ដោយៈសៅវ៉ាន់ឌី/ព្រះវិហារ៖លោកសំលាងទ្រីប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តព្រះវិហារបានឱ្យដឹងនៅរសៀលថ្ងៃទី៨ខែកុម្ភៈឆ្នាំ២០២០ថាសកម្មភាពការងារថែទាំនិងជួសជុលផ្លូវ-ស្ពានរបស់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ ដែលមានដូចជា៖
១,ការងារសាងសង់ស្ពានផ្លូវជាតិលេខ95នៅភូមិឆែបមួយស្រុកឆែបខេត្តព្រះវិហារ។ក្រុមការងាបន្តចាក់ដី ធ្វើផ្លូវក្បាលស្ពាន អូរតាំងយូប្រវែង 18ម។២- ក្រុមការងារកាត់ជួសជុល ផ្លូវជាតិលេខ62 ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ចន្លោះ គ.ម 173+000 ដល់ គ.ម 174+000 និងចន្លោះ គ.ម 179+000 ដល់ គ.ម 180+200 ដែលមានប្រវែងសរុប 2.2គ.ម។
លោកសំលាងទ្រីប្រធានមន្ទីរបានបន្តថាថ្ងៃនេះ បន្តស្រោចកៅស៊ូ ស្រទាប់ Prime Coat គ.ម 179+000 ដល់ គម 180+000 ចំពោះលទ្ធផលក្នុងថ្ងៃនេះ សម្រេចបាន 1,000ម។៣- ការងារថែទាំផ្លូវជាតិលេខ 62 ក្នុងឃុំស្រអែម ស្រុកជាំក្សាន្តថ្ងៃនេះបន្តស្រោចកៅស៊ូសៀលស្នាមប្រេះ នៅ គ.ម210+100 ដល់ គ.ម 211+000 ដែលលទ្ធផលក្នុងថ្ងៃនេះសម្រេចបាន 380 ម៉ែត្រការ៉េ។
លោកសំលាងទ្រីប្រធានមន្ទីរសាធារណការបានសំណូពរសូមពុកម៉ែបងប្អួនធ្វើដំណើរតាមដងផ្លូវប្រកបដោយ សុខសុវត្ថិភាពនិងសូមអរគុណសន្តិភាព៕S/