កម្មវិធី Academy Awards លើកទី៩២ បានចាប់ផ្តើមហើយ ដោយប្រ៊ែត ភីត ឈ្នះពានរង្វាន់អូស្ការជាលើកដំបូងសម្រាប់ការសម្តែងរបស់គាត់ក្នុងរឿង “Once Upon on a Time … In Hollywood”។

មុននេះ ភីតក៏ឈ្នះពានរូបថតល្អដាច់គេសម្រាប់ភាពយន្ត “12 Years a Slave” ផងដែរ ដែលគាត់ជាអ្នកដឹកនាំរឿងនេះផ្ទាល់។

ភីតបាននិយាយពេលទទួលពានយ៉ាងដូច្នេះ “ពួកគេប្រាប់ខ្ញុំថាខ្ញុំមានពេលនិយាយ ៤៥ វិនាទី ដែល ៤៥ វិនាទីនេះជាចំនួនពេលវេលាច្រើនជាងព្រឹទ្ធសភាផ្តល់ឱ្យលោកចន បូលតុន”។

ភីតនិយាយថា ពាននេះផ្តល់ឱ្យគាត់នូវហេតុផលដើម្បីឆ្លុះបញ្ចាំងលើដំណើរផ្សងព្រេងរបស់គាត់ក្នុងឧស្សាហកម្មភាពយន្ត ដោយវិលត្រឡប់ទៅពេលដែលគាត់ផ្លាស់ទៅឡូសអេនជេឡេសពីរដ្ឋមីសស៊ូរី។ ភីតនិយាយទៀតថា “គ្រាមួយក្នុងហូលីវូដ។ វាជាការពិតមែនទេ”៕ ដោយ៖ កញ្ញាដាលីស

ភីតឈ្នះពានអូស្ការសម្រាប់ការសម្តែងក្នុងរឿង “Once Upon on a Time … In Hollywood”