​ប្រារព្ធ​បុណ្យមាឃបូជា​នៅ​ប្រាសាទបន្ទាយឆ្មារ​បួងសួង​សុំ​រក្សាសុខ​សន្តិភាព​

​ដោយ​៖​ភ្នំ​ស្វាយ​/​បន្ទាយមានជ័យ​៖​នៅ​ខេត្តបន្ទាយមានជ័យ​ថ្នាក់ដឹកនាំ​ព្រះសង្ឃ​មន្ត្រី​ពុទ្ធបរិស័ទ​បាន​ប្រារព្ធ​ធ្វើ​ធំ​នូវ​បុណ្យមាឃបូជា​នៅ​ប្រាសាទបន្ទាយឆ្មារ​នា​ឃុំ​បន្ទាយឆ្មារ​ស្រុក​ថ្មពួក​ដើម្បី​បួងសួង​សុំ​ប្រទេស​កម្ពុជា​។​ដោយឡែក​ខេត្តបន្ទាយមានជ័យ​រក្សា​សុខសន្តិភាព​និង​ការអភិវឌ្ឍន៍ ក៏​ដូច​សុភមង្គល​ក្នុង​គ្រួសារ ។​

​ពិធី​នោះបាន​ធ្វើ​៣​ថ្ងៃ​៣​យប់​ពីថ្ងៃ​ព្រហស្ថ​១៣​កើត​ដល់​ថ្ងៃ​សោ​រ៍​១៥​កើត​ពេញបូណ៌មី​ខែមាឃ​ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​៦​ដល់​ថ្ងៃទី​៨​ខែកុម្ភៈ​ឆ្នាំ​២០២០​ដូច​ពុទ្ធសាសនិក​តែងតែ​នាំគ្នា​ប្រារព្ធ​ពិធី​ដ៏​ធំ​មួយ​រំឭក​ដល់​ព្រឹត្តិការណ៍​សំខាន់​ក្នុងសម័យ​ពុទ្ធ​កាលដែល​ព្រះសម្មាសម្ពុទ្ធ​បរមគ្រូ កាលពី​ទ្រង់​នៅមាន​ព្រះ ជន្មាយុ​។​

​គឺ​ព្រឹត្តិការ​ណ៏​ធំ​៣​យ៉ាង​៖១/​ដើម្បី​ប្រារព្ធ​នូវ​ការធ្វើ​ចតុរង្គសន្និបាត​ប្រកបដោយ​អង្គ​បួន​មាន​ព្រះ​ភិក្ខុសង្ឃ​ជា អរហន្ត​ទាំង​១.២៥០​អង្គ​ចូលរួម​។​២/​ដើម្បី​ប្រារព្ធ​ថ្ងៃ​ដែល​ព្រះអង្គ​ទ្រង់​សម្តែង​ឱវាទបាតិមោក្ខ​៣/​ដើម្បី​ប្រារព្ធ​ថ្ងៃ​ដែល​ព្រះអង្គ​ទ្រង់​ដាក់​អាយុសង្ខារ​។​គឺ​សម័យមួយ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​គង់នៅ​ក្នុង​គុហា​ភ្នំ​ឈ្មោះ​សូក​រខ​តា​នា​ភ្នំ​គិ​ជ្ឈ​កូដ​(​ភ្នំ​មាន​កំពូល​ដូចជា​សត្វ​ស្មា​ត​)​ជិត​ក្រុង​ង​រាជគ្រឹះ​ដើម្បី​សម្តែង​ទីឃ​នខ​សូត្រ​ប្រោស​ទីឃ​នខ​បរិ​ព្វា​ជក ដែល​សម្តែង​អំពី​មហាភូតរូប​បួន ដែល ប្រព្រឹត្តិ​ទៅ​មិន​ទៀត​ទាត់​ឡើយ ។

​លោកស្រី​ម៉ៅ​ម៉ា​ល័យ​កែ​គឹមយ៉ាន​និង​មន្ត្រី​ពុទ្ធបរិស័ទ​បានធ្វើ​ពិធី​ខាង​ពុទ្ធ​សា​សា​នា​លាយឡំ​ព្រហ្មញ្ញសាសនា​និង​ជំនឿ​ដោយ​ធ្វើ​ពិធីសែនក្រុងពាលី​និង​បួងសួង​។​ក៏បាន​ថ្វាយ​គ្រឿង​សក្ការៈបូជា​ត្រង់​រូប​អវតារ​លោ​កិ​ស្វរៈ​ព្រហស្ថ​៣២​និង​អវតារ​លោ​កិ​ស្វរៈ​ព្រហស្ថ​១៦​ព្រមទាំង​ត្រង់​ទីលាន​ក្តារបែន​មុខ​ប្រាសាទបន្ទាយឆ្មារ​។​
​ដើម្បី​ថ្វាយ​ព្រះរាជ​កុសល់​កុសលផល​បុណ្យ​ថ្វាយ​ព្រះមហាក្សត្រ​គ្រប់​រជ្ជកាល​និង​ព្រះរាជ​បុត្រា​ព្រះនាម​ស្រិ​ន្ទ្រៈ​កុមារ​និង​មេទ័ព​ទាំង​៤​នាយទាហាន​ពល​សេនា​ប្រជារាស្ត្រ​ដែល​ធ្វើ​ពលិកម្ម​ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ ។​ពិសេស​ព្រះបាទ​ជ័យ​វរ្ម័នទី​៧​បាន​ចាត់​អោយគេ​កសាង​ប្រាសាទបន្ទាយឆ្មារ ។​

​ការ​ប្រារព្ធ​នេះ​ក្នុង​បំណង​សុំ​សេចក្តីសុខ​សេចក្តីចម្រើន​ដល់​ប្រជារាស្ត្រ​មន្ត្រីរាជការ​កងកម្លាំង​ថ្នាក់ដឹកនាំ​និង​ប្រទេស​កម្ពុជា​ក៏​ដូច​ខេត្តបន្ទាយមានជ័យ​និង​សម្តែង​ក្តី​សោមនស្ស​រីករាយ​ចំពោះ​បច្ចុប្បន្នភាព​។​ដែល​កម្ពុជា​សុខសន្តិភាព​ការអភិវឌ្ឍន៍​និង​ជីវភាព​ប្រជាពលរដ្ឋ​កម្ពុជា​យើង​កាន់តែ​ប្រសើរឡើង​ក្រោម​ម្លប់​នៃ​អង្គ​ព្រះមហាក្សត្រ​នរោត្តម​សីហមុនី​និង​ការដឹកនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល​មាន​សម្តេច​អ​គក​មហា​សេនាបតី​តេ​ជោ​ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ។​

​ក្នុងនោះដែរ​ក៏មាន​និមន្ត​សម្តេចព្រះ​ឧ​ត្ត​ម​ចរិយា​ឈឹង​ប៊ុន​ឈា​ព្រះ​អគ្គាធិការរង​ពុទ្ធ​កៈ​សិក្សា​ជាតិ​និង​សម្តេចព្រះ​ពុទ្ធ​ជ័យ​មុន្នី​ឃឹម​សន​ព្រះ​មេគុណ​រាជធានី​ភ្នំពេញ​សម្តែង​ទេសនា​សង្គាយនា​គ្រែ​២​។​មាន​និមន្ត​ព្រះសង្ឃ​ចម្រើន​ព្រះ​បរិត្ត​។​នៅក្រោយ​សន្ធិយា​ប្រកាស​ស្បែ​រាត្រី​ក្រាល​គ្រប​មក​នា​ថ្ងៃ​១៤​កើត​ព្រះ​ធម្មការ​ល​ង្ក​រោ​ចាន់​សុ​ជន់​ព្រះគ្រូ​ចៅអធិការ​វត្ត​ប្រាសាទ​ស្រះ​កណ្តាល​ខ្ចាស់​បានប្រកាស​ពី​បុ​ពក​វ​ហេតុ​នៃ​បុណ្យមាឃបូជា​។​

សម្តេច​សង្ឃ​បានប្រកាស​ព​មាឃបូជា​តាម​ពុទ្ធប្រវត្តិ​និង​អត្ថន័យ​ដូចខាងលើ​ចំពោះ​ព្រះភ័ក្ត្រ​ព្រះសង្ឃ​និង​ពុទ្ធបរិស័ទ​ជាច្រើន​ដែល​និមន្ត​និង​អញ្ជើញ​ចូលរួម​ធ្វើ​សមាធិ​ក្រោម​រស្មី​ភ្លើងទៀន​។​ក៏មាន​បង្ហោះគោម​រាប់រយ​ទៅលើ​អាកាស​វេហារ​ផងដែរ​។​លុះដល់​ព្រឹក​ថ្ងៃ​សៅរ៍​១៥​កើត​ខែមាឃ​ពស​២៥៦៣​ត្រូវ​នឹង​ថ្ងៃ​៨​ខែកុម្ភៈ​ឆ្នាំ​២០២០​ជា​កិច្ច​ធំ​មួយ​ចុងក្រោយ​នៃ​ការ​ប្រារព្ធ​បុណ្យមាឃបូជា​នៅ​ប្រាសាទបន្ទាយឆ្មារ នោះ​។

លោក​ឧបនាយករដ្ឋមន្ត្រី​កែ​គឹមយ៉ាន​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្តបន្ទាយមានជ័យ​លោកស្រី​ឧកញ៉ា​ម៉ៅ​ម៉ា​ល័យ​សមាជិក​ព្រឹទ្ធសភា​រដ្ឋសភា​រាជរដ្ឋាភិបាល​លោក​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​លោក​អ៊ុ​រាត្រី​អភិបាលខេត្ត​បន្ទាយមានជ័យ​និង​មន្ត្រីរាជការ​កងកម្លាំង​ប្រដាប់អាវុធ​និង​ពុទ្ធបរិស័ទ​បាន​អុច​ធូប​ទៀន​បួងសួង​និង​និមន្ត​ព្រះសង្ឃ​៥២០​អង្គ ឆាន់​យាគូ​និង​គោចរ​បិណ្ឌ​បាត្រ ៕S/

​រូបថត​៖​ខេត្តបន្ទាយមានជ័យ​ប្រារព្ធ​ធំ​នូវ​បុណ្យមាឃបូជា​នៅ​ប្រាសាទបន្ទាយឆ្មារ​បួងសួង​សុំ​រក្សាសុខ​សន្តិភាព​និង​ការអភិវឌ្ឍន៍ ។​លោក​ឧបនាយករដ្ឋមន្ត្រី​កែ គឹម យ៉ាន និង​លោកស្រី​ម៉ៅ ម៉ា​ល័យ ចូលរួម​(​រូប​៖​ភ្នំ​ស្វាយ​)​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រុស្ស៊ី​នឹង​លក់​វ៉ាក់សាំង...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

ដាក់​ផែនការ​ការពារ​សន្តិស...

​ដោយៈ​រ៉ា​ម៉ន​/​ភ្នំពេញៈ​...

ព្រឹក​ថ្ងៃទី​២៥ វិច្ឆិកា​...

​ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ...

ពិនិត្យ​ការធ្វើ​ស្រែ​ឡើងវ...

​ដោយ​:​កាំ​ពី​/​ក្រចេះ​: ...