Home កម្សាន្ត អ្នកជំនួញអនឡា...

អ្នកជំនួញអនឡាញជាច្រើននាក់ ស្វែងយល់ពីការថតរូប ក្នុង កម្មវិធី “សាមគ្គីប្រាក់លាន”

ដោយ៖បញ្ញាសាស្រ្ត/ភ្នំពេញ៖អ្នកជំនួញអនឡាញជាច្រើននាក់ ត្រូវបានចូលរួមក្នុង កម្ម វិធី ដ៏ធំ “សាមគ្គីប្រាក់លាន” ដើម្បីទទួលបានជំនាញថតរូបដែលមានការចែករំលែក ពីអ្នកជំនាញ និងអ្នកជោគជ័យក្នុងជំនួញអនឡាញ កាលពីថ្ងៃទី៨ កុម្ភៈ ២០២០។

លោក ឆាយ ភិរម្យ CEO ក្រុមហ៊ុន PKA Cosmictic និងជាអ្នករៀបចំកម្មវិធី បាន ថ្លែងបញ្ជាក់ថា នេះជាការជួបជុំទ្រង់ទ្រាយធំលើកទី១ ដែលក្រុមហ៊ុនរបស់លោកបាន រៀបចំឡើង បន្ទាប់ពីលោក និងភរិយាជាជនជាតិថៃ បណ្ដាក់ទុនបើកជំនួញលើមុខ ជំនួញនេះ ប្រមាណជិត២ឆ្នាំ។ ហេតុផលដែលលោករៀបចំកម្មវិធីនេះគឺដើម្បីផ្ដល់ ឱ កាស អោយតំណាងចែកចាយរបស់ក្រុមហ៊ុនចំនួន៣៦០នាក់ ដែលសុទ្ធតែជាអ្នក តំណាង ឆ្នើមៗ បានជួបគ្នា បានស្គាល់គ្នា បានចែករំលែកបទពិសោធន៍ជោគជ័យគ្នា និងសំខាន់បំផុតគឺ ប្រមូលផ្ដុំពួកគាត់អោយមកទទួលការបណ្ដុះបណ្ដាលដល់ផ្នែកថត សែលហ្វី និង ថតផលិតផល ដើម្បីអោយការបង្ហោះលក់ កាន់តែមានភាពទាក់ទាញ។

ក្នុងនោះក៏បង្រៀនពីបច្ចេកទេសសរសេរបង្ហោះ និងពីតិកនិកក្នុងការពន្យល់អតិថិជន ផងដែរ ហើយដោយសារតែមុខជំនួញដែលបានកើតឡើង គឺផ្ដើមពីកម្លាំងសាមគ្គីរបស់ តំណាង ចែកចាយទាំងអស់ ទើបលោកសម្រេចដាក់ឈ្មោះកម្មវិធីដែលបានធ្វើឡើងថា កម្មវិធី”សាមគ្គីប្រាក់លាន”។ យ៉ាងណាមិញក្រុមហ៊ុនធ្លាប់បានធ្វើកម្មវិធីជួបជុំជា មួយ អ្នកតំណាងរបស់ខ្លួនជាហូរហែរមកហើយ ដោយមានទាំងការផ្ដល់រង្វាន់លើកទឹកចិត្ត និងដំណើរកម្សាន្តនៅក្រៅប្រទេសផង។ មកទល់ពេលនេះ ក្រុមហ៊ុនមានតំណាង ចែក ចាយនៅ ទូរទាំងប្រទេសប្រមាណជាង២០០០នាក់ អញ្ចឹងហើយទើបក្រុមហ៊ុននឹងមាន គម្រោង បើកវគ្គបណ្ដុះបណ្ដាលបែបនេះលើកក្រោយធំជាងនេះ បន្ទាប់ពីបញ្ចប់ កម្មវិធី”សាមគ្គីប្រាក់លាន”ជោគជ័យ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

យុទ្ធនាការ​១៦​ថ្ងៃ​: បង្ក...

ដោយ​: មុនី​រ័ត្ន / ភ្នំពេ...

អភិបាលខណ្ឌ​ចំកា​មន​៖ សម្ត...

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​:...

ក្មេងប្រុស​អាយុ​១២​ឆ្នាំ ...

ដោយ​: អង្គា​រ៍​ហេង / ភ្នំ...

សម្តេច​ក្រឡាហោម ស ខេង ចេញ...

​ដោយ​: មុនី​រ័ត្ន / ភ្នំព...