ដោយ៖ឆាយានាថ/ភ្នំពេញ៖នគរបាលខណ្ឌច្បារអំពៅកាលពីរសៀលថ្ងៃទី៩ខែកុម្ភៈឆ្នាំ២០២០នេះបានបង្ក្រាបទីតាំងល្បែងភ្នាល់បាល់តាមអ៊ីនធឺណិតមួយកន្លែងស្ថិតនៅផ្ទះលេខ១១១ផ្លូវលេខ៣៥១ភូមិតាងៅសង្កាត់និរោធ ដោយឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់ ។
សមត្ថកិច្ច អះអាងថា សមត្ថកិច្ចបានដកហូតម៉ូតូ១០គ្រឿង កុំព្យូរទ័រចំនួន១៦គ្រឿង ទូរទស្សន៍ចំនួន៥ គ្រឿងតុ៨កៅអីចំនួន១០និងកង្ហា៣គ្រឿង។ចំពោះសម្ភារទាំងនេះសមត្ថកិច្ចបានយកមករក្សាទុកនៅសាលាខណ្ឌច្បារអំពៅបណ្តោះអាសន្ន។ដោយឡែកមនុស្សចំនួន៧នាក់និងម៉ូតូ១០គ្រឿងត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីចាត់ការតាមនីតិវិធី ៕S/




