ដោយ៖វណ្ណៈ/ព្រះសីហនុ៖សមត្ថកិច្ចប្រាប់ថាកាលពីម៉ោង៩ព្រឹកថ្ងៃទី៨ខែកុម្ភ:ឆ្នាំ២០២០មានកម្មករកម្មការីនីនាំគ្នាធ្វើកូដកម្មមិនចូលធ្វើការនៅរោងចក្រឈ្មោះសាន់ឃ្យូភីដអ៊ិនសាដស្ត្រី(ខេមបូឌា)ឯ.ក(វិចខ្ចប់) ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ភូមិពូធឿង ឃុំបិតត្រាំងស្រុកព្រៃនប់ខេត្តព្រះសីហនុ ។
របាយការណ៍អង្កេតពីមន្ត្រីថាមានកម្មករកម្មការីនីសរុបចំនួន២៧៥នាក់(ប្រុសចំនួន១៥៤នាក់)បានចេញមកធ្វើកូដកម្មដើម្បីអោយក្រមហ៊ុនដោះស្រាយ ៖១.សុំឱ្យក្រុមហ៊ុនដកអ្នកបកប្រែប្រចាំរោងចក្រ។
២.សុំឱ្យក្រុមហ៊ុនបន្ធូរបន្ថយវិន័យមួយចំនួន។បន្ទាប់ពីមានការ ជួបប្រជុំដោះស្រាយ រវាងតំណាង ក្រុមហ៊ុនតំណាងកម្មករនិងខាងមន្ទីរការងារខេត្តរួចមកខាងក្រុមហ៊ុនបានឯកភាពតាមសំណើររបស់កម្មករ។ក្រោយមកខាងកម្មករបានចូលធ្វើការវិញជាធម្មតា៕S/

