ឆេះ​ផ្ទះ​១​ខ្នង​ទាំងស្រុង​ខណៈដែល​ម្ចាស់​ចាក់សោរ​ចោល​នាំគ្នា​ទៅរក​ស៊ី​នៅ​ថៃ​

234
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កាលពី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​៩​ខែកុម្ភៈ​ឆ្នាំ​២០២០​នៅ​ចំណុច​ភូមិ​ទួល​ប​ល្ល័​ង្គ​ឃុំ​គាស់ក្រឡ​ស្រុក​គាស់ក្រឡ​ខេត្តបាត់ដំបង​មានការ​ភ្ញាក់ផ្អើល​ទាំង​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​នាំគ្នា​យក​ទឹក​ជួយ​បាញ់​ពន្លត់ភ្លើង​ឆេះ​ផ្ទះមួយ​ខ្នង​អស់ទាំង​ស្រុង​។​ខណៈដែល​ម្ចាស់​ចាក់សោរ​ផ្ទះ​ចោល​នាំគ្នា​ទៅរក​ស៊ី​នៅ​ប្រទេស​ថៃ​។​

លោក​វរសេនីយ៍ឯក​ប៉ាង​ហៀ​ង​អធិការនគរបាល​ស្រុក​គាស់ក្រឡ​បានឱ្យដឹងថា​ផ្ទះ​របស់​ជនរងគ្រោះ​ដែល​ត្រូវ​ភ្លើង​ឆេះ​ម៉ដ្ឋ​មានឈ្មោះ​ហឿន​ហៀ​ង​ភេទ​ស្រី​អាយុ​៣៩​ឆ្នាំ​រស់នៅ​ចំណុចកើតហេតុ​ខាងលើ​។​ផ្ទះ​ដែល​ត្រូវ​ភ្លើង​ឆេះ​មាន​ទំហំ​៥​ម៉ែត្រ​គុណ​៦​ម៉ែត្រ សង់​អំពី​ឈើ​ដំបូល​ប្រក់​ស័ង្កសី​ជញ្ជាំង​ក្តារ​។​

​មុនពេល​កើតហេតុ​ម្ចាស់ផ្ទះ​បាន​ចាក់សោរ​ផ្ទះ​ទុកចោល​ដោយបាន​នាំគ្នា​ទៅធ្វើ​ការរកស៊ី​នៅ​ប្រទេស​ថៃ​។​លុះ​ក្រោយមក​ក៏​ស្រាប់​តែមាន​ភ្លើង​ឆេះ​ព្រៃ​យ៉ាង​សន្ធោសន្ធៅ​និង​រាល​មក​ឆេះ​ដល់ផ្ទះ​អស់ទាំង​ស្រុង​តែម្តង​។​បើទោះបី​ជាមាន​ការចុះ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ពី​អ្នករស់នៅ​ក្បែរ​ខាង​ក៏ដោយ​ហើយ​ខាង​អធិការ​ស្រុក​ក៏បាន​ចុះជួយ​អន្តរាគមន៍​ដែរ​។

ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ជំនាញ​បាន​ចុះទៅ​ធ្វើរ​ការសាកសួរ​ពិនិត្យ​ជំវិញ​កន្លែងកើតហេតុ​និង​បាន​វាយតម្លៃ​ទៅលើ​ទំហំ​នៃ​ការខូចខាត​ឃើញថា​ផ្ទះ​ឈើ​មួយ​ខ្នង​ទំហំ​៥​ម៉ែត្រ​គុណ​៦​ម៉ែត្រ​ឆេះ​អស់ទាំង​ស្រុង​ព្រមទាំង​សម្ភារ​ប្រើប្រាស់​មួយចំនួនទៀត​តែ​មិនមាន​របស់​មានតម្លៃ​ច្រើន​នោះទេ​ហើយក៏​គ្មាន​អ្នកណាម្នាក់​រងរបួស​នោះទេ​៕S/

​រូប​ថ​តៈ​ភ្លើង​កំពុង​ឆេះ​ស​ន្ទោ​រស​ន្ទៅ​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​ជួយ​បាញ់​ពន្លត់​