ដោយៈចាន់តូ/ភ្នំពេញ:យុវជនម្នាក់បានបាត់ម៉ូតូបន្ទាប់ពីជិះម៉ូតូសុខៗត្រូវបានជនសង្ស័យមួយក្រុមធាក់ឱ្យដួលវ៉ៃប្លន់ កាលពីយប់ថ្ងៃសៅរ៏ទី៨ខែកុម្ភៈឆ្នាំ២០២០ត្រង់ចំណុចជិតវត្តហារ៏តាមបណ្តោយផ្លូវ៥០ម៉ែត្រ ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ម្ចាស់ម៉ូតូមានឈ្មោះ វ៉ាន សៅណាក់ អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរព្រូឡាន រស់នៅភូមិក្រពើទ្រោម សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ម៉ូតូដែលបាត់ទៅម៉ាកឌ្រីមសង់ C125 ស៊េរីឆ្នាំ២០២០ ពណ៌សពាក់ស្លាកលេខ1.IC.4341ធាក់ឲ្យដួលវាយប្លន់យកបានសម្រេចមិនរំខានដល់សមត្ថកិច្ចប៉ុស្តិ៏ព្រៃស ឡើយ។
បច្ចុប្បន្នជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃសដើម្បីឱ្យសមត្ថកិច្ចកំណត់ មុខសញ្ញានិងតាមចាប់យកមក ផ្ដន្ទាទោសនៅពេលក្រោយ៕S/



