Home ប្លែកៗ ដោយសារ​ភ្លើង​...

ដោយសារ​ភ្លើង​ប្រចណ្ឌ ឃាតករ​សម្លាប់​នារី​រងគ្រោះ រួច​រួមរ័ក​ជាមួយ​សាកសព

​ដោយសារ​ភ្លើង​ប្រចណ្ឌ បុរស​ម្នាក់​បានក្លាយ​ខ្លួន​ជា​ឃាតករ​សម្លាប់​នារី​វ័យ ២៨​ឆ្នាំ​ដែល​ខ្លួនលួច​ស្រឡាញ់ មុនពេល​ព្យាយាម​រួមភេទ​ជាមួយ​សាកសព​។ នេះ​បើ​យោងតាម​សារព័ត៌មាន ចុះផ្សាយ​កាលពីពេល​ថ្មីៗ​នេះ​។

​នៅ​ថ្ងៃ​ពុធ ទី​១៨ ខែកញ្ញា ឆ្នាំ​២០១៩ ឃាតករ​ជា​ជនជាតិ​ម៉ាឡេស៊ី ឈ្មោះ បូ ស៊ូ​ន ហូ (Boh Soon Ho) អាយុ ៥១ ឆ្នាំ​ សារភាពថា​ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​ខាង​លើ​មែន​។

​យោងតាម​អ​យ្យ​ការឱ្យដឹងថា នៅ​ថ្ងៃកើតហេតុ​កាលពី​បី​ឆ្នាំមុន ជនល្មើស​បាន​ដើរ​តាម​ពីក្រោយ​នារី​រងគ្រោះ​ក្នុង​បំណង​សុំ​ស្នេហ៍​។ ប៉ុន្តែ​ពេលនោះ​ជនល្មើស​បានឃើញ​នាង​ទៅជួប​ប្រុស​ផ្សេង​ក៏​កើត​ភ្លើង​ប្រចណ្ឌ​។
​ ​
បន្ទាប់ពី​ព្យាយាម​ចាប់រំលោភ​ស្ត្រី​រងគ្រោះ​តែ​មិនបាន​សម្រេច ហើយ​ណាមួយ​ខឹង​ដែល​នាងមាន​ទំនាក់​ទំ​ង​នង​ស្និទ្ធ​នឹង​បុរស​ផ្សេង ជនល្មើស​ដែល​រស់នៅ​ប្រទេស​សិង្ហ​បុរី​ជា​អចិន្ត្រៃយ៍ ក៏​ប្រើ​កន្សែងពោះគោ​ក្នុងផ្ទះ​របស់ខ្លួន​រឹត​ក​សម្លាប់​នាង​តែម្ដង​។
​ ​
​អយ្យ​ការ​បាន​បញ្ជាក់ថា បន្ទាប់ពី​សម្លាប់​រួច ជនល្មើស​បាន​សម្រាត​ខោអាវ​ស្ត្រី​រងគ្រោះ ហើយ​ថតរូប​នាង ព្រមទាំង​ព្យ​យាម​រួមរ័ក​ជាមួយ​សាកសព​ទៀតផង​ប៉ុន្តែ​អា​អូន​តូច​របស់ខ្លួនមិន​ព្រម​ងើប​។

​បន្ទាប់ពី​ធ្វើ​សកម្មភាព​រួចហើយ ជនល្មើស​បាន​រត់គេច​ខ្លួន​ទៅ​ប្រទេស​ម៉ាឡេស៊ី ហើយក៏​ត្រូវប៉ូលិស​ម៉ាឡេស៊ី ចាប់ខ្លួន​កាលពីដើម​ខែមេសា ឆ្នាំ​២០១៦ និង​បញ្ជូនទៅ​ប្រទេស​សិង្ហ​បុរី វិញ​ដើម្បី​ប្រឈម​ការផ្ដន្ទាទោស​។​

​តុលាការ​និយាយថា ជនល្មើស និង​នារី​រង​គ្រោះជា​ជនជាតិ​ចិន ឈ្មោះ ចាង ហ័​រ​ស៊ា​ង (Zhang Huaxiang) បាន​ស្គាល់គ្នា​អំឡុង​ឆ្នាំ​២០១១ ឬ ២០១២ ពេល​ពួកគេ​ធ្វើការ​ក្រៅ​ម៉ោង​ជាមួយគ្នា នៅ​អាហារ​ដ្ឋា​ន​មួយកន្លែង​នៃ​រមណីយដ្ឋាន Marina Bay Sands Resort​។​

​ប្រសិនបើ​តុលាការ​កាត់​ឱ្យ​ជាប់ទោស​ពីបទ​មនុស្សឃាត ជននេះ​អាច​ប្រឈម​ទោស​ជាប់ ពន្ធនាគារ​មួយជីវិត ឬ​ប្រហារជីវិត​៕ ប្រែ​សម្រួលៈ​ខុម​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អា​ដុល អ៊ី​ត្លែរ ឈ្នះ​ឆ្ន...

​ប្រែ​សម្រួលៈ​វាសនា​៖ ​អ្...

សមត្ថកិច្ច ឃាត់ខ្លួន​ក្រុ...

​ដោយៈ ស​រិ​ទ្ធ/ពោធិ៍សាត់ៈ...

កក​ ,​កក់​ ,​កក្កដ​ ,កករ​...

ដោយៈ​ដកស្រង់​ពី​វចនានុក្រ...

៥​ធ្នូ ទិវា​អន្តរជាតិ​នៃ​...

ដោយៈ សុផល​/ភ្នំពេញៈ នៅ​ថ្...