ដោយ៖ប.ជ័យ/បន្ទាយមានជ័យ៖ចាប់ផ្តើមស្ថាបនាផ្លូវថ្មីភ្ជាប់ពីភូមិទៅវាលស្រែនិងចម្ការក្នុងឃុំបន្ទាយឆ្មារស្រុកថ្មពួកខេត្តបន្ទាយមាជ័យ ។លោកប្រាក់ សារ៉ាក់ ប្រធានក្រុមការងារលោកស្រីម៉ៅ ម៉ាល័យ កែ គឹមយ៉ានបានឱ្យដឹងកាលពីថ្មីនេះថា”ឥឡូវនេះយើងបានធ្វើពិឌីសែនក្រុងពាលីសេនព្រេនសុំសេចក្តីសុខចម្រើននិងជោគជ័យពេលបើកការដ្ឋានលើកគ្រឹះផ្លូវថ្មីមួយខ្សែទៀតដែលជាអំណោយរបស់លោកជំទាវឧកញ៉ាម៉ែ” ។
លោកបន្តថាផ្លូវលំថ្មីនេះធ្វើឡើងតាមការមើលឃើញការលំបាកនិងភាពចាំបាច់ជាក់ស្តែងក៏ដូចជាសំណូមពរបងប្អូនប្រជាពលរដ្ឋ។ផ្លូវនេះចាប់ពីចំណុចវត្តក្បាលទន្សោងឆ្ពោះទៅថ្លាតក្នុងភូមិក្បាលទន្សោងឃុំបន្ទាយឆ្មារស្រុកថ្មពួក។បើស្ថាបនាបានជោគជ័យផ្លូវនេះនឹងជួយសម្រួលដល់ការដឹកជញ្ជូនកសិផល(ស្រូវនិងដំឡូងមី)របស់បងប្អូនប្រជាពលរដ្ឋនិងពង្រីកវិសាលភាពវិស័យទេសចរណ៍ក្នុងមូលដ្ឋានគឺភ្ជាប់ពីផ្លូវខេត្តទៅរមណីយដ្ឋានទេសចរណ៍ធម្មជាតិអាងជើងគ្រុះ ផងដែរ ៕S/

រូបថត ៖ ចាប់ផ្តើមស្ថាបនាផ្លូវថ្លំថ្មីភ្ជាប់ពីភូមិិទៅវាលស្រែនិងចម្ការក្នុងភូមិក្បាលទន្សោងឃុំបន្ទាយឆ្មារ (រូព៖ ភ្នំស្វាយ)

