នាយករដ្ឋមន្ត្រីថៃ លោកប្រាយុទ្ធ ចានអូចា បាននិយាយកាលពីថ្ងៃអាទិត្យទី០៩កុម្ភៈថាទាហានថៃម្នាក់ដែលបានប្រព្រឹត្តដូចកម្រោលចូលនៅក្នុងផ្សារនៅទីក្រុងភាគឦសាន្តមួយបានសម្លាប់មនុស្ស២៦នាក់និងបង្ករបួស៥២នាក់ផ្សេងទៀត។
បើតាមលោកប្រាយុទ្ធ ដែលបានធ្វើដំណើរទៅកាន់ទីក្រុងនគរ រ៉ាចាស៊ីម៉ា ដើម្បីសួរសុខទុក្ខអ្នករងរបួស ទាហានជាឃាតករនេះបានជំរុញទឹកចិត្តអោយធ្វើការបាញ់បោះមិនរើសមុខនេះដោយសារតែការប្រណែន ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងដីធ្លីមួយដែលរូបគេយល់ថាត្រូវគេបោកប្រាស់។
លោកប្រយុទ្ធបាននិយាយនៅក្រៅមន្ទីរពេទ្យថា«វាជាហេតុការណ៍ដែលមិនធ្លាប់មាននៅថៃ និងខ្ញុំចង់អោយរឿងបែបនេះកើតមានជាចុងក្រោយ»។
ទាហានដៃដល់នេះក៏ត្រូវបានកងកម្លាំងប្រដាប់អាវុធបាញ់សម្លាប់បន្ទាប់ពីការឡោមព័ទ្ធផ្សារនិងបាញ់គ្នាពេញមួយយប់បន្តដល់ដើមថ្ងៃអាទិត្យ នៅផ្សារTerminal 21 ។
ខ្មាន់កាំភ្លើងក៏បានបាញ់សម្លាប់កុម្មង់ដូថៃម្នាក់ក្នុងកងកម្លាំងពិសេស។
បើតាមរយការណ៍ ទាហានអាយុ៣២ឆ្នាំឈ្មោះ ចាក់ក្រាផាន ថូមម៉ានេះបានបាញ់លើផ្ទះមួយ បន្ទាប់មករត់ទៅកាន់បន្ទាយទាហាននិងបាញ់សម្លាប់ទាហានជាគូកនខ្លួន រួមទាំងមេបញ្ជាការរបស់ខ្លួនម្នាក់ ព្រមទាំងស្ត្រីម្នាក់នៅក្នុងបន្ទាយនៅក្រៅក្រុងនគរ រ៉ាចាស៊ីម៉ា។ក្រោយមកជនល្មើស ប្រដាប់ដោយកាំភ្លើងវែង បានពង្រត់រថយន្តយោធាHumveeនិងបើកទៅកាន់ផ្សារលក់ដូរដែលមានមនុស្សច្រើនមួយ មុនធ្វើការបាញ់សម្លាប់និងបានចាប់មនុស្ស១៦នាក់ធ្វើជាចំណាប់ខ្មាំង។
កងកម្លាំងប៉ូលិសនិងកងកុម្ម៉ង់ដូទៅពីកងកម្លាំងពិសេសត្រូវបានបញ្ជូនចូលផ្សារនៅក្នុងខេត្តកូរ៉ាតដើម្បីបង្ក្រាបឃាតករនិងជួយជម្លៀសមនុស្សនៅក្នុងផ្សាររាប់រយនាក់។មេទ័ពថៃ លោក អាពីរ៉ាត កុងសំពង់ ក៏មានវត្តមាននៅទីនោះ។
ម្តាយជនល្មើសក៏ត្រូវបានសមត្ថកិច្ចនាំទៅកាន់កន្លែងប្រទាញប្រទង់គ្នាដើម្បីបញ្ចុះបញ្ចូលអោយកូនគាត់ប្រគល់ខ្លួន។ជនល្មើសបានព្យាយាមរត់គេចេញពីផ្សារតែពើបប្រទះកងកម្លាំងប្រដាប់អាវុធហើយក៏ផ្ទុះអាវុធមួយប្រាវបណ្តាលអោយស្លាប់ទាហានម្នាក់និងរបួស២នាក់ទៀត។បន្ទាប់ពីបាញ់ជាមួយកងកម្លាំងប្រដាប់អាវុធ ជននេះបានដកថយទៅសម្ងំលាក់ខ្លួននៅជាន់ក្រោយនៃផ្សារនិងត្រូវបានបាញ់សម្លាប់នៅជិតភ្លឺថ្ងៃ៩កុម្ភៈ៕ប្រែសម្រួល៖វាសនា
ចាក់ក្រាផាន ថូមម៉ា ជានាយទោក្នុងកងទ័ពថៃ ។ជននេះធ្លាប់ហ្វឹកហាត់ស៊ីបនិងជាគ្រូបាញ់ស៊ីប
រាប់រយនាក់ត្រូវបានជម្លៀសនិងជាង៥០នាក់រងរបួសក្នុងការបាញ់តគ្នានៅផ្សារមួយនៅថៃភាគឦសាន្តកាលពីយប់ថ្ងៃសៅរ៍