Home ព័ត៌មានជាតិ នយោបាយ សម្តេច​ប្រធាន...

សម្តេច​ប្រធានរដ្ឋសភា ៖ ការបំពេញ​ទស្សនកិច្ច​របស់ ប្រធាន​រដ្ឋ​ឡាវ នៅ​កម្ពុជា ជំរុញ​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ក​ម្ពុ​ជា​និង​ឡាវ រឹងមាំ​ឡើង​

លោកប៊ុន​ញ៉ាំង វរ​ជី​ត​( Bounnhang VORACHITH) អគ្គលេខាធិការ​មជ្ឈឹម​បក្ស​ប្រជាជន​បដិវត្តន៍​ឡាវ និង​ជាប្រធាន​រដ្ឋ​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ បាន​ជួប​សវនាការ​ជាមួយ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា

ដោយៈ​សុផល​/ភ្នំពេញៈ​ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជារបស់លោកប៊ុន​ញ៉ាំង វរ​ជី​ត​( Bounnhang VORACHITH) អគ្គលេខាធិការ​មជ្ឈឹម​បក្ស​ប្រជាជន​បដិវត្តន៍​ឡាវ និង​ជាប្រធាន​រដ្ឋ​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ បាន​ជួប​សវនាការ​ជាមួយ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នា​រសៀល​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​វិមាន​រដ្ឋសភា​។
​សម្តេច​ប្រធានរដ្ឋសភា បាន​សម្តែង​សេចក្តីសោមនស្ស​រីករាយ​បំផុត និង​សូម​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ចំពោះ ឯកឧត្តម​ប្រធាន​រដ្ឋ ដែល​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ នៅ​កម្ពុជា​។ សម្តេច​ប្រធាន បាន​លើកឡើងថា​ទស្សនកិច្ច​នេះ នឹង​ជំរុញ​បន្ថែមទៀត​ក្នុង​ការបន្ត​រឹតបន្តឹង​ទំនាក់ទំនង​ចំណងមិត្តភាព សាមគ្គី​ភាពជា​ប្រពៃណី​យ៍ និង​កិច្ចសហប្រតិបត្តិការ លើ​គ្រប់​វិស័យ រវាង​បក្ស រដ្ឋ រដ្ឋាភិបាល និង​ប្រជាជន នៃ​ប្រទេស​ទាំងពីរ កម្ពុជា​-​ឡាវ ឲ្យ​កាន់តែ​រឹងមាំ និង​រីកចម្រើន ទ្វេដង​ទៀត​។

លោកប៊ុន​ញ៉ាំង វរ​ជី​ត​( Bounnhang VORACHITH) អគ្គលេខាធិការ​មជ្ឈឹម​បក្ស​ប្រជាជន​បដិវត្តន៍​ឡាវ និង​ជាប្រធាន​រដ្ឋ​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ បាន​ជួប​សវនាការ​ជាមួយ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា


​ចំណែក ប៊ុន​ញ៉ាំង វរ​ជី​ត បាន​សម្តែង​ការកោតសរសើរ​ចំពោះ​ការរីក​ច្រើនយ៉ាង​ខ្លាំង​របស់​កម្ពុជា​នៅក្នុង​រយៈពេល​ចុងក្រោយ​នេះ​ដែល​ធ្វើ​ឲ្យ​កម្រិតជីវភាព​របស់​ព​ល​រដ្ឋ​កាន់តែ​ល្អប្រសើរ​។ ឯកឧត្តម​ប្រធាន​រដ្ឋ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​រវាង​ប្រទេស​ទាំងពីរ ទាំង​ស្ថាប័ន​នីតិប្បញ្ញត្តិ និង​នីតិប្រតិបត្តិ​។
​ដើម្បីឱ្យ​ទំនាក់ទំនង​ដ៏​ល្អជា​ប្រពៃណី​នេះ​កាន់តែ​រឹងមាំ​ឡើង​ពី​ថ្នាក់លើ​ដល់​ថ្នាក់ក្រោម លោកប៊ុន​ញ៉ាំង វរ​ជី​ត បាន​ស្នើសុំ​សម្តេច​ប្រធានរដ្ឋសភា ជំរុញ​ទំនាក់ទំនង​ប្រជាពលរដ្ឋ​ប្រទេស​ទាំងពីរ ពិសេស​ពលរដ្ឋ​រស់នៅ​តាម​បន្ទាត់​ព្រំដែន​ឲ្យ​កាន់​តែមាន​ភាពជិតស្និទ្ធ​គ្នា​ឡើង ក្នុង​ការកសាង​បន្ទាត់​ព្រំដែន​កម្ពុជា​និង​ឡាវ ជា​ព្រំដែន​សុខសន្តិភាព និង​អភិវឌ្ឍន៍​។
​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​អបអរសាទរ​ចំពោះ​សមិទ្ធផល​ដ៏​ធំធេង​ដែល​ថ្នាក់ដឹកនាំ និង​ប្រជាជន​ឡាវ សម្រេចបាន​ក្នុង​ការកសាង អភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គម រីកចម្រើន​យ៉ាង​ឆាប់រហ័ស ហើយ​ជីវភាព​រស់នៅ​របស់​ប្រជាជន​ឡាវ កាន់តែ​ល្អប្រសើរ​។ សម្តេច​បានបង្ហាញ​ជំនឿ​មុតមាំ​ថា ក្រោម​ការដឹកនាំ ដ៏​ភ្លឺស្វាង​របស់​បក្ស​ប្រជាជន​បដិវត្ត​ឡាវ ដែលមានលោកជា​អគ្គលេខាធិការ និង​ជា​ប្រធាន​រដ្ឋ ប្រជាជន​ឡាវ​នឹង​បន្ត​ទទួលជោគជ័យ​ថ្មីៗ​ថែមទៀត ក្នុង​ដំណើរការ​អភិវឌ្ឍ​ប្រទេសជាតិ​របស់ខ្លួន កាន់តែ​រីកចម្រើន​រុងរឿង​។
​ក្នុងនាម​រដ្ឋសភា​កម្ពុ​ជាស​ម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​សម្តែង​ការពេញចិត្ត​ចំពោះ​វ​ឌ្ឍ​ភាព នៃ​ទំនាក់ទំនង​មិត្តភាព ជា​ប្រពៃណី​ និង​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ រវាង​បក្ស​រដ្ឋ រដ្ឋាភិបាល និង​ប្រជាជន នៃ​ប្រទេស​ទាំងពីរ កម្ពុជា​-​ឡាវ ដែលមាន​ការរីកចម្រើន​ឥតឈប់ឈរ បាន​នាំមក​នូវ​ផលប្រយោជន៍​ដ៏​ឧត្តុង្គឧត្តម សម្រាប់​ប្រជាជាតិ​ទាំងសងខាង​។
​សូម​ជ​ម្រា​បថា តប​តាម​ការអញ្ជើញ​របស់ ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ប៊ុន​ញ៉ាំង វរ​ជី​ត ( Bounnhang VORACHITH) អគ្គលេខាធិការ​មជ្ឈិម​បក្ស​ប្រជាជន​បដិវត្តន៍​ឡាវ​និង​ជា​ប្រធាន​រដ្ឋ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ បាន​ដឹកនាំ​គណៈប្រតិភូ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ នៅ​កម្ពុជា រយៈពេល ពីរ​ថ្ងៃ គឺ​ថ្ងៃទី​៩ និង​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ​៕​សរន

លោកប៊ុន​ញ៉ាំង វរ​ជី​ត​( Bounnhang VORACHITH) អគ្គលេខាធិការ​មជ្ឈឹម​បក្ស​ប្រជាជន​បដិវត្តន៍​ឡាវ និង​ជាប្រធាន​រដ្ឋ​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ បាន​ជួប​សវនាការ​ជាមួយ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

​មន្ត្រី​​អះអាងថា​ផ្ទៃដី​...

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេ...

លោ​កស សុខា ដឹកនាំ​ក្រុមកា...

ដោយ​: មុនី​រ័ត្ន / បន្ទាយ...

ឆេះ​រោង​ម៉ាស៊ីនកិនស្រូវ​ន...

ដោយ​: ចាន់តូ / ភ្នំពេញ​: ...

កម្លាំង​អាជ្ញាធរ​ចុះបង្ក្...

​ដោយ​: ចាន់តូ / ភ្នំពេញ​:...