប្រុសអាយុ៣៤ឆ្នាំរស់នៅប៉ោយប៉ែត(របួសធ្ងន់)។៤ឈ្មោះរីលៀបភេទប្រុសអាយុ៦៣ឆ្នាំរងបួស។៥ឈនចាន់ដេតភេទប្រុសអាយុ២០ឆ្នាំរងរបួស។៦ឈ្មោះឃឹមរឹទ្ធភេទប្រុសអាយុ៣៤ឆ្នាំរស់នៅភូមិរាំងដែក។សូមរំលឹកថានៅម្តុំនោះឧស្សាហ៍កើតគ្រោះថ្នាក់ចរាចរណាស់៕S/



