ដោយៈវង្សសុភាព/ភ្នំពេញៈអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលលោកស៊ិនសេរីវុធថាបញ្ជាក់ប្រាប់រស្មីកម្ពុជា មុននេះបន្តិចថា បុរសដែលដួលសន្លប់នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ គឺជាជនជាតិ យេមែន ចេញទៅក្រៅប្រទេស។មូលហេតុដួលសន្លប់ដោយសារតែលើសសំពាធឈាមបានបណ្តាលឲ្យដួល។
បន្ទាប់មកបានដឹងខ្លួនវិញហើយនិងបានសុំចេញទៅក្រៅប្រទេស។អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលបានបញ្ជាក់ថាបុរសម្នាក់នោះគឺមិនពាក់ព័ន្ធជំងឺកូរ៉ូណាទេ។ដោយលោកបានបដិសេធថាមិនមានករណីស្លាប់នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញដូចបណ្តាញសង្គមហ្វេសប៊ុកបានផ្សព្វផ្សាយនោះទេ៕S/

