Home ព័ត៌មានជាតិ សន្តិសុខ រថយន្ត​ពីរ​គ្...

រថយន្ត​ពីរ​គ្រឿង​បុក​គ្នា​បណ្តាលឱ្យ​មនុស្ស​បីនាក់​រងរបួស​ធ្ងន់​

ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺ​៖​គ្រោះថ្នាក់​ចរាចរ​រវាង​រថយន្ត​ធុន​ធំ​ពីរ​គ្រឿង​បុក​គ្នា​បណ្តាលឱ្យ​មនុស្ស​បីនាក់​រងរបួស​ធ្ងន់​។​ករណីនេះ​កើតឡើង​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ចន្លោះ​គីឡូម៉ែត្រ​លេខ​៤៩​និ​៥០​ស្ថិតក្នុង​ភូមិ​ភ្នំ​ដី​សង្កាត់​ច្បារមន​ក្រុង​ច្បារមន​ខេត្តកំពង់ស្ពឺ​កាលពី​រសៀល​ថ្ងៃទី​៨​ខែ​កម្ភៈ​ឆ្នាំ​២០២០​។​

​នគរបាល​ក្រុង​ច្បារមន​បានឱ្យដឹងថា​រថយន្ត​មួយគ្រឿង​ម៉ាក​FUSO​ពណ៌​លឿង​ពាក់​ផ្លាកលេខ​ភ្នំពេញ​3A6127​បើកបរ​ដោយ​ឈ្មោះ​មឿ​ន​លី​ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​។​រស់នៅ​ភូមិ​ត្រពាំង​អោប​ឃុំ​ធម្មតា​អរ​ស្រុក​សំរោង​ទង​ខេត្តកំពង់ស្ពឺ​របួសធ្ងន់​។​អ្នករួមដំណើរ​ឈ្មោះ​សេង​ណា​រាជ​ភេទ​ប្រុស​អាយុ​១៤​ឆ្នាំ​។​រថយន្ត​មកដល់​ចំណុច​ខាងលើ​បាន​បុក​ជាមួយ​រថយន្ត​មួយគ្រឿង​ម៉ាក​នីសា​ន់​(NISAN) ពាក់​ស្លាក​លេខ ខ​-​ម 02 3-2056​។​

​អ្នកបើកបរ​រថយន្ត​នី​សាន់​ឈ្មោះ​ជួប​តែម​ភេទ​ប្រុស​អាយុ​៤៤​ឆ្នាំ​រស់នៅ​ភូមិ​ដី​ឡ​ឃុំ​ធម្មតា​អរ​ស្រុក​សំរោង​ទង​ខេត្តកំពង់ស្ពឺ​របួសស្រាល​។​ក្រោយ​កើតហេតុ​មន្ត្រី​ជំនាញ​យក​វត្ថុតាង​រថយន្ត​ទាំងពីរ​គ្រឿង​យកទៅ​រក្សាទុក​អធិការដ្ឋាន​នគរបាល​ក្រុង​ច្បា​មន​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អ្នកក្លែងព័ត៌មានអំពីកូវីដ...

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ ...

ប្រទះឃើញ​បុរស​ម្នាក់ ដេកស...

​ដោយៈ ចាន់តូ / ភ្នំពេញៈ ប...

​ប្រមុខ​រាជរដ្ឋាភិបាល​អំព...

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំព...

មន្ត្រី​កសិកម្ម ខេត្តកំពង...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...