ដោយៈសៅវ៉ាន់ឌី/ព្រះវិហារ៖លោកទេសរដ្ឋមន្ត្រីមាសសុភាសមាជិកគណ:អចិន្ត្រៃយ៍គណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះវិហារកាលពីព្រឹកថ្ងៃទី៩ខែកុម្ភៈឆ្នាំ២០២០នេះបានចូលរួមសន្និបាទបូកសរុបសភាពការណ៍ទូទៅការងារគណបក្សខេត្តឆ្នាំ២០១៩។លើកទិសដៅភារកិច្ចឆ្នាំ២០២០និងផ្សព្វផ្សាយលទ្ធផលសន្និបាតគណកម្មាធិការកណ្តាលលើកទី៤២ អាណត្តិទី៥។
លោកទេសរដ្ឋមន្ត្រីមាសសុភាក៏បានថ្លែងអំណរគុណដល់ក្រុមការងារនិងសមាជិកសមាជិកាទាំងអស់នៃមហាគ្រួសារគណបក្សប្រជាជនដែលបានជួយជ្រោមជ្រែងដើរតាមគោលនយោបាយបក្ស។ជាមួយនោះត្រូវទប់ស្កាត់ឱ្យបាននូវរាល់ការប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ អំពីភេរវកម្ម ការជួញដូរមនុស្ស គ្រឿងញៀន ។គ្រោះថ្នាក់ចរាចរការទន្ទ្រានកាន់កាប់ដីដោយខុសច្បាប់។ល។រួមគ្នាអភិវឌ្ឍន៍ប្រទេសជាតិការកែទម្រង់ខាងក្នុងបង្កើនមិត្តខាងក្រៅក្នុងស្មារតីឯករាជ្យពង្រឹងប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស។
តែមិនបណ្តោយឱ្យខ្សែរយៈចាត់តាំងអង្គការបដិវត្តន៍ពណ៍រស់ឡើងវិញ កំណែទម្រង់រដ្ឋឱ្យបានខ្លាំង ស្រុះដៃគ្នានិងកាន់តែទទួលបានផ្លែផ្កាតាមអភិក្រម«ឆ្លុះកញ្ចក់ងូតទឹកដុសក្អែលព្យាបាលនិងវះកាត់»ពិនិត្យនិងដោះស្រាយនូវរាល់សំណើរសំណូមពររបស់ប្រជាពលរដ្ឋ៕S/