ដោយគូលែន/សៀមរាប:បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុបន្ទាប់ជួបគ្រោះថ្នាក់ចរាចររវាងរថយន្តហ៊ីយ៉ាន់ដាយប្រភេទដឹកទំនិញធុនធ្ងន់និងម៉ូតូម៉ាកវេវពណ៌ខ្មៅបណ្តាលឱ្យបុរអ្នកបើកបរម៉ូតូបានស្លាប់។ករណីញគ្រោះថ្នាក់ចរាចរនេះបានកើតឡើងនៅនៅលើកំណាត់ជាតិលេខ៧ក្នុងភូមិព្រៃខ្នុរឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាបកាលពីថ្ងៃទី៧ខែកុម្ភ:ឆ្នាំ២០២០។
សមត្ថកិច្ចនគរបាលស្រុកវ៉ារិន បាននិយាយថា នៅមុនពេលកើតហេតុ មានម៉ូតូមួយគ្រឿងម៉ាកវេវ ពណ៌ខ្មៅ ផលិតឆ្នាំ ២០២៩ ពាក់ស្លាកលេខ តាកែវ ១T៣៣៥០បើកបរដោយឈ្មោះព្រឿងឡងភេទប្រុស អាយុ៤៧ឆ្នាំ។ចំណែករថយន្តដឹកទំនិញធុនធ្ងន់ពាក់ស្លាកលេខ៣A៧៥៤៩បើកបរដោយឈ្មោះជានកុលាបភេទប្រុសអាយុ២៥ឆ្នាំ។លុះមកដល់ចំណុចកើតហេតុស្រាប់តែរថយន្តបានបុកម៉ូតូបណ្តាលឱ្យបុរសអ្នកបើកបរម៉ូតូបានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។
សមត្ថកិច្ចបានបញ្ជាក់ថាលុះដល់ថ្ងៃទី៨ខែកុម្ភ:ឆ្នាំដដែលស្ត្រីជាប្រពន្ធឈ្មោះជានកុលាបបានសងសំណងចំនួន៦.៨០០.០០០រៀលទៅក្រុមគ្រួសារជនរងគ្រោះដើម្បីបញ្ចប់រឿងនិងដកពាក្យបណ្តឹង៕S/

រូបភាព: រថយន្តម៉ាកហ៊ីយ៉ាន់ដាយ បុកជាមួយម៉ូតូ ស្លាប់ម្នាក់នៅស្រុកវ៉ារិន៕គូលែន
