ដោយ៖ដេប៉ូ/ភ្នំពេញ៖ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយលោកមៀចសុផាន់ណាបានថ្លែងដោយជំរុញឱ្យអ្នករកស៊ីតាមអនឡាញក៏ដូចជារកស៊ីចែកចាយផលិតផលផ្សេងៗនៅតាមគេហដ្ឋានត្រូវពិនិត្យផលិតផលឱ្យបានហ្មត់ចត់មុននឹងលក់។ជាមួយគ្នានេះលោកក៏បានជំរុញឱ្យគ្រប់ភាគីត្រូវរួមគ្នាប្រយុទ្ធប្រឆាំងទៅនឹងផលិតផលក្លែងក្លាយផងដែរ។

ការបញ្ជាក់របស់ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយបែបនេះនៅក្នុងពិធីចុះអនុស្សារណៈយោគយល់រវាងគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយជាមួយសមាគមសហព័ន្ធវិនិយោគិនកម្ពុជាស្តីពី«កិច្ចសហប្របត្តិការដើម្បីប្រយុទ្ធប្រឆាំងការនាំចូលផលិតផលនិងការចែកចាយនៃប្រទេសផលឱសថគ្រឿងសម្អាងតែក្លែងក្លាយនាំចូលគ្មានការអនុញ្ញាតរំលោភកម្មសិទ្ធិបញ្ញានិងរំលោភសិទ្ធិនាំចូលផ្ដាច់មុខនៅក្នុងព្រះរាជាណាចក្រកម្ពុជា”នាទីស្តីការក្រសួងមហាផ្ទៃកាលពីព្រឹកថ្ងៃទី៩កុម្ភៈឆ្នាំ២០២០។

លោកមៀចសុផាន់ណាបានបញ្ជាក់ជុំវិញបញ្ហានេះថា“ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះមិនត្រឹមតែផ្តល់អត្ថប្រយោជន៍ដល់អ្នកប្រើប្រាស់ប៉ុណ្ណោះទេ។ប៉ុន្តែវានៅថែមទាំងជួយការពារអ្នកវិនិយោគសុច្ចរិតនិងសហគ្រាសទាំងឡាយដែលប្រកបរបរស្របច្បាប់មានភាពស្មោះត្រង់និងរកស៊ីប្រកួតប្រជែងដោយភាពត្រឹមត្រូវផងដែរ”។

លោកបានញ្ជាក់បន្ថែមថាចំពោះអ្នករកស៊ីតាមប្រព័ន្ធអនឡាញដែលបានចុះបញ្ជីការត្រឹមត្រូវនៅក្រសួងត្រូវធ្វើការពិនិត្យឱ្យបានហ្មត់ចត់រួចរាល់មុនយកលទ្ធផលទាំងឡាយមកលក់ចែកចាយលើទីផ្សារនៃក្នុងប្រទេសកម្ពុជា។ចំណុចនេះគឺដើម្បីធ្វើយ៉ាងណាការពារឱ្យបាននៃការនាំចូលផលិតផលក្លែងក្លាយនិងផលិតខូចគុណភាពដែលធ្វើឱ្យប៉ះពាល់សុខភាពដល់អ្នកប្រើប្រាស់ ។

ទាក់ទិនទៅនឹងរឿងនេះដែរលោកបណ្ឌិតឡីសុភាពប្រធានសមាគមសហព័ន្ធវិនិយោគិនកម្ពុជានិងជាប្រធានសហគមអ្នកលក់ឱសថកម្ពុជាបានលើកឡើងថា សមាគមអ្នកលក់ឱសថកម្ពុជា ដែលជាវិនិយោគិន សហគ្រិនពាណិជ្ជករអាជីវករសិប្បករយុវជនអ្នកលក់គ្រឿងសម្អាង។អ្នកលក់អាហារបំប៉នអ្នកធុរកិច្ចទីផ្សារបណ្តាញបរិក្ខារពេទ្យអ្នកលក់ឱសថអ្នកលក់ផលិតផលតាមបណ្តាញសង្គមអនឡាញដែលជាម្ចាស់មូលដ្ឋានអាជីវកម្មអ្នកគ្រប់គ្រងទូទៅតាមឱសថស្ថាន។

ផ្សារទំនើបម៉ាតបេប៊ីម៉ាតបណ្តាញសង្គមអនឡាញអគារឱសថបូរាណបន្ទប់ថែទាំបន្ទប់ពិគ្រោះនិងព្យាបាលជំងឺទូទៅគ្លីនិកក្រុមហ៊ុននាំចូលនិងចែកចាយ។ពិតជាមានសុទិដ្ឋិនិយមយ៉ាងមុតមាំលើការដឹកនាំប្រកបដោយភាពហ្មត់ចត់របស់នាយឧត្តមសេនីយ៍ប្រធានគណៈកម្មាធិការនឹងធ្វើឱ្យខ្លឹមសារដែលមានចែងក្នុងអនុស្សរណៈក្លាយទៅជាផែនការនិងសកម្មភាពក្នុងការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយទទួលបានប្រសិទ្ធភាពខ្ពស់។

លោកបានបញ្ជាក់បន្ថែមថា“សម្រាប់ការចុះអនុស្សារណៈនៃការយោគយល់គ្នានេះមិនត្រឹមតែផ្ដល់ប្រយោជន៍ដល់អ្នកប្រើប្រាស់ប៉ុណ្ណោះទេ។គឺថែមទាំងការពារអ្នកវិនិយោគសច្ចៈនិងសហគ្រាសទាំងឡាយដែលប្រកបរបស្របច្បាប់មានភាពស្មោះត្រង់និងរកស៊ីប្រកួតប្រជែងដោយភាពត្រឹមត្រូវដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងពិតជាបានដល់នៃសុវត្ថិភាពជូនដល់ប្រជាជនកម្ពុជា “។
គួរបញ្ជាក់ថាសមាគមសហព័ន្ធវិនិយោគិនកម្ពុជាមានសមាជិកភាពរបស់ខ្លួនជាង៥.០០០ក្រុមហ៊ុនរកទទួលទានលើវិស័យដូចជា វេជ្ជសាស្ត្រ ឱសថសាស្ត្រទន្តសាស្ត្រ សេដ្ឋកិច្ចពាណិជ្ជកម្ម ៕S/

លោក មៀច សុផាន់ណា ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងលោកបណ្ឌិត ឡីសុភាព ប្រធានសមាគមសហព័ន្ធវិនិយោគិនកម្ពុជា(រូប៖ដេប៉ូ)