ស្លាប់​ដោយ​កូរ៉ូណា​វីរុស​កើន​ដល់​៩០៨​នាក់​ និង​ឆ្លង​ជាង​៤​ម៉ឺន​នាក់​

421
ចែករម្លែក

​ចំនួន​មនុស្ស​ស្លាប់​ពី​ការឆ្លង​រាលដាល​នៃ​កូរ៉ូណា​វីរុស​នៅ​ចិន ​បានហ​ក់​ឡើងដល់​៩០៨ គិត​មក​ត្រឹម​ចុង​ថ្ងៃអាទិត្យ ​ក្រោយពី​ខេត្ត​ហ៊ូ​ប៉ី ដែល​រងគ្រោះ​ខ្លាំង​ជាង​គេ​​បាន​រាយការណ៍​ករណី​ស្លាប់​ថ្មី​៩១​នាក់​បន្ថែមទៀត​។​

​ក្នុងការ​ធ្វើ​បច្ចុប្បន្នភាព​ប្រចាំថ្ងៃរបស់​ខ្លួន គណៈកម្មាធិការ​សុខាភិបាល​ខេត្ត​ហ៊ូ​ប៉ី​កាលពី​ថ្ងៃ​ចន្ទ​ទី​១០​កុម្ភៈ ក៏​បាន​អះអាង​អំពី​ការឆ្លង​ថ្មី​២.៦១៨​នៅក្នុង​​ខេត្ត​។​ឥឡូវ​ចំនួន​មនុស្ស​ស្លាប់​ដោយ​វីរុស​នេះ​នៅក្នុង​ខេត្ត​បាន​កើន​ដល់​៨៧១​នាក់ ក្នុងនេះ​៦៨១​នាក់​នៅ​ក្រុង​វូ​ហាន​។​

​ក្រុង​វូ​ហាន នៃ​ខេត្ត​ហ៊ូ​ប៉ី ក៏​បាន​រាយការណ៍​ការ​កើនឡើង​នៃ​អ្នក​ស្លាប់​និង​ឆ្លង​កាលពី​ថ្ងៃអាទិត្យ ដោយ​អ្នកស្លាប់​មាន​ចំនួន​៧៣​នាក់ កើន​ពី​ចំនួន​៦៣​កាលពី​ថ្ងៃ​​សៅរ៍ និង​អ្នក​ឆ្លង​មាន​១.៩២១​កាលពី​ថ្ងៃអាទិត្យ កើន​ពី​ចំនួន​១.៣៧៩​កាល​ពី​មួយ​ថ្ងៃមុន​។​

​ឥឡូវ​នៅ​ទូទាំង​ប្រទេស​ចិន មាន​អ្នក​ឆ្លង​ថ្មី​៣.០៦២​នាក់​កាលពី​ថ្ងៃអាទិត្យ ​នាំ​ឲ្យ​ចំនួន​អ្នក​ឆ្លង​សរុប​នៅ​ចិន​តាំងពី​មុន​មក​កើន​ដល់​៤០.១៧១​នាក់​៕​ប្រែ​​សម្រួល​៖​វាសនា​/Ha

គ្រូពេទ្យ​ចិន​ធ្វើការ​ក្នុង​បន្ទប់​អ្នក​ជម្ងឺ​កូរ៉ូណា​វីរុស​នៅក្រុង​វូ​ហាន​

តារាងបង្ហាញអ្នកស្លាប់ប្រចាំថ្ងៃ និងប្រទេសរកឃើញអ្នកឆ្លងកូរ៉ូណាវីរុស

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ