ដោយៈគ្រញូង/បាត់ដំបង៖នគរបាលខេត្តកាលពីរសៀលថ្ងៃទី៨ខែកុម្ភៈឆ្នាំ២០២០បានបញ្ជូនជនសង្ស័យម្នាក់និងថ្នាំញៀនប្រភេទម៉ាទឹកកក(ICE)១ថង៉ទម្ងន់៣,៩៤ក្រាមទៅតុលាការក្រោយពេលកម្លាំងនគរបាលស្រុកសំពៅលូនឃាត់ខ្លូនកាលពីថ្ងៃ៧ខែកុម្ភៈឆ្នាំ២០២០នៅចំណុចក្រុមទី១១ភូមិឈើទាលឃុំសិរីមានជ័យស្រុកសំពៅលូនខេត្តបាត់ដំបង។
លោកសុខនិមលនាយការិយាល័យស្តីទីប្រឆាំងគ្រឿងញៀនខេត្តបានឱ្យដឹងថាជនសង្ស័យមានឈ្មោះផលចន្ទីហៅអៀតភេទស្រីអាយុ៣០ឆ្នាំនៅភូមិឃុំខាងលើ។ចំណែកវត្ថុតាងដែលដកហូតបានរួមមានថ្នាំញៀនប្រភេទមេតំហ្វតាមីន(ម៉ាទឹកកកICE)ចំនូន១ថង់ទម្ងន់៣,៩៤ក្រាមទូរស័ព្ទ១គ្រឿងនិងលុយខ្មែរចំនួន៧៩ម៉ឺនរៀល។ជនសង្ស័យនិងវត្ថុតាងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជនទៅតុលាការចាត់ការតាមនីតិវិធី៕S/