Home ព័ត៌មានជាតិ សង្គម ប្រធាន​ក្រុមក...

ប្រធាន​ក្រុមការងារ​៖”​ត្រូវ​ថែរក្សា​សមាជិក​គណបក្ស​ចាស់​និង​កសាង​សមាជិក​ថ្មី​បន្ថែមទៀត​”

ដោយៈ​ប៊ុន​ណាត​/​បាត់ដំបងៈ​នៅ​ទីស្នាក់ការ​គណបក្ស​ក្រុង​បាត់ដំបង​កាលពី​ថ្ងៃទី​៨​ខែកុម្ភៈ​ឆ្នាំ​២០២០​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ខ្លឹមសារ​សន្និបាត​គណៈកម្មាធិកា​រ​កណ្តាល​លើក​ទី​៤២​អាណត្តិ​ទី​៥​និង​បូកសរុប​លទ្ធផល​ការងារ​ប្រចាំ​ខែមករា​ឆ្នាំ​២០២០​។

​លោក​ងិន​ឃ​ន​សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ក្រុង​បាត់ដំបង​បាន​មានប្រសាសន៍ថាៈ​”​នៅក្នុង​សន្និបាត​របស់​គណៈកម្មាធិកា​កណ្តាល​លើក​ទី​៤២​អាណត្តិ​ទី​៥​បានដាក់​ទស​ដៅ​ថាៈ​ត្រូវ​ថែរក្សា​សមាជិក​គណបក្ស​ចាស់​ឱ្យបាន​និង​កសាង​សមាជិក​ថ្មី​បន្ថែមទៀត​”​។​

ការសួរសុខទុក្ខ​នេះ​ធ្វើឱ្យ​គាត់​មាន​ភាពកក់ក្តៅ​មាន​ជំនឿ​ចិត្ត​ទោះបីជា​មិនបាន​យក​អ្វិ​ទៅជូន​គាត់​ក៍​គាត់​សប្បាយចិត្ត​ដែរ​។​បើ​យើង​ធ្វើបាន​ដូចនេះ​យើង​នឹង​រក្សាបាន​សមាជិក​ចាស់​ទាំងអស់​ហើយ​ពេល​បោះឆ្នោត​គឺ​ពួកគាត់​ជា​អ្នក​បោះ​ឱ្យ​យើង​បន្តទៀត​ជាពិសេស​ពេល​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នៅ​ឆ្នាំ​២០២២-២០២៣​ខាងមុខ​។​

​ចូលរួម​ក្នុង​ពិធី​នេះដែរ​មាន​លោក​សៀង ស៊ុត​ថង​តំណាងរាស្ត្រ​ម​ណ្ឌ​បាត់ដំបង លោក​ឧ​ត្ត​ម​ដេ​នី​យ៍​ឯក ឯក សំ​អូន​មេបញ្ជាការរង​កងទ័ព​ជើងគោក​និង​ជា​មេបញ្ជាការ​យោធភូមិ​៥ លោក​អភិបាលក្រុង​បាត់ដំបង ព្រមទាំង​ក្រុមការងារ​ចុះជួយ​សង្កាត់​ទាំង​១០​ចៅសង្កាត់​ក្រុមប្រឹក្សា​សង្កាត់​មរ​ភូមិ​និង​ក្រុមយុវជន​សកម្ម​សរុប​ជាង​៣០០​នាក់​ហើយ​ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា​កំដរដៃ​២​ម៉ឺន​រៀល​៕S/

​រូប​ថ​តៈ​គណៈអធិបតី​ក្នុង​ពិធី សមាជិក​បក្ស​ចូលរួម​ជាង​300​ក់ លោក​ងិន ឃ​ន​មានមតិ​ណែនាំ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

លោក​អេ​ឡុន ម៉ាស ឥឡូវ​ជា​ម...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

ព្រឹក​នេះ​សម្តេច​តេ​ជោ ហ៊...

​ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំព...

ជប៉ុន​និង​ចិន​ចាប់ផ្តើម​ក...

​ប្រែ​សម្រួលៈ​វាសនា​/​តូ​...

ឡាន​ដឹក​ថ្ម​បុក​ម៉ូតូ​មួយ...

ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញ​:...