Home ព័ត៌មានជាតិ សេដ្ឋកិច្ច ​កសិករ​ម្នាក់...

​កសិករ​ម្នាក់​ទទួលជោគជ័យ​ក្រោយ​ចូល​ជា​សមាជិក​បណ្ដុំ​អាជីវកម្ម​បន្លែ​

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​លោក​ពឹង​ទ្រី​ដា​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តព្រះវិហារ​បានឱ្យដឹង​កាលពី​រសៀល​ថ្ងៃទី​៨​ខែ​គុ​ម្ភៈ​ឆ្នាំ​២០២០​ថា​កសិករ​ម្នាក់​ឈ្មោះ​វ៉ាង​វ៉ា​ទទួលបាន​ថវិកា​៦.០០០.០០០​រៀល​លើ​ដំណាំ​បន្លែ​ខ្ទឹម​ស្លឹក​។​កសិករ​វ៉ាង​វ៉ា​អាយុ​៤៩​ឆ្នាំ​និង​ប្រពន្ធ​យន់​សុង​អាយុ​៤២​មានកូន​ចំនួន​៣​នាក់​រស់នៅ​ភូមិ​កំពង់ចំឡង​សង្កាត់​កំពង់​ប្រណាក​ក្រុង​ព្រះវិហារ​។​

​លោក​ពឹង​ទ្រី​ដា​បាន​បន្តថា​ចាប់តាំងពី​ចូល​ជា​សមាជិក​បណ្ដុំ​អាជីវកម្ម​បន្លែ​ក្នុង​ឆ្នាំ​២០១៩​ដែល​គាំទ្រ​ដោយ​គម្រោង​ឈេ​ន​(CHAIN)​ពួកគាត់​បានទទួល​ប​ច្ចេកទេស​ផលិតកម្ម​បន្លែ​ថ្មីៗ​និង​បង្វឹក​ទាក់ទង​គំនិត​អាជីវកម្ម​ដោយ​មន្ត្រី​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តព្រះវិហារ​ដែល​បាន​អនុវត្ត​លើ​ផ្ទៃដី​៥.០០០​ម៉ែត្រការ៉េ​។​

បច្ចុប្បន្ន​គាត់​ផលិត​បន្លែ ដំណាំ​ត្រប់ ត្រសក់ សណ្ដែកកួរ ម្រះ និង​ដំណាំ​ប្រភេទ​ថ្មី ខ្ទឹមស ខ្ទឹមបារាំង ។​ដែល​ដំណាំ​ថ្មីៗ​ទាំងនេះ​គាត់​បាន​ចុះ​កុងត្រា​ជាមួយ​ក្រ​ហ៊ុន​NAV​ក្នុងតម្លៃ​ខ្ពស់​។​កាលពី​មុនពេល​ចូល​គម្រោង​ប្រាក់ចំណូល​ដែល​ទទួលបាន​ចន្លោះ​ពី​១.៥០០.០០០​រៀល​ទៅ​២.០០០.០០០​រៀល​។​

បច្ចុប្បន្ន​ក្រោយ​ចូលរួម​ជាមួយ​គម្រោង​CHAIN ចំណូល របស់គាត់​បាន​កើន​ឡើយ​រហូតដល់ ៦.០០០.០០០​រៀល ក្នុង​ឆ្នាំ​២០១៩ ដោយ​មិន​គិតពី​ដំណាំ​ប្រភេទ​ថ្មី ដែល​បាន​នឹង កំពុង​ដាំ​ដុះ​បន្ត​ក្នុង​ឆ្នាំ​២០២០​នេះ​៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular