គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ រៀបចំ​ព្រឹត្តិការណ៍ រត់ប្រណាំង​ជា​គូ​ដើម្បី​សុខភាព​

407
ចែករម្លែក

ដោយ​គូលែន​/​សៀមរាប​៖​កាលពី​ថ្ងៃទី​៨​ខែកុម្ភៈ​ឆ្នាំ​២០២០​នេះ​នៅ​រមណីយដ្ឋាន​បេ​តិក​ភ័​ណ្ឌ​វប្បធម៌​ប្រវត្តិសាស្ត្រ​អង្គរ​មាន​រៀបចំ​ព្រឹត្តិការណ៍​រត់ប្រណាំង​ជា​គូ​ដើម្បី​សុខភាព​ដោយមាន​បុគ្គលិក​បម្រើការ​ងារ​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ហត្ថា​កសិករ​មកពី​រាជធានី​ខេត្ត​ក្រុង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ចូលរួម​។​ព្រឹត្តិការណ៍​នេះ គឺជា​ការរៀបចំ​លើកដំបូង​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ហត្ថា​កសិករ ។​

លោក​ហួត​អៀង​តុង​ប្រធាន​អគ្គនាយក​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ហត្ថា​កសិករ​បាន​និយាយថា​ការរត់​ប្រណាំង​នេះ​មាន​ចម្ងាយ​ប្រហែលជា​៤​គីឡូម៉ែត្រ​ប៉ុណ្ណោះ​។ ដោយ​ការចាប់​ចេញដំណើរ​ពី​ចំណុច​លានជល់ដំរី មក​ដល់ទី​ផ្តាច់ព្រ័ត្រ​នៅមុខ​ប្រាសាទ​អង្គរ​។​លោក​បាន​សង្កត់ធ្ងន់​ទៅលើ​ការស្រឡាញ់​សុខភាព​តាមរយៈ​នៃ​ការព្យាយាម​ធ្វើ​លំ​ហាត់ប្រាណ ដែល​វិធី​នេះ​នៅទីណា​ក៏​អាច​អនុវត្តបាន​។

​លោក​គូសបញ្ជាក់ថា​សុខភាព​មិនមាន​ដាក់លក់​នៅលើ​ទីផ្សារ​បាន​នោះទេ​។​ក៏ប៉ុន្តែ​តាមរយៈ​នៃ​ការធ្វើ​លំ​ហាត់ប្រាណ​យើង​អាច​ស្វែងរក​សុខភាព​បាន​ដោយ​មិនបាច់​ចំណាយ​លុយកាក់​នោះឡើយ​។​សុខភាព​ពិតជា​មាន​សារសំខាន់​ខ្លាំងណាស់​សម្រាប់​ការរស់នៅ​និង​អនាគត​បើ​មិនមាន​សុខភាព​ដ៏​ប្រសើរ​ទេនោះ​គឺ​គ្មាន​ន័យ​អ្វី​ទាំងអស់​សម្រាប់​ជីវិត ។​

​លោក​ក៏បាន​បង្ហាញ​ឱ្យដឹង​ដែរ​ថា​ការជ្រើសរើស​យក​តំបន់​អង្គរ​-​សៀមរាប​ជា​គោលដៅ​នៃ​ការរៀបចំ​ព្រឹ​ត្កិ​ការណ៍​នេះ ក៏​ជា​បំណង​ដ៏​សំខាន់​ផងដែរ ក្នុងការ​ជម្រុញ​ឲ្យ​មាន​ចលនា​នៃ​ដំណើរ​ទស្សនាចរណ៍​ក្នុងស្រុក ដើម្បីឱ្យ​ភ្ញៀវ​ទេសចរណ៍ ចូលមក​កាន់​ប្រទេស​កម្ពុជា​ឱ្យបាន​ច្រើ​នោ​ង​ដែរ​។

លោក​បាន​បន្ថែមទៀតថា ចំណែក មន្ត្រី​-​បុគ្គលិក របស់ខ្លួន និង ភ្ញៀវ​ជាតិ និង អន្តរជាតិ ដែល​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះដែរ ពិត ជា​បាន​ស្វែងយល់​ដោយផ្ទាល់ អំពី​សក្តានុពល​ទេសចរណ៍​នៃ​ឧទ្យាន​វប្បធម៌​- ប្រវត្តិ សាស្ត្រ អង្គរ​-​សៀមរាប ៕S/

រូបភាព​: គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ រៀបចំ​ព្រឹត្តិការណ៍ រត់ប្រណាំង​ជា​គូ ដើម្បី​សុខភាព​៕​គូលែន​

ទីតាំងផ្សាយពាណិជ្ជកម្ម