Home ព័ត៌មានអន្តរជាតិ អ៊ីរ៉ង់បង្ហាញ...

អ៊ីរ៉ង់បង្ហាញកាំជ្រួចឆ្លងទ្វីបថ្មីជាមួយម៉ាស៊ីនថ្មី

កាលពីថ្ងៃអាទិត្យទី៩កុម្ភៈកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានបង្ហាញនូវកាំជ្រួចមីស៊ីលឆ្លងទ្វីបចម្ងាយខ្លីមួយ ដែលពួកគេនិយាយថាអាចដំណើរការដោយម៉ាស៊ីន “ជំនាន់ថ្មី” ដែលរចនាឡើងដើម្បីដឹកផ្កាយរណបចូលទៅដងតារាវិថី។

វេបសាយព័ត៌មាន Sepahnews របស់កងឆ្មាំបដិវត្តន៍បាននិយាយថា មីស៊ីល Raad-500 ត្រូវបានបំពាក់ដោយម៉ាស៊ីន Zoheir ថ្មី ដែលផលិតឡើងពីវត្ថុធាតុដើមស្រាលជាងម៉ាស៊ីនដែកមុនៗ។

អ៊ីរ៉ង់ក៏បានបង្ហាញផងដែរនូវម៉ាស៊ីន Salman ដែលផលិតពីវត្ថុធាតុដើមដូចគ្នា ប៉ុន្តែជាមួយ “ក្បាលចល័ត” សម្រាប់បញ្ជូនផ្កាយរណបទៅក្នុងលំហអាកាស។

វេបសាយ Sepahnews បានរាយការណ៍ទៀតថា មីស៊ីល Raad គឺជា “មីស៊ីលជំនាន់ថ្មី ដែលមានទម្ងន់ស្រាលជាងពាក់កណ្តាលនៃមីស៊ីល Fateh-110 ប៉ុន្តែមានរយៈចម្ងាយឆ្ងាយជាង ២០០ គីឡូម៉ែត្រ”។

កាំជ្រួចមីស៊ីល Fateh-110 គឺជាមីស៊ីលឆ្លងទ្វីបបាញ់ពីដីទៅដីដំបូងគេ ដែលបានដាក់បង្ហាញកាលពីឆ្នាំ ២០០២។ ជំនាន់ចុងក្រោយរបស់វាមានចម្ងាយ ៣០០ គីឡូម៉ែត្រ។

មីស៊ីលថ្មីនេះត្រូវបានបង្ហាញដោយមេបញ្ជាការកងឆ្មាំបដិវត្តន៍អ៊ីស្លាមលោកឧត្តមសេនីយ៍ទោ ហូសសេន សាឡាមី រួមជាមួយមេបញ្ជាការអវកាសឧត្តមសេនីយ៍ឯក អាមីរ៉ាលី ហាជីហ្សាដេស។

លោកសាឡាមីបាននិយាយថា “សមិទ្ធិផលដ៏ស្មុគស្មាញលើបច្ចេកវិជ្ជាទំនើបចុងក្រោយបំផុតលើពិភពលោក ដែលបង្ហាញនៅថ្ងៃនេះ គឺ ជាគន្លឹះរបស់យើងក្នុងការចូលទៅក្នុងទីអវកាស”។

របបក្រុងវ៉ាស៊ីនតោននិយាយថាខ្លួននឹងរារាំងកម្មវិធីមីស៊ីលឆ្លងទ្វីបរបស់អ៊ីរ៉ង់ក៏ដូចជា “ឥរិយាបថបំផ្លាញស្ថិរភាព” របស់អ៊ីរ៉ង់នៅក្នុងតំបន់។

អាម៉េរិកក៏បង្ហាញការបារម្ភកាលពីមុនផងដែរអំពីកម្មវិធីផ្កាយរណបរបស់អ៊ីរ៉ង់ ដោយនិយាយថា ការបាញ់បង្ហោះរ៉ុក្កែតក្នុងខែមករាឆ្នាំ២០១៩គឺជាការរំលោភលើបម្រាមលើការអភិវឌ្ឍមីស៊ីលរបស់ខ្លួន។

អ៊ីរ៉ង់រក្សាជំហរថាខ្លួនគ្មានបំណងផលិតអាវុធនុយក្លេអ៊ែរទេ និងនិយាយថា​សកម្មភាពអវកាសរបស់ខ្លួនគឺសន្តិវិធីនិងអនុលោមតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប៕ ដោយ៖ កញ្ញាដាលីស

អ៊ីរ៉ង់និយាយថាសកម្មភាពអវកាសរបស់ខ្លួនគឺសន្តិវិធី ប៉ុន្តែវ៉ាស៊ីនតោនអះអាងថាកម្មវិធីមីស៊ីលរបស់អ៊ីរ៉ង់ជា “ឥរិយាបថបំផ្លាញស្ថិរភាព” នៅក្នុងតំបន់

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ដាក់លក់​ឈើ​ដូច​ផ្សារ​ត្រី...

ដោយៈ សុខុម / ស្ទឹងត្រែង​:...

គ្រូពេទ្យនឹងចុះទៅយកវត្ថុស...

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ...

ក្រសួង​អប់រំ លើក​ពេល​ប្រក...

​ដោយៈ ដេប៉ូ / ភ្នំពេញៈ ដើ...

សមត្ថកិច្ច ឲ្យ​ស្ត្រី​ម្ន...

ដោយៈ ស​រិ​ទ្ធ / បាត់ដំបងៈ...