ដោយ៖ភ្នំស្វាយ/បន្ទាយមានជ័យ៖នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតមកល្ងាចថ្ងៃទី៨ខែកុម្ភៈឆ្នាំ២០២០ មន្ត្រីចត្តាឡីស័កធ្វើការត្រួតពិនិត្យ(CheckUp)រកវីរ៉ុសកូរ៉ូណា(2019-nCoV)ដើម្បីការពារសុខមាលភាពជូនប្រជាជន អ្នកដំណើរ ភ្ញៀវជាតិ អន្តរជាតិ។
លោកវេជ្ជបណ្ឌិតកែវសុភ័ក្ត្រាប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យបានឱ្យដឹងថ្ងៃទី៨ខែកុម្ភៈថា តាំងពីផ្ទូះនូវមេរោគឬវីរុសថ្មីកូរ៉ូណាឆ្នាំ២០១៩នៃជំងឺរលាកផ្លូវដង្ហើមហើយរាលដាលនៅប្រទេសចិននិងឆ្លងមកប្រទេសនានាមក។ មន្ត្រីសុខាភិបាល និងគ្រូពេទ្យជំនាញបានបង្កើនការត្រៀមលក្ខណៈឆ្លើយតប។ដោយឡែកមន្ត្រីចត្តាឡីស័ ក៏បានធ្វើការត្រួតពិនិត្យ( Check Up )រក វីរ៉ុសកូរ៉ូណា(2019-nCoV ) ដើម្បីការពារសុខមាលភាពជូនប្រជាជនអ្នកដំណើរភ្ញៀវជាតិអន្តរជាតិ។ក៏បន្តទប់ស្កាត់ឱ្យបានមុន វីរ៉ុស 2019-nCoV កុំចូលទឹកដីកម្ពុជា តាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ។
លោកវរសេនីយ៍ឈួន សារីនាយរងប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានឱ្យដឹងថ្ងៃទី៨ខែកុម្ភៈ តាមលោកឩត្តមសេនីយ៍ត្រីអ៊ីចំរើននាយប៉ុស្តិ៍ថាម៉ាស់ដែលប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ចែកជូនភ្ញៀវជាតិ អន្តរជាតិចំនួន៨ថ្ងៃ (ចាប់ថ្ងៃទី២៧ ខែមករា មកដល់ថ្ងៃទី៣ខែកុម្ហៈឆ្នាំ២០២០ ) មានចំនួន ១៣៤.៦៩៥ម៉ាស់ ។
យោងតួលេខនេះហើយបើគិតលើការបន្តចែកដូចភ្លៀងរលឹមឃើញថាក្នុង១ថ្ងៃៗមន្ត្រីប៉ុស្តិ៍អាចចែកម៉ាស់បាន១៥.០០០ទៅជិត១៧.០០០ម៉ាស់។ហេតុនេះគិតដល់ថ្ងៃទី៨ខែកុម្ភៈការចែកម៉ាស់អាចបានប្រមាណ២០០.០០០ម៉ាស។ក្នុងគម្រោងរយៈពេល១ខែ(២៧មករាដល់២៨កុម្ភៈ២០២០)ការចែកម៉ាស់អាចបាន១លានម៉ាស់ដូចគ្រោងទុក៕S/

រូបថត៖មន្ត្រីចត្តាឡីស័កបន្តត្រូតពិនិត្យទប់ស្កាត់វីរុសរ៉ុស(2019-nCoVខណៈមន្ត្រីនគរបាលច្រកប៉ោយប៉ែតបន្តចែកម៉ាស (រូប៖ ភ្នំស្វាយ)




