Home ព័ត៌មានជាតិ សន្តិសុខ ​ភ្លើង​បាន​ឆា...

​ភ្លើង​បាន​ឆាបឆេះ​ខ្ទេច​អស់​ផ្ទះមួយ​ខ្នង​និង​ទ្រព្យសម្បត្តិ​រាប់ម៉ឺន​ដុល្លារ​

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​ផ្ទះមួយ​ខ្នង​ទំហំ​១២​ម៉ែត្រ​ធ្វើ​អំពី​ថ្ម​ក្រោម​ឈើ​លើ​ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ​ខ្ទេច​គ្មាន​សល់​ជាមួយនឹង​ទ្រព្យសម្បតិ្ត​រាប់ម៉ឺន​ដុល្លារ​ដោយសារ​ការឆ្លង​ចរន្ត​ខ្សែភ្លើង​នៅលើផ្ទះ​។​ហេតុការណ៍​នេះ​បាន​កើតឡើង​ស្ថិតនៅ​ភូមិ​អូរ​ពោធិ៍​ឃុំ​រមណីយ​ស្រុក​រវៀង​ខេត្តព្រះវិហារ​កាលពី​យប់​ថ្ងៃទី​៨​ខែកុម្ភៈ​ឆ្នាំ​២០២០​។​

លោក​វរសេនីយ៍ឯក​សាយ​ដេ​ត​អធិការនគរបាល​ស្រុករ​វៀង​បានឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​៩​ខែកុម្ភៈ​នេះ​ថា​ផ្ទះ​ដែល​រង​ការឆេះ​នេះ​មាន​ទំហំ​ទទឹង​៨​ម៉ែត្រ​បណ្តោយ​១២​ម៉ែត្រ​ធ្វើ​អំពី​ថ្ម​ក្រោម​ឈើ​លើ​បូល​ប្រក់​ក្បឿង​ជា​ផ្ទះ​របស់លោក​សេង​គឹម​និង​ប្រពន្ធ​រម្យ​សំណាង​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។​

​លោក​បន្តថា​មូលហេតុ​បណ្ដាលមកពី​ការឆ្លង​ចរន្ត​ខ្សែភ្លើង​នៅលើផ្ទះ​ធ្វើឱ្យ​ទុស្សេ​ឆេះ​ខ្សែភ្លើង​កើត​ទៅជា​អគ្គិភ័យ​ឡើង​បណ្តាលឱ្យ​ផ្ទះមួយ​ខ្នង​ទំហំ​១២​ម៉ែត្រ​នឹង​ទ្រព្យសម្បត្តិ​នៅក្នុង​ផ្ទះ​មានដូចជា​៖​លុយ​ដុល្លារ​ចំនួន​២៧.៩០០​ដុល្លារ​,​លុយ​រៀល​ចំនួន​៤.០២០.០០០​រៀល​,​ទូរស័ព្ទ​ចំនួន​៧​គ្រឿង​,​ម៉ូតូ​ចំនួន​៣​គ្រឿង​,​ខ្សែក​ចំនួន​២​តំឡឹង​កន្លះ​,​គ្រែ​ចំនួន​៩,​តុ​ចំនួន​២,​ទូ​សម្អាង​ចំនួន​១​និង​សម្ភារ​ប្រើប្រាស់​នៅក្នុង​ផ្ទះ​ទាំងអស់​ឆេះ​ខ្ទេច​គ្មាន​សល់ ។​
​នៅក្នុង​ប្រតិបត្តិការ​អន្តរាគមន៍​ចុះជួយ​ក្នុង​ហេតុការណ៍​អគ្គិភ័យ​ខាងលើនេះ​កម្លាំង​ជំនាញ​នគរបាល​បាន​ប្រើប្រាស់​ទឹក​អស់​ចំនួន​៣​រថយន្ត​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular