ដោយ​គ្រញូង​/​បាត់ដំបងៈ​យុវតី​ពីរ​នាក់​និង​បុរស​ម្នាក់​រងរបួស​ធ្ងន់​ទាំងសងខាង​ដោយសារ​គ្រោះថ្នាក់​ច​រា​ចរ​រវាង​ម៉ូតូ​ហុងដា​សេ​១២៥​បុក​ជាមួយ​ម៉ូតូ​ឃ្លី​ក​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ល្ងាច​ថ្ងៃទី​៨​ខែកុម្ភៈ​ឆ្នាំ​២០២០​នៅ​ចំណុច​ផ្លូវបែក​ជា​បួន​មុខ​សាលា​គរុ​លោ​ស​ល្យ​និង​វិ​ក្រិ​ត្យ​ការ​ខេត្ត​ស្ថិត​ក្នុងភូមិ​១៣​មករា​សង្កាត់​ព្រែក​ព្រះស្តេច​ក្រុង​បាត់ដំបង​។​

​សាក្សី​បានឱ្យដឹងថា​ជនរងគ្រោះ​ធ្ងន់​ទាំងបី​នាក់​មាន​១​ឈ្មោះ​ស៊ិន​សុ​ភ័​ណ្ឌ​ហៅ​តឿ​ភេទ​ប្រុស​អាយុ​៣៤​ឆ្នាំ​នៅ​ភូមិ​១៣​មករា​សង្កាត់​ព្រែក​ព្រះស្តេច​(​បែក​មុខមាត់​ចេញឈាម​)​ជិះ​ម៉ូតូ​ហុងដា​សេ​125​ស៊េរី​២០១៥​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​បាត់ដំបង​1W2660​។​ចំណែក​យុវតី​២​នាក់​ជិះ​ម៉ូតូឌុប​គ្នា​ម៉ាក​ឃ្លី​ក​ពណ៌​ស​ពាក់​ស្លាក​លេខ​បាត់ដំបង​1AA4969​មានឈ្មោះ​សេង​ស៊ី​យ៉ុង​អាយុ​១៧​ឆ្នាំ​(​ម្ចាស់​ម៉ូតូ​)​។​ឈ្មោះ​ចៅ​គឹម​ហ៊ាង​អាយុ​១៧​ឆ្នាំ​ដូចគ្នា​(​អ្នករួមដំណើរ​)​ទាំងពីរ​នាក់​នេះ​ជា​សិស្ស​ថ្នាក់​ទី​១១​រស់នៅ​ភូមិ​១៣​មករា​ជាមួយគ្នា​។​

​ក្រោយ​កើតហេតុ​មួ​យស​ន្ធុះ​ធំ​ទើប​មាន​ប៉ូលិស​ចរាចរណ៍​ចុះមក​ដល់ក៍​យក​ម៉ូតូ​ទាំងពីរ​គ្រឿង​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរ​ណ័​ខេត្ត​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕S/