ឆ្នាំជូត
រាសីស្រុតចុះ។ នៅថ្ងៃនេះលោកអ្នកអាចជួបនូវរឿងរាវតប់ប្រម៉ល់ និងការប្រកបការងារអ្វី មួយតែងមានបញ្ហារាំងស្ទះចំពោះមុខច្រើន។សម្រាប់ពេលវេលាមិនល្អក្នុងថ្ងៃនេះគឺម៉ោង ១២,០០-២,៥៩នាទីរសៀល។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកជួបរឿងចំណូលតិចឯការចាយវាយវិញចោមរោមគ្រប់ទិសទីឥតស្រួលចិត្តប៉ុន្មានទេ។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕
ឆ្នាំឆ្លូវ
រាសីស្រុតចុះ។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកស្ថិតនៅលើផ្លូវរដិបរដុបច្រើនពិសេសងាយកើតនូវរឿងរាវចម្រូងចម្រាសថែមទៀត។ថ្ងៃនេះដែរលោកអ្នកប្រយ័ត្ន ប្រយែងការបាត់របស់របរនិងរោគជំងឺចោមរោមដោយប្រការណាមួយ។ អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកត្រូវចេះមានគំនិតផ្តួចផ្តើមរបរថ្មីៗបន្ថែមទៀតឬរកប្រាក់ចំណូលបន្ថែមទើបជាការប្រសើរ។ ការធ្វើដំណើរទីជិតឆ្ងាយពុំសូវមានសុវត្តិភាពទេគួរបន្ថែមការប្រុងប្រយ័ត្ន។
រីឯសេចក្តីស្នេហាកំលោះក្រមុំមានការប្រឆាំងនិងបង្កជម្លោះគ្នាច្រើន៕
ឆ្នាំខាល
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកចរចាទំនាក់ទំនងកិច្ចការ ងារអ្វីមួយ ពីព្រោះថាផលតែងឆ្លើយតបគ្រាន់ជាទីកក់ក្តៅ។ការរស់នៅមានតែក្រុម មនុស្សជួយជ្រោមជ្រែងនិងអាណិតស្រឡាញ់។អ្នកប្រកបរបររកស៊ីជួញដូរនៅក្នុងថ្ងៃនេះឃើញថាមានការហូរចូលគ្រាន់គាប់ប្រសើរពិសេសធ្វើច្រើនទទួលផលកម្រៃច្រើនផង។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំនៅពេលនេះត្រូវចេះរក្សាភាពស្ងប់ស្ងាត់ពិសេសងាយកើតជារឿងជម្លោះវិវាទណាស់៕
ឆ្នាំថោះ
រាសីស្រុតចុះ។នៅថ្ងៃនេះបើទោះបីលោកអ្នកធ្វើអ្វីក៏ដោយត្រូវមើលឱ្យច្បាស់ហើយមិនត្រូវធ្វេសប្រហែសឡើយប្រយ័ត្នឥតការអ្វីនាំផលលំបាកដាក់ខ្លួន។ក្រៅពីនេះបើចង់សម្រេចចិត្តរឿងអ្វីមួយសំខាន់ត្រូវមើលមុខមើលក្រោយឱ្យបានច្បាស់លាស់បើពុំនោះទេនឹងជួបក្តីសោកស្តាយពេលក្រោយជាក់ជាពុំខាន។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់រស់រវើកផងដែរតែយ៉ាងណាចូរប្រយ័ត្នគ្រោះបាត់របស់របរនិងគ្រោះចាញ់បោកគេដោយប្រការណាមួយ។
រីឯសេចក្តីស្នេហាកំលោះក្រមុំកើតមានការខ្វាយខ្វល់ព្រោះតែភាពប្រចែប្រច័ណ្ឌកំពុងលុកលុយ៕
ឆ្នាំរោង
រាសីល្អជាមធ្យម។ នៅថ្ងៃនេះដំណើរជីវិតមិនល្អប្រសើរប៉ុន្មានទេហេតុនេះចូរប្រយ័ត្នកើតមានជម្លោះវិវាទណាមួយកើតឡើងហើយមានតែរឿងរាវអំពល់ទុក្ខ។លោកអ្នកដែលបំពេញការងារ រាជការឬក្រុមហ៊ុនឯកជនទោះលោកអ្នកចង់ធ្វើអ្វីមួយឬប្រកបកិច្ចការអ្វីកុំគប្បីបំបោលនោះផ្លែផ្កាដែលទទួលបានមកវិញតែងដូចជាទីគាប់ចិត្តផងដែរ។ចំណែកអ្នកប្រកបរបររកស៊ីជួញដូរវិញជួបភាពប្រទាំងប្រទើសច្រើនចូរប្រយ័ត្នជម្លោះវិវាទណាមួយកើតឡើងព្រោះតែសម្តីមាត់ឥតគម្របហើយរិះគន់អ្នកដទៃ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំត្រូវចេះពូនជ្រោយចំណងស្នេហាដោយមានភាពផ្អែមល្ហែមនិងយកចិត្តទុកដាក់ចំពោះគ្នាទើបជាការប្រសើរ៕
ឆ្នាំម្សាញ់
រាសីស្រុតចុះ។ នៅថ្ងៃនេះឱ្យលោកអ្នកប្រយ័ត្នប្រយែងបញ្ហាឧប្បត្តិហេតុ និងបញ្ហារោងជំងឺចូលយាយីដោយប្រការណាមួយ។ក្រៅពីនេះការធ្វើអ្វីមានអារម្មណ៍តានតឹងនិងមានអារម្មណ៍ប្រែប្រួលច្រើនដូចនេះចូរប្រយ័ត្នកើតជាបញ្ហាណាមួយឡើង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលពុំសូវដូចគាប់បំណងប៉ុន្មានទេគឺច្រើនបោលហួសនិងហោះរំលងជានិច្ច។
រីឯសេចក្តីស្នេហាប្រុសស្រីកុំចង់យកកំហឹងទល់កំហល់ប្រយ័ត្នកើតជម្លោះវិវាទឈាន ដល់ការបែកបាក់៕
ឆ្នាំមមី
រាសីល្អជាមធ្យម។ នៅថ្ងៃនេះយីអ៊ុនស្ថិតនៅលើកំណាត់ផ្លូវរដិបរដុបបន្តិចម្ល៉ោះហើយទោះធ្វើអ្វីមួយឃើញថាមានការលំបាកដែរពិសេសធ្វើច្រើនខុសច្រើនទៀតផង។ការ បំពេញការងារចំពោះស្ត្រីឱ្យប្រយ័ត្នមោហៈទោសៈនាំកើតជម្លោះវិវាទដោយប្រការណាមួយជាមួយក្រុមមនុស្សនៅក្បែរខ្លួន។អ្នកប្រកបរបររកស៊ីជួញដូរមានការជឿន លឿនទៅមុខជាសន្សឹមៗឥតថយក្រោយទេតែយ៉ាងណាបើលោកអ្នកចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃឱ្យប្រយ័ត្នបន្តិចព្រោះងាយខាតបង់និងចាញ់បោកគេណាស់។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានការផ្អែមល្ហែមនិងជឿនលឿនទៅមុខប្រពៃ៕
ឆ្នាំមមែ
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះការប្រកបការងារអ្វីឃើញថាមានការជឿនលឿននិងហុចផលមកវិញគ្រាន់ជាទីពេញចិត្ត។ការរស់នៅមានភាពសុខដុមនិងក្រុមមនុស្សជួយជ្រោមជ្រែង។ទោះបីយ៉ាងណាយីអ៊ុនអ្នកប្រកបរបររកស៊ីជួញដូរទាំងស្ត្រីបុរសតែងផ្តល់ផលល្អហើយទោះចង់ បណ្តាក់ទុនរកស៊ីឬធ្វើអ្វីមួយតែងហុចផ្លែផ្កាដូចសមប្រកបជានិច្ច។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពត្រជាក់ត្រជុំនិងមានការយោគយល់ចិត្តគ្នាច្រើន៕
ឆ្នាំវក
រាសីល្អជាមធ្យម។នៅថ្ងៃនេះបើមានក្រុមមនុស្សចាក់ដោយឬផ្លុំត្រចៀកពីរឿងអ្វីមួយលោកអ្នកមិនគប្បីខឹងច្រឡោតដោយក្តីខ្វះការពិចារណានោះឡើយប្រយ័ត្នឥតការអ្វីសោះនាំរឿងរាវអាក្រក់ដាក់ខ្លួន។ក្នុងផ្ទះសម្បែងចូរប្រយ័ត្នការមានជម្លោះវិវាទពីតូចទៅធំព្រោះងាយមានភាពប្រេះស្រាំចំពោះគ្នាណាស់។ចំណែកអ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកមានក្រុមមនុស្សតាមឈ្នានីសច្រើនដូច្នេះត្រូវតែប្រយ័ត្នប្រយែងបន្តិចដើម្បីចៀសវាងការបរាជ័យដោយប្រការណាមួយកើតឡើង។
រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំមិនត្រូវយកភាពប្រកែប្រកាន់ដាក់ខ្លួនច្រើនឡើយបើពុំនោះបញ្ហាចម្រូងចម្រាសពិតជាកើតមានទៀតហើយ៕
ឆ្នាំរកា
រាសីស្រុតចុះ។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនល្អប្រសើរទេហើយបើមានការសម្រេចចិត្តអ្វីមួយខុសនោះពិតជាត្រូវជួបស្ថានភាពលំបាកនិងមានការប្រឈមមុខខ្ពស់ទៀតផង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញជួបភាពប្រទាំងប្រទើសច្រើនហើយពិសេសឱ្យប្រយ័ត្នមានជម្លោះវិវាទដោយសារការប្រើពាក្យឌឺដងឬការបង្កបញ្ហាចំពោះគ្នាណាមួយឡើង។
រីឯបញ្ហាស្នេហាកំលោះក្រមុំមានការថយក្រោយច្រើនជាងការជឿនលឿនទៅមុខដូច្នេះចូរប្រយ័ត្នជម្លោះវិវាទឈានដល់ការប្រេះស្រាំ៕
ឆ្នាំច
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះលោកអ្នកអាចប្រកបកិច្ចការអ្វីដែលថ្មីឬធ្វើអ្វីដែលល្អៗពីព្រោះថាផ្លែផ្កានោះតែងឆ្លើយតបមកវិញនៅពេលក្រោយជានិច្ច។ក្រៅពីនេះលោកអ្នកអាចសម្រេចចិត្តប្រកបកិច្ចការងារដែលសំខាន់ឬកិច្ចការដែលបង្ខំបន្ទាន់ក៏តែងផ្តល់ផលល្អៗមកវិញផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរទាំងការជួញទីជិតឆ្ងាយមិនថាផ្លូវគោក,ផ្លូវទឹកតែងមានភាពសុខដុមនិងអាចរកផលកម្រៃគ្រាន់ជាទីកក់ក្តៅ។
រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំបើមានលក្ខណះទុំជោរហើយជាពេលវេលាល្អសម្រាប់រៀបចំអាពាហ៍ពិពាហ៍បំផុត៕
ឆ្នាំកុរ
រាសីល្អជាមធ្យម។នៅថ្ងៃនេះឃើញថាបើចង់ធ្វើ់អ្វីក៏ដោយតោងតែមានការប្រយ័ត្ន ប្រយែងបន្តិចពីព្រោះបញ្ហាពីត្រូវមកខុសវិញនោះឃើញថាមានអត្រាខ្ពស់ផងដែរ។អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះលោកអ្នកឱ្យប្រយ័ត្នក្រុមមនុស្សវាយប្រហារនិងតាមប៉ងយាយីអាក្រក់ដោយប្រការណាមួយ ហើយចំណែកបញ្ហាចំណូលនោះឃើញថាមានការចូលដោយតានតឹងណាស់ដែរ។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីលោកអ្នកត្រូវមានស្មារតីភ្ញាក់រលឹកកុំងប់ងុលតែរឿងស្នេហាហើយត្រូវរកពេលរៀនសូត្រឬបំពេញការងារវិញទើបប្រសើរទៅគ្រាខាងមុខ៕