Home ព័ត៌មានជាតិ សន្តិសុខ ​សមត្ថកិច្ច​ប...

​សមត្ថកិច្ច​បង្ក្រាប​មជ្ឈមណ្ឌល​កម្សាន្ត Fly​ឃាត់ខ្លួន​៤៥​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​

​ចាន់តូ​/​ភ្នំពេញ​៖ មជ្ឈមណ្ឌល​កម្សាន្ត ផ្លា​យ​(Fly)​ដែល​ល្បីល្បាញ​ថា​ពាក់ព័ន្ធ​បង្កប់​ប្រើប្រាស់​គ្រឿងញៀន ត្រូវ​កម្លាំងចម្រុះ​នៃ​ស្នងការ​នរគ​បាល​រាជធានី​ភ្នំពេញ​ដឹកនាំ​ដោយ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ​នឹង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំ​ព​ពេញ​។​

កម្លាំង​បាន​ចុះបង្ក្រាប​ឃាត់​មនុស្ស​ប្រុស​ស្រី​ជាច្រើន​នាក់ រួម​នឹង​ថ្នាំញៀន​។ កាលពី​វេលា​ម៉ោង​៣​នឹង​០០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០២០ នៅតាម​បណ្តោយ​ផ្លូវ​កែវ​ចន្ថា ក្នុង​សង្កាត់ ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា​។​

​សមត្ថកិច្ច​បានបញ្ជាក់​ថាៈ​ការចុះ​ប​ង្ក្រា​ទីតាំង​ក្លិប​កម្សាន្ត​នេះ​គឺ​ឃាត់​បាន​នាក់​គ្រប់គ្រង​បាន​១២​នាក់​ក្នុងនោះ​មេការ​ស្រី​៥​នាក់​ភ្ញៀវ​មក​កំសាន្ត​៣៣​នាក់​ក្នុងនោះ​មាន​ស្រី​ប្រមាណ​ជា​១៤​នាក់​និង​វត្ថុ​តាំង​មួយចំនួន​។​ក្រោយ​កើតហេតុ​ជន​ប្រុស​ស្រី​ដែល​ឃាត់​បាន​ទាំង​ប៉ុន្មាន​នាក់​នេះ​គឺ​យកទៅ​ការពិនិត្យ​ទឹកនោម​ទៅតាម​បទដ្ឋាន​បច្ចេកទេស​។​

​បើសិនជា​មិនមាន​ពាក់ព័ន្ធ​អ្វី​ទេ​សមត្ថកិច្ច​និង​ហៅ​អាណាព្យាបាល​ដើម្បី​ធ្វើការ​អប់រំ​ណែនាំ​។​ចំណែក​ជន​មួយចំនួនទៀត​រួមទាំង​វត្ថុ​តាំង​ត្រូវបាន​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ផ្តន្ទាទោស​ទៅតាម​នីតិវិធី​ច្បាប់​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

យុទ្ធនាការ​១៦​ថ្ងៃ​: បង្ក...

ដោយ​: មុនី​រ័ត្ន / ភ្នំពេ...

អភិបាលខណ្ឌ​ចំកា​មន​៖ សម្ត...

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​:...

ក្មេងប្រុស​អាយុ​១២​ឆ្នាំ ...

ដោយ​: អង្គា​រ៍​ហេង / ភ្នំ...

សម្តេច​ក្រឡាហោម ស ខេង ចេញ...

​ដោយ​: មុនី​រ័ត្ន / ភ្នំព...