Home ព័ត៌មានអន្តរជាតិ កូរ៉ូណា​វីរុស...

កូរ៉ូណា​វីរុស​សម្លាប់​មនុស្ស​៨១១​នាក់ និង​ឆ្លង​ជិត​៤០.០០០​នាក់​

​ចំនួន​មនុស្ស​ស្លាប់​ដោយ​កូរ៉ូណា​វីរុស​នៅ​ចិនដីគោ​កបា​ន​ឡើ​ដល់​៨១១​នាក់ គិត​ត្រឹម​ចុង​ថ្ងៃ​សៅរ៍​ទី​៨​កុម្ភៈ ។​

​បើ​តាម​គណៈកម្មាធិការ​សុខាភិបាល​ជាតិចិន​អោយដឹង​កាលពី​ថ្ងៃអាទិត្យ​ថា ចំនួន​មនុស្ស​ស្លាប់​ដោយ​វីរុស​នេះ​កាលពី​ថ្ងៃ​សៅរ៍ មាន​ចំនួន​៨៩​នាក់ ជា​ចំនួន​បាត់​​បង់ជីវិត​ប្រចាំថ្ងៃ​ខ្ពស់​បំផុត​ដោយ​សារ​កូរ៉ូណា​វីរុស បើ​ធៀប​នឹង​ចំនួន​ស្លាប់​ប្រចាំថ្ងៃ​តាំងពី​មុនៗ​មក​។​

​គណៈកម្មាធិការ​បាន​អោយ​ដឹង​ទៀត​ថា ក្នុងចំណោម​អ្នកស្លាប់​៨៩​នាក់ មាន​៨១​នាក់​នៅក្នុង​ខេត្ត​ហ៊ូ​ប៉ី កន្លែង​ដែល​មាន​អ្នក​ស្លាប់​និង​ឆ្លង​ច្រើនជាងគេ​បំផុត​​នៅ​ចិន​។​

​ការឆ្លង​កូរ៉ូណា​វីរុស​ថ្មី​កាលពី​ថ្ងៃ​សៅរ៍ បាន​ធ្លាក់ចុះ​ក្រោយ​៣.០០០​នាក់​មក​នៅត្រឹម​២.៦៥៦​នាក់ ក្នុងនេះ​មាន​២.១៤៧​ករណី​នៅ​ក្នុង​ខេត្ត​ហ៊ូ​ប៉ី​។​

​សរុបមក ចំនួន​មនុស្ស​ឆ្លង​កូរ៉ូណា​វីរុស​នៅ​ទូទាំង​ប្រទេស​ចិន​កើន​ដល់​៣៧.១៩៨​នាក់​៕​ប្រែ​សម្រួល​៖​វាសនា​

បុគ្គលិក​ពេទ្យ​រុញ​គ្រែ​អ្នក​ជម្ងឺ​ចូលក្នុង​បន្ទប់​នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​ក្រុង​វូ​ហាន​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្រេច​ជ្រើស​រើសយក​ទីតាំង...

​ដោយៈ​រ៉ា​ម៉ន​/​ភ្នំពេញៈ​...

អភិបាលខេត្ត ចុះ​ត្រួតពិនិ...

ដោយៈ គ្រញូង / បាត់ដំបងៈ ន...

ផលិតកម្ម​ថោ​ន​នឹង​បើក​ព្រ...

​ដោយ​: បូ​រិ​ន / ភ្នំពេញ​...

នាំ​នារី​កោសខ្យល់ បួន​នាក...

ដោយៈ មុនី​រ័ត្ន/ភ្នំពេញៈ ...