Home ព័ត៌មានជាតិ សន្តិសុខ យុវជន​ម្នាក់​...

យុវជន​ម្នាក់​ជិះ​ម៉ូតូ​លឿន​ទៅបុក​ខឿន​ផ្លូវ​បណ្តាល​ឲ្យ​បាក់ក​ស្លាប់​

ដោយ​: ចាន់តូ / ភ្នំពេញ​: យុវជន​ម្នាក់បាន​ស្លាប់ បន្ទាប់ពី​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន បាន​ជ្រុល​ទៅបុក​នឹង​ខឿន​ផ្លូវ​បណ្ដាល​ឲ្យ​ដួល​អូស​ជាង​២០​ម៉ែត្រ កាល​ពីវេលា​ម៉ោង ២​និង​១៥​នាទី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃ​ចន្ទ ទី​១០ ខែកុម្ភៈ ឆ្នាំ​២០២០ នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១ ស្ថិតក្នុង​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ​។​

​សព​ជនរងគ្រោះ​មានឈ្មោះ ង​ន សុខ​ហេង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ស្នាក់នៅ ផ្ទះ​លេខ​៨២ ផ្លូវលំ ភូមិ​ទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ
​ដោយ​ជិះ​ម៉ូតូ​ម៉ាក ស្គុ​បពី (Scoopy) ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ភ្នំពេញ 1HT 4383 ។​

​តាម​ប្រភព​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​យុវជន​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក Scoopy ធ្វើដំណើរ​តាម បណ្ដោយ​ផ្លូវជាតិ​លេខ​១ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ក្នុង​ល្បឿន​លឿន ខណៈ​មកដល​ចំណុចកើតហេតុ​ខាងលើ ក៏​ស្រាប់តែ​ជ្រុល​ទៅបុក​នឹង​ខឿន​ពុះ​ចែកផ្លូវ បណ្ដាល​ឲ្យ​ដួល​អូស​ជាង​២០​ម៉ែត្រ បែកក្បាល បាក់ក​ស្លាប់​ភ្លាមៗ​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​ជំនាញ​បានធ្វើការ​វាស់វែង យក​ម៉ូតូ​ជនរងគ្រោះ​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​គរ​បា​លខ​ណ្ឌ​ច្បារអំពៅ​បណ្ដោះអាសន្ន រង់ចាំ​ប្រគល់ជូន​សាច់ញាតិ​នៅពេល​ក្រោយ​។​ដោយឡែក​សព​ជនរងគ្រោះ សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​រួច​ប្រគល់ជូន​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ល​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្ដេច​ក្រឡាហោម ចេញ​បទបញ្...

​ដោយៈ ទេព មង្គល / ភ្នំពេញ...

កុមារា​អាយុ ៦​ឆ្នាំ​ម្នាក...

ដោយ​: ស​រិ​ទ្ធ / ស្វាយរៀង...

កម្លាំង​ជលផល​ខេត្តព្រះវិហ...

​ដោយ​: សៅ​វ៉ាន់ឌី / ខេត្ត...

អ្នកនាំពាក្យៈ រដ្ឋមន្ត្រី...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...