​ប្រធាន​អង្គការ​សុខភាព​ពិភពលោក​(WHO)​លោក ថេ​ដ្រូ​ស អាដាម​ណ​ម ហ្គេ​ប្រេ​អ៊ី​ស៊ូ​ស​( Tedros Adhanom Ghebreyesus)​និយាយ​កាលពី​ថ្ងៃអាទិត្យ​ទី​ថ្ងៃ​​ទី​៩​ខែ​កុម្ភៈ ថា​មាន​ការ​ព្រួយ​បារម្ភអំពី​ករណី​ឆ្លង​កូរ៉ូណា​វីរុ​ស​ដែល​កំពុង​ឆ្លង​រាលដាល​ពី​មនុស្ស​ដែល​មិន​មាន​ប្រវត្តិ​ធ្វើដំណើរ​ទៅ​ប្រទេស​ចិន ដោយ​និយាយថា ” ​យើង​គ្រាន់តែ​អាច​ឃើញ​ករណីខ្លះៗ​ប៉ុណ្ណោះនៅពេល​តាមដាន​និង​ពិនិត្យមើល​វីរុស​នេះ​”​។​

​លោក​បាន​និយាយថា​ ការរកឃើញ​ករណី​មួយចំនួន​តូច​អាច​បង្ហាញ​ពី​ការឆ្លង​រាលដាល​កាន់តែ​ច្រើន​នៅក្នុង​ប្រទេស​ដទៃ​ទៀត​”​។​

​ប្រធាន​អង្គការ​សុខភាព​ពិភពលោក​នេះ បាន​និយាយថា​”​នៅក្នុង​ភាពអាសន្ន​នៃ​សុខភាព​សាធារណៈ​ដែល​កំពុង​វិវឌ្ឍន៍នេះ លោក​អំពាវនាវ​ឱ្យ​ប្រទេស​ទាំងអស់​​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ត្រៀម​សម្រាប់​ការមកដល់​នៃ​វីរុស​នេះ​។​

​លោក​និយាយថា​ ក្រុម​ប្រទេស​ម្ចាស់​ជំនួយ​បាន​ចូល​រួមចំណែក​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​របស់​អង្គការ​សុខភា​ពពិភពលោក​និង​ការ​ខំ​ប្រឹប្រែងរ​បស់​ក្រុម​អ្នក​ដឹក​​នាំនៅ​បណ្តា​ប្រទេស​ដែល​ងាយ​រងគ្រោះ ​ប៉ុន្តែ​អង្គការ​នេះ​មិន​បាន​ឈាន​ដល់​គោលដៅ​របស់​ខ្លួន​អំពី​តម្រូវការ​ជំនួយ​ចំនួន​៦៧៥ លាន​ដុល្លារ ដើម្បី​ប្រយុទ្ធ​ប្រ​​ឆាំង​នឹង​ជំងឺ​នេះ​។​

​ទីភ្នាក់ងារ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហ្សឺ​ណែវ​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ក្នុងពេល​ជាមួយគ្នា​នេះ​ក្រុម​ជំនាញ​របស់​របស​អង្គការ​WHO បាន​ចាកចេញ​​ទៅ​ទីក្រុង​ប៉េកាំង​ដើម្បី​ធ្វើ​ការតាមដាន​និង​ពិនិត្យមើល​អំពី​ការឆ្លង​រាលដាល​នៃ​វីរុស​នេះ​នៅ​ចិន​។​

​លោក ថេ​ដ្រូ​ស អាដាម​ណ​ម ហ្គេ​ប្រេ​អ៊ី​ស៊ូ​ស ​ដែល​បាន​មក​ទីក្រុង​ប៉េកាំង​និង​ធ្វើ​ជំនួប​ពិភាក្សា​ជាមួយ​ប្រធានាធិបតី ស៊ី ជីន​ពីង និង​ក្រុម​រដ្ឋមន្ត្រី​ចិន​កាលពី​ចុង​​ខែ​មករា​នោះ បាន​ត្រឡប់​ទៅ​វិញ​ជាមួយ​នឹង​កិច្ចព្រមព្រៀង​បញ្ជូន បេសកកម្ម​អន្តរជាតិ​មួយក្រុម​៕​ដោយ​៖​សុខា​/sn/Ha

ប្រធាន​អង្គការ​សុខភាព​ពិភពលោក លោក ថេ​ដ្រូ​ស អាដាម​ណ​ម ហ្គេ​ប្រេ​អ៊ី​ស៊ូ​ស​